ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រទេសនេប៉ាលកំពុងប្រឈមកង្វះថវិការដើម្បី ស្តារប្រទេសឡើងវិញក្រោយគ្រោះរញ្ជួយដីដ៏រន្ធត់

រយពេលជាងពីរខែកន្លងមកនេប៉ាលនៅតែប្រឈមនឹងបញ្ហាជាច្រើន   ក្នុងពេលដែលពលរដ្ឋរាប់ពាន់នាក់បាត់បង់ផ្ទះសម្បែង ត្រូ​វ​ប្រ​ឈ​មនិង​កង្វះស្បៀអាហារ​ ភ្លៀងធ្លាក់ជោគជាំ ធ្វើឲ្យជិវភាពរស់នៅរបស់ពលរដ្ឋ​កាន់តែវេទនា។ នៅពេលនេះបណ្តាសាលារៀន រមណី​យ​ដ្ឋា​ន Basantapur Durbar និងPatan Durbar ស្ថិតនៅក្នុងទីក្រុង Kathmandu បានរៀបចំបោសសម្អាតប្រមូលគំនរបាក់បែក ​ទុកមួយកន្លែងដើ​ម្បី​ឲ្យ​អ្នកទេសចរណ៍​អាចទៅកម្សាន្តនៅទីនោះបាន។

តំបន់មួយចំនួនដំណើរការឡើងវិញ ជួយឲ្យជីវិតរស់នៅរបស់ពលរដ្ឋមានភាពប្រសើរជាងមុនបន្តិច ប៉ុន្តែនៅមានពលរដ្ឋរាប់ពាន់នាក់កំពុងរស់​នៅក្នុងជំរំដែលផ្តល់ជួនដោយអង្គការអន្តរជាតិ ដោយសារតែផ្ទះរបស់ពួកគាត់ត្រូវបំផ្លាញទាំងស្រុងក្នុងការរញ្ជួយដីពីរលើកផ្ទួនៗគ្នា។​ ដោយ​ជី​វភា​ពខ្វះខាតពួកគាត់មិនអាចសាងសង់ផ្ទះសម្រាប់ការរស់នៅបានឡើយ។អ្វីដែលជាផលលំបាករបស់ពលរដ្ឋនាពេលនេះ ក្រោយពីផ្ទះ​បា​ក់​​បែក​គ្មានទីជ​ម្រក ពលរដ្ឋកំពុងប្រឈមនឹងគ្រោះទឹកជំនន់ បាក់ដីរយៈពេលប៉ុន្មានថ្ងៃកន្លងមក។ ដើម្បីស្ថាបនា​ប្រទេស​ជាតិឡើងវិញ រ​ដ្ឋាភិ​បា​លនេប៉ាល់នឹងត្រូវចំណាយពេលវេលាយ៉ាងយូរ ហើយត្រូវចំណាយប្រាក់យ៉ាងតិច6,6ពាន់លានដុល្លារសម្រាប់កសាងឡើងវិញ ។

នៅរដូវភ្លៀងចូលមកដល់ទុក្ខលំបាក់បានគ្រប់ដណ្តប់ទៅលើពលរដ្ឋនេប៉ាល់កាន់តែច្រើនឡើង ដោយត្រូវរស់នៅក្រោមភ្លៀងខ្យល់ផ្គររន្ទះ។កា​រ​រស់នៅរបស់ពលរដ្ឋ គឺគ្មានសុវត្ថិភាពនោះឡើយ ដែលត្រូវប្រឈមនឹងបញ្ហាជាច្រើនមិនអាចដោះស្រាយបាន ។ការរញ្ជួយដីកន្លងមកធ្វើឲ្យ​ព​ល​រដ្ឋនេប៉ាល់ភ័យខ្លាចមិនដឹងថាពេលណាវានឹងកើតឡើងម្តងទៀតនោះឡើយ។ គ្រាន់តែក្នុងរយៈពេលខ្លីពលរដ្ឋនេប៉ាល់ត្រូវ​ប្រឈមនឹង​គ្រោះ​​រញ្ជួ​យដី២ឡើក ធ្វើឲ្យអ្នកខ្លះ ពេលនេះបើទោះមានផ្ទះថ្មក៏មិនហ៊ានចូលទៅរស់នូវផងទេ​ខ្លាចពេលដេកលក់ត្រូវរញ្ចួយដីរត់ចេញ​មិនទា​ន់។

