រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៣៦ ករណី នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ។
នៅក្នុងសេចក្តីជូនព័ត៌មាននោះ ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោម៣៦ ករណី គឺមាន ៥នាក់នៅរាជធានីភ្នំពេញ ,៩នាក់នៅខេត្តឧត្តរមានជ័យ, ១៨នាក់នៅខេត្តសៀមរាប និង៤នាក់នៅខេត្តកំពង់ធំ ៕
ក្រសួងសុខាភិបាល ប្រកាសរកឃើញ វីរុសកូវីដ-១៩ បំប្លែងថ្មី Delta ចំនួន ៣៦ករណី បន្ថែមទៀត
Filed in: ព័ត៌មានជាតិ