ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ឧកញ៉ាលាងច័ន្ទមុន្នីកំពុងប្រមូល ទិញឈើក្នុងតំបន់ អភិរក្សជីវៈចម្រុះសីម៉ានិងតំបន់សត្វព្រៃភ្នំព្រិចយ៉ាងសស្រាក់សស្រាំ

ខេត្តមណ្ឌលគិរី​៖សេចក្តីរាយការណ៏ពី​ខេត្តមណ្ឌលគិរី​ឲ្យដឹងថា ឧកញ៉ា លាង ច័ន្ទ​​មុន្នី  អតីត​គឺជា​មេ​ការប្រមូលទិញ​ឈើ​ឲ្យ​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព ប្រចាំខេត្ត​រតនគិរី​ បច្ចុប្បន្នបាន​ធ្វើ​សកម្មភាព​ប្រមូ​ល​ទិញ​ឈើ​នៅក្នុង​ខេត្តមណ្ឌលគិរី​វិញ ជាហេតុធ្វើអោយបាត់បង់ព្រៃឈើជាបន្តទៀតក្រោយពី​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​២​កន្លែង​ក្នុង​តំបន់​ឧទ្យាន​វីរៈ​ជ័យ​ត្រូវបាន​ក្រុម​ហ៊ុន​លោក​ឧកញ៉ា ទ្រី ភាព ប្រគល់ជូន​រដ្ឋ​វិញ​ហើយនោះ។​    ប្រភពបានទម្លាយឲ្យ​ដឹងថា លោក​ឧកញ៉ា លាង​ ​ច័ន្ទ​មុន្នី ​បានទទួល​សិទ្ធិ​ពី​ក្រុមហ៊ុនខាងលើ​ក្នុង​ការប្រមូលទិញ​ឈើ​នៅក្នុង​ខេត្តរតនគិរី និង​មណ្ឌលគិរី​​ ​ ​ ​ ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ព័ត៌មាន​នេះ​មិនអាច​ស្វែងរក​សុំ​ការបកស្រាយ​ពី​លោក​ ឧ​កញ៉ា ទ្រី ភាព ហើយ​និង​លោក​ឧកញ៉ា លាង ច័ន្ទ​មុន្នី បាន​នៅឡើយ​ទេ​។​

ប្រភពព័តមានពី​ខេត្តមណ្ឌ​លគិរី​បន្តថា លោក​ឧកញ៉ា លាង ច័ន្ទ​មុន្នី បានអោយ ​កូនកញ្ច្រែង​ជាច្រើន​នាក់​ដើម្បី​ដើរ​ប្រមូល​ទិញ​ឈើ​អនាធិប​តេយ្យ​ខុសច្បាប់​ដែល​ប្រជាពលរដ្ឋ​លួច​កាប់​ពី​ក្នុងព្រៃ និង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ចេញពី​តំបន់​អភិរក្ស​ជីវៈចម្រុះ​សី​ម៉ា​ តំបន់​​ឧទ្យាន​វីរៈ​ជ័យ និង​តំបន់​សត្វ​ព្រៃភ្នំ​ព្រិច​ជា​រៀងរាល់ថ្ងៃ​យកទៅ​ស្តុក​ទុក​ក្នុង​ទីតាំង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​​ដាយ​ណា​ម​ដែល​គេ​គិតថា ព្រៃ​តំបន់​អភិរក្ស​ខាងលើ​កំពុងតែ​រង​នូវ​ការកាប់បំផ្លាញ​ខ្លាំង​ឡើងដោយមានអ្នកទទួលទិញឈើយ៉ា ងសស្រាក់សស្រាំនឹង​ពុំ​ឃើញ​មានការ​ទប់ស្កាត់​ពី​​សំណាក់​អាជ្ញាធរខេត្ត​ទាល់តែសោះ​។​

ប្រជាពលរដ្ឋអះអាងថាមិនយូរ​ប៉ុ​ន្មានទេ​ព្រៃឈើ​នៅក្នុង​ដែន​អភិរក្ស​ជីវៈចម្រុះ​សី​ម៉ា ហើយ​និង​តំបន់​សត្វព្រៃ​ភ្នំ​ព្រិច​នឹង​ប្រឈម​នឹង​ការបាត់​បង់អស់​គ្មាន​​សល់​ជាមិនខាន​។ ហើយ​បញ្ហា​នេះសូម​លោក អេង ប៊ុន​ហៀ​ង អភិបាលខេត្ត​មណ្ឌលគិរី និង​លោក កែប កត់ នាយ​រដ្ឋបាល​ព្រៃ​ឈើមេត្តាជួយទប់ស្កាត់ជាបន្ទាន់ដើម្បីអោយព្រៃឈើនៅតំបន់នោះនៅគង់វង្សដូចដើម។

សូបញ្ជាក់ថា កន្លងមក​ក្រុម​មេការ​​លោក​ឧកញ៉ា ទ្រី ភាព តែងតែ​ប្រើប្រាស់​ឈ្មោះ និង​ឥទ្ធិពល​អំណាច​របស់​ក្រុមហ៊ុន​ក្នុងការ​រកស៊ី​ប្រមូល​ទិញ​ឈើ​ដែល​​ ប្រជាពលរដ្ឋ​លួច​កាប់​ខុសច្បាប់​តម្លៃថោកៗ​ដើម្បី​យកមក​លក់​ឲ្យ​ក្រុមហ៊ុន​ លោក​ឧកញ៉ា ទ្រី ភាព  ធ្វើ​ឲ្យ​សមត្ថកិច្ច និ​ង​មន្ត្រី​ជំនាញ​នាំគ្នា​ខ្លាច​ឡើង​រួញ​ខ្លួន​គ្រប់គ្នា​មិន​ហ៊ាន​ប៉ះពាល់នោះឡើយ ៕

យើងនឹងព្យាយាមសុំការបំភ្លឺពីឧកញ៉ាទ្រីភាព នឹងឧកញ៉ាលាងចន្ទ័មុន្នី ជាបន្តទៀត។

a69

 

 

Filed in: ព័ត៌មានថ្មី, ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.