ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ករណី​​ឃា​ត​ក​ម្ម ​​បា​ញ់​ស​ម្លា​ប់ ​​ប្តី​​​ប្រ​ព​ន្ធ​​​២​​នា​ក់​ ​​​នៅ​​ស្រុ​ក​​​ខ្សា​ច់​ក​ណ្ដា​ល ​​ក​ម្លាំង​​​ន​គ​រ​បា​ល ​​កំ​ពុ​ង​​​ចុះ​​ស្រា​វ​ជ្រា​វ​​

ខេត្តក​ណ្ដា​ល ​៖​ ​ក​ម្លាំ​ង​​ន​គ​រ​បាល​​ជំនា​ញ​ ​នៃ​​​ស្ន​ង​កា​រ​ដ្ឋាន​​​ន​​គរ​បា​ល​​​ខេ​ត្ត​ក​ណ្ដា​ល​ ​ស​ហ​​កា​រ​ចុះ​ពិនិ​ត្យ​​​និ​ង​​​ស្រា​វ​ជ្រា​វ ​ក​រ​ណី​​​ឃា​ត​ក​ម្ម​ ​បា​ញ់​ស​ម្លាប់​​​ប្តី​​​ប្រ​ព​ន្ធ​​​២​​​នា​ក់​ ​ប​ណ្ដា​ល​​​ឲ្យ​​​ប្រព​ន្ធ​​​ស្លា​ប់​ ​ខ​ណ​​​ប្តី​​​របួ​ស​​​ធ្ង​ន់​ ដែលបា​ន​កើ​ត​​ឡើ​ង​​នៅ​​​ថ្ងៃ​ទី​​​០៥​ ​ខែ​ក​ក្ក​ដា​ ឆ្នាំ​​​២​០​២១​ ​វេ​លា​​ម៉ោ​ង​​ប្រ​ហែ​ល​​១​​​រំ​ល​ង​​​អា​​ធ្រា​​​ត្រ​ ​នៅ​​ចំ​ណុ​ច​​​រោ​ង​​ចាំ​​​ទា​ ​ស្ថិ​ត​នៅ​​ព្រែ​ក​​​ដូ​ន​​​ឯម​ ​ក្នុ​ង​ភូ​មិ​​​ថ្មី ​ឃុំ​​​ស​ន្លុ​ង ​ស្រុ​ក​​​ខ្សា​ច់​ក​ណ្ដា​ល ​ខេ​ត្ត​ក​ណ្ដា​ល​​។​​

យោងតាម​មន្ត្រីនគរបាល​ស្រុក​ខ្សាច់កណ្ដាល​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​២​នាក់ គឺ ទី​១-​ឈ្មោះ សុន ស្រឿ​ន ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ចិញ្ចឹម​ទា ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។ ទី​២-​ឈ្មោះ យឹម គឹម​ហុក ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ចិញ្ចឹម​ទា រងរបួស​ធ្ងន់។ ជនរងគ្រោះ​ទាំង​២​នាក់​ខាងលើ​ត្រូវជា​ប្តី​ប្រពន្ធ​នឹង​គ្នា មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​។ ចំណែក​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​នៅ​ទ្បើ​យ​ទេ ខណ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​រួមមាន​​៖ សំបក​គ្រាប់​កាំភ្លើងខ្លី​ចំនួន​១០​គ្រាប់​នៅ​កន្លែងកើតហេតុ​។​

តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​២០​នឹង​៣០​នាទី ជនរងគ្រោះ​ទាំងពីរ​បាន​ឲ្យ​កូនប្រុស​ឈ្មោះ ហុក ភូ​ណាន់ អាយុ​១៧​ឆ្នាំ ជិៈ​ម៉ូតូឌុប​មក​ដេក​នៅ​រោង​ចាំ​ទា​ដែល​ពួកគាត់​តែង​មក​ដេកចាំ​រាល់​យប់ ។​លុះ​មកដល់​ម៉ោង​ប្រហែល​១​រំលង​អា​ធ្រា​ត្រ ស្រាប់​តែមាន​ជន​មិន​ស្គាល់មុខ​ប្រដាប់​ដោយ​អាវុធខ្លី​មិន​ស្គាល់​ម៉ាក បាន​បាញ់ប្រហារ​ទៅលើ​ជន​ង​រងគ្រោះ​ទាំង​២​នាក់​បណ្តាល​ឲ្យ​ស្លាប់​ប្រពន្ធ និង​ប្តី​រងរបួស​ធ្ងន់ធ្ងរ​។ លុះ​វេលា​ព្រឹក​ឡើង​ថ្ងៃទី​០៥ ខែ​ឆ្នាំ​ដដែល វេលា​ម៉ោង​៥​នឹង​៣០​នាទី ឈ្មោះ ហុក ភូ​ណាន់ ជា​កូន​បាន​ជិៈ​ម៉ូតូ​ដើម្បី​មកជួយ​រើស​ពង​ទា​ដូច​រាល់ដង ក៏​ស្រាប់តែ​ឃើញ​ម្ដាយ​ដេកស្លាប់ ដោយមាន​ឈាម​ពេញ​ខ្លួន ។​ចំណែក​ឪពុក​រងរបួស​របួស​ធ្ងន់​។ ភ្លាមៗ​នោះ​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍​តែម្ដង​។​
កម្លាំង​ប៉ុស្តិ៍​និង​កម្លាំង​ជំនាញ​ស្រុក​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ធ្វើការ​ហ៊ំ​ព័ទ្ធ និង​បាន​រកឃើញ​សំបក​គ្រាប់កាំភ្លើង​ចំនួន​១០​គ្រាប់​និង​មាន​ស្នាម​កាប់​ជញ្ជាំង​ស​ង្ក័​សី​ចំនួន​០២​កន្លែង​ផងដែរ​។​ស​ង្ស​យ័ ករណី​ខាងលើនេះ​គឺជា​អំពើ​ឃាតកម្ម​។ សមត្ថកិច្ច​កំពុងបើក​ការស្រាវជ្រាវ​ដើម្បី​ស្វែងរក​ចាប់ឧក្រិដ្ឋជន​​យកមក​ផ្តន្ទារ​ទោស​តាមច្បាប់​៕

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.