រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានយកសំណាកអាជីវករនៅផ្សារអូរឫស្សី ផ្លូវ១៦៦ សង្កាត់អូរឫស្សី២ ខណ្ឌ៧មករា បានរកឃើញអ្នកវិជ្ជមានកូវីដចំនួន ៦នាក់ ក្នុងចំណោមអ្នកធ្វើតេស្ត ៣៣៣នាក់។
ក្នុងចំណោមអ្នកវិជ្ជមានកូវីដ១៩នោះ មានអាជីវករលក់បន្លែ និងជាងអ៊ុតសក់។ ជាមួយគ្នា ក្រុមគ្រូពេទ្យ នៅបន្តរង់ចាំលទ្ធផលវិភាគរកមេរោគ កូវីដ១៩ បំប្លែងថ្មី Delta។ មូលហេតុ ៖ នៅថ្ងៃទី២១ សីហា ឆ្នាំ២០២១ អ្នកជំងឺ បានចូលក្នុងផ្សារ ដើម្បីទិញនំពងទា និងបន្លែ សម្រាប់សែន។
ក្រុមគ្រូពេទ្យ សូមប្រជាពលរដ្ឋ និងអាជីវករទាំងអស់ដែលពាក់ព័ន្ធ និងទីតាំងខាងលើ សូមមេត្តាសហការទៅយកសំណាក និងដាក់ខ្លួនដាច់ដោយឡែក ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ៕