អន្តរជាតិ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រសួងសុខាភិបាលថៃ បានប្រកាសរកឃើញករណីឆ្លងកូវីដ១៩ប្រចាំថ្ងៃបំបែកកំណត់ត្រាទៀតហើយទៅដល់១៣.៦៥៥ ករណីនិងអ្នកស្លាប់ថ្មី ៨៧ នាក់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក
ក្រសួងសុខាភិបាលថៃ បាននិយាយថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើគឺ មានចំនួន ១៣.១១០ ករណីជាប្រជាជនទូទៅនិង ៥៤៥ នាក់ទផរក្នុងចំណោមអ្នកទោសពន្ធនាគារ។
ក្នុងរយៈពេលដូចគ្នានេះដែរអាជ្ញាធរសុខាភិបាល បានប្រកាសថាអ្នកជំងឺCovid-19 ចំនួន ៧.៩២១ នាក់បានជាសះស្បើយហើយត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ៕