ពលរដ្ឋនៅក្នុងប្រទេសនេប៉ាល់ក៏ដូចប្រទេសជាច្រើនទៀតដែលមិនធ្លាប់ទទួលរងការរញ្ជួយដី មិនដឹងពីវិធីសាស្រ្តទប់ទល់ឡើយ​នៅពេល​នេះ​​រដ្ឋាភិបាលនេប៉ាលត្រូវការថវិការជាច្រើនដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ។ ថវិការជាតិប្រចាំឆ្នាំ យ៉ាងតិច ៨,១ ពាន់លានដុល្លារស​ហរដ្ឋ​អា​មេរិកឯណោះ គិតពីឆ្នាំ ២០១៥ ដល់ ២០១៦ ដើម្បីស្តារការខូចខាតទាំងឡាយ ជាពិសេសនៅក្នុងរដ្ឋធានី ដោយសារគ្រោះរញ្ជួយដី តំណាក់​កាល ដំបូង។​ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ខាងលើនេះ នឹងត្រូវយកទៅប្រើប្រាស់ ដើម្បីបង្ហាត់បង្រៀនយុវជន ៥០.០០០នាក់ ពីរបៀប រៀបឥដ្ឋ, ជាងឈើ, និង រៀបចំប្រព័ន្ធលូ ដែលមានសារៈសំខាន់ ក្នុងវិស័យសំណង់ពេលនេះ។

លោករដ្ឋមន្ត្រីហិរញ្ញវត្ថុនេប៉ាល់ រ៉ាម សារ៉ាន ថ្លែងនៅក្នុងសភាជាតិថា បច្ចុប្បន្នថវិកាជាតិរបស់ខ្លួន មានចំនួន ៩១០ លានដុល្លារ ហើយ ដែល​ទុ​ក​សម្រាប់ស្តារការខូចខាត ដោយសារតែគ្រោះធម្មជាតិរញ្ជួយដី។ នៅក្នុងការ ស្តារនោះរួមមានលំនៅដ្ឋានរបស់ប្រជាជនជាចម្បង, សាលា​រៀន, មន្ទីរពេទ្យ, ផ្លូវថ្នល់, និង ហេដ្ឋារចនាសម្ព័ន្ធ ជាដើម ៕

តំបន់មួយចំនួនដំណើរការឡើងវិញជួយឲ្យជីវិតរស់នៅរបស់ពលរដ្ឋមានភាពប្រសើរជាងមុនបន្តិច ប៉ុន្តែនៅមានពលរដ្ឋរាប់ពាន់នាក់កំពុងរស់​នៅក្នុងជំរំដែលផ្តល់ជួនដោយអង្គការអន្តរជាតិ ​ ដោយសារតែផ្ទះរបស់ពួកគាត់ត្រូវបំផ្លាញទាំងស្រុងក្នុងការរញ្ជួយដីពីរលើកផ្ទួនៗគ្នា។​ ដោយ​ជី​វភា​ពខ្វះខាតពួកគាត់មិនអាចសាងសង់ផ្ទះសម្រាប់ការរស់នៅបានឡើយ។អ្វីដែលជាផលលំបាករបស់ពលរដ្ឋនាពេលនេះ ក្រោយពីផ្ទះ​បា​ក់​​បែក​គ្មានទីជ​ម្រកពលរដ្ឋកំពុងប្រឈមនឹងគ្រោះទឹកជំនន់ បាក់ដីរយៈពេលប៉ុន្មានថ្ងៃកន្លងមក។ ដើម្បីស្ថាបនា​ប្រទេស​ជាតិឡើងវិញរ​ដ្ឋាភិ​បា​លនេប៉ាល់នឹងត្រូវចំណាយពេលវេលាយ៉ាងយូរ ហើយត្រូវចំណាយប្រាក់យ៉ាងតិច6,6ពាន់លានដុល្លារសម្រាប់កសាងឡើងវិញ ។

នៅរដូវភ្លៀងចូលមកដល់ ទុក្ខលំបាក់បានគ្រប់ដណ្តប់ទៅលើពលរដ្ឋនេប៉ាល់កាន់តែច្រើនឡើងដោយត្រូវរស់នៅក្រោមភ្លៀងខ្យល់ផ្គររន្ទះ។កា​រ​រស់នៅរបស់ពលរដ្ឋ គឺគ្មានសុវត្ថិភាពនោះឡើយដែលត្រូវប្រឈមនឹងបញ្ហាជាច្រើនមិនអាចដោះស្រាយបាន ។ការរញ្ជួយដីកន្លងមកធ្វើឲ្យ​ព​ល​រដ្ឋនេប៉ាល់ភ័យខ្លាចមិនដឹងថាពេលណាវានឹងកើតឡើងម្តងទៀតនោះឡើយ។ គ្រាន់តែក្នុងរយៈពេលខ្លីពលរដ្ឋនេប៉ាល់ត្រូវ​ប្រឈមនឹង​គ្រោះ​​រញ្ជួ​យដី២ឡើក ធ្វើឲ្យអ្នកខ្លះ ពេលនេះបើទោះមានផ្ទះថ្មក៏មិនហ៊ានចូលទៅរស់នូវផងទេ​ខ្លាចពេលដេកលក់ត្រូវរញ្ចួយដីរត់ចេញ​មិនទា​ន់។

 

 

2015_07_15_09_36_38_12015_07_15_09_36_38

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 9345 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.