ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

នា​​​ថ្ងៃ​​​ទី​​​​​២​​​០​​​ ខែ​​​មិ​​​ថុ​​​នា​​​ ​​​ឆ្នាំ​​​​២​​​០​​​២​​១ ​​​​ជំ​​រឿ​​ន​​​​ស​​ត្វ​​​​​​​ត្មា​​ត នៅ​​​​ក​​ម្ពុ​​​​ជា​ ​រ​ក​ឃើ​ញស​​​ត្វ​​​ត្មា​ត ​​​​ចំ​​​នួន​​​ ​​​​១​​​២​​​១​​​​ក្បា​​​ល​

ខេត្ត​ស្ទឹង​​ត្រែង​ ​​៖​ ​​​ក្រ​សួ​ងប​រិ​ស្ថា​ន​​​បា​ន​​​ឲ្យ​​​ដឹ​ង​ថា​ ​កា​រ​ធ្វើ​ជំ​រឿ​ន​​​ស​ត្វ​​​ត្មា​ត​​​ក​ម្ពុ​ជា​ ធ្វើ​ឡើ​ង​​​ចំ​នួ​ន​​​៥​​​ដ​ង​​ក្នុ​ង​​​មួ​យ​ឆ្នាំ​ៗ ​គឺ​ ​នៅ​​​ថ្ងៃ​ទី​​១​០​ ​ខែ​មី​នា​​​,​ ​ថ្ងៃ​ទី​​១​០​ ​ខែ​មិ​ថុ​នា​​,​ ​ថ្ងៃ​ទី​​​២​០ ​ខែ​មិ​ថុ​នា​​,​ ​ថ្ងៃ​ទី​​​២​០​ ​ខែ​កញ្ញា​ ​និ​ង​​​ថ្ងៃ​ទី​​២​០​ ​ខែ​ធ្នូ​ ជា​​​រៀ​ង​រា​ល់​ឆ្នាំ​ ​ខ​ណ​ដែល​ ​កា​ល​ពី​​​ថ្ងៃទី​​​២​០​ ​ខែមិ​ថុ​នា​ ​ឆ្នាំ​​២​០​២​១​​ក​ន្ល​ង​ទៅនេះ​ ​ក្រុ​ម​ការ​ងា​រ​​​អភិ​រ​ក្ស​​​ស​ត្វ​​ត្មា​ត​​​កម្ពុជា​ ​បាន​ធ្វើ​​​ជំ​​រឿង​​​ស​ត្វ​​ត្មា​ត​​​ទូទាំ​ង​ប្រ​ទេ​ស​ ​នៅក្នុ​ង​​​ទី​តាំ​ង​​អា​ហា​​​រ​ដ្ឋា​​​ន​​ត្មា​ត​​​ចំ​នួ​ន​​៤​ ​គឺ​ ​អា​ហា​​រ​ដ្ឋា​​​ន​​ត្មា​ត​​​ស្ថិ​តនៅ​ក្នុ​ង​​​ដែន​ជ​ម្រ​ក​ស​ត្វ​ព្រៃ​សៀ​ម​​​ប៉ាង​​​ក្នុ​ង​​ខេ​ត្ត​ស្ទឹ​ង​ត្រែ​ង​​,​ ​អា​ហា​​រ​ដ្ឋា​​​ន​​​ត្មាត​​​ដែ​ន​ជ​ម្រ​កស​ត្វ​ព្រៃ​​​ឆែ​ប​​ក្នុ​ង​​​ខេ​ត្ត​ព្រះវិ​ហា​រ​​​,​ អា​ហា​​​រ​ដ្ឋា​​ន​​​ត្មា​ត​​​ដែ​នជ​ម្រ​ក​ស​ត្វ​ព្រៃ​​​សំ​បូ​រ​​ក្នុ​ង​​​ខេ​ត្ត​ក្រចេះ​ ​និ​ង​​​អា​ហារ​​​ដ្ឋា​​​ន​​ត្មា​ត​​​ដែ​ន​ជម្រ​ក​ស​ត្វ​ព្រៃ​​ស្រែ​​​ព​ក​​​ក្នុង​​​ខេ​ត្ត​ម​ណ្ឌ​លគិ​រី​​​។​​​

ក្រ​សួ​ង​ប​រិ​ស្ថា​ន​​បា​ន​​​បញ្ជា​ក់​ថា​ ​ល​ទ្ធផ​ល​​​នៃ​​​កា​រ​ធ្វើ​ជំ​រឿន​​​ស​ត្វ​​ត្មា​ត​​ទូទាំងប្រទេស​កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២១ នោះ ក្រុមការងារ​អភិរក្ស​សត្វ​ត្មាត​កម្ពុជា​បាន​កត់ត្រា​វត្តមាន​សត្វ​ត្មាត​បាន​ចំនួន ១២១​ក្បាល ក្នុងនោះ​មាន​ត្មាតភ្លើង​២០​ក្បាល ត្មាតផេះ​៦៦​ក្បាល និង​ត្មាត​ត្នោត​៣៥​ក្បាល​។ ដោយឡែក​លទ្ធផល​នៃ​ការធ្វើជំរឿន​កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២១ នោះ ក្រុមការងារ​រាប់​ឃើញ​សត្វ​ត្មាត​ចំនួន​៨២​ក្បាល ក្នុងនោះ​មាន​ត្មាតភ្លើង​១៣​ក្បាល ត្មាតផេះ​៤២​ក្បាល និង​ត្មាត​ត្នោត​២៧​ក្បាល​។

តាម​ការអង្កេត​តាមដាន​ពី​ប្រជា​សាស​ស្ត្រ​ សត្វ​ត្មាត​ដែល​ជិត​ផុត​ពូជ​នេះ​និង​បន្ត​ធ្វើជា​រៀងរាល់ឆ្នាំ​ដើម្បី​តាមដាន​និន្នាការ​ប្រជាសាស្ត្រ និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សកម្មភាព​អភិរក្ស​។​

សូមជម្រាបថា សមាសភាព​ក្រុមការងារ​អភិរក្ស​សត្វ​ត្មាត​កម្ពុជា រួមមាន ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​(BirdLife) អង្គការ​មូលនិធិ​សកល​សម្រាប់​ធម្មជាតិ​(WWF) មជ្ឈមណ្ឌល​អង្គរ​ដើម្បី​អភិរក្ស​ជីវៈចម្រុះ​(ACCB) អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WCS) អង្គការ​ជីវិត​ធម្មជាតិ​កម្ពុជា​(NLC) ក្រុមហ៊ុន Rising Phoenix អង្គការ​CBGA ក្រុមហ៊ុន​SVC Tour និង មជ្ឈមណ្ឌល​អភិរក្ស​ជីវៈចម្រុះ​(CBC)៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 0530 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.