ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ជនសង្ស័យ ៧ នាក់និងថ្នាំញៀន ៤ ថង់ រួមទាំងសម្ភារៈត្រូវបានប៉េអឺមបញ្ជូនទៅតុលាការ

បាត់ដំបង ៖ បុរស​សង្ស័យ ៧ នាក់ និង​ថ្នាំញៀន ៤ ថង់ រួមទាំង​សម្ភារៈ​ត្រូវ​អាវុធហត្ថ​ក្រុង​បាត់ដំបង កសាង​សំណុំរឿង​ពី​បទ​រក្សាទុក​ដឹកជញ្ជូន ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​បញ្ជូនទៅ​តុលាការ នា​ព្រឹក ថ្ងៃទី​១៤​ខែកក្កដា​ឆ្នាំ​២០១៥ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​។​

 

​លោក សំ វី​ឡុង មេបញ្ជាការរង​អាវុធហត្ថ ក្រុង​បាត់ដំបង បានឲ្យដឹង​ថា​ការបង្ក​រាប​ធ្វើឡើង​២​ករណី​ផ្សេង​គ្នា ករណី​ទី​១ នៅវេលា​ម៉ោង ៨​ព្រឹក ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៥ នៅក្នុង​ផ្ទះសំណាក់ ចម្ការ​ដូង​ស្ថិត ក្នុងភូមិ​ចម្ការ​ឬ​ស្សីសង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង កម្លាំង​បាន​ចុះបង្ក្រាប​ជនសង្ស័យ​៤ នាក់ ពាក់ព័ន្ធ​ចែកចាយ​ថ្នាំញៀន ឃាត់​បាន​បុរស​ទី​១​ឈ្មោះ ឃី ឆេង​និរន្ត​ន៍ ហៅ​ឆៃ អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​វត្ត​តា​មិម​ឃុំ​អូរដំបង​១ ស្រុក​សង្កែ (​ជា​អ្នកលក់​)​ទី​២​ឈ្មោះ ហឿង វុ​យ អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា​(​ជាមរ​ក្លោង​)​ទី​៣​ឈ្មោះ ហេង ដែន អាយុ​២៣​ឆ្នាំ  រស់នៅ​ភូមិ​ពពាលខែ​ឃុំ​ជ្រៃ​ស្រុក​ថ្មគោល ទី​៤​ឈ្មោះ ថុង ស៊ី​ដែន អាយុ​២៤​ឆ្នាំ មុខរបរ សន្តិសុខ​ឯកជន រស់នៅ​ភូមិ កម្មករ​សង្កាត់ ស្វាយប៉ោ ក្រុង​បាត់ដំបង ។ ចំណែក​វត្ថុតាង ដែល​រឹបអូស​បាន​មាន​ថ្នាំញៀន​ម៉ា​ទឹកកក​១​ថង់​មាន​ទម្ងន់​ស្មើ​និង​០.៨៩​ក្រាម ទូរស័ព្ទ​៣​គ្រឿង​ម៉ូតូ​២​គ្រឿង​។​

 

​ករណី​ទី​២ ធ្វើឡើង​កាលពី​វេលា​ម៉ោង​១៩​យប់ ថ្ងៃទី​១៣​ខែកក្កដា ឆ្នាំ​២០១៥ នៅ​ចំណុច​តាមផ្លូវ ជិត​ផ្ទះ សំណាក់​ថា​វីន ស្ថិតក្នុង​ភូមិ​កាប់​គោ​ថ្មី​សង្កាត់​អូរ​ចារ​ក្រុង កម្លាំង​យើង​បាន​ចុះ​បង្ក្រាប ឃាត់ខ្លួន​ជន​ស្ស័​យ ៣​នាក់ មាន ៖​ទី​១​ឈ្មោះ ហាក់ សា​ទុំ  អាយុ​៣៤​ឆ្នាំ​រស់នៅ​ភូមិ​ចំការ​សំរោង​២​សង្កាត់​ចំការ​សំរោង​ក្រុង​បាត់ដំបង ដកហូត​ថ្នាំញៀន​ម៉ា​តឹក​កក ២ ថង់​និង​ម៉ូតូ ១ គ្រឿង នាំមក សាកសួរ ។​

 

​ក្រោយ​ទទួលបាន​ចម្លើយ ទើប​កម្លាំង​ឈាន​ចុះ​ទៅ​បង្ក្រាប​បាន​បក្ខពួក ២ នាក់​ទៀត មានឈ្មោះ ភិន សំអាង ហៅ អ៊ុយ អាយុ ២៩ ឆ្នាំ រស់នៅ​ភូមិ​ខ្ពប ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ និង​ឈ្មោះ ឡាយ សាម​ឌី ហៅ អូន អាយុ ៣៤ ឆ្នាំ រស់នៅ​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ដោយ​បាន​រឹបអូស បាន​ម៉ា​ទឹកកក ១ ថង់​និង​ម៉ូតូ ១ គ្រឿង សរុប ៣ ថង់​មាន​ទម្ងន់​ស្មើ​និង ១.២៣ ក្រាម​នាំយក​សាកសួរ ។​

 

​ក្រុម​បុរស​សង្ស័យ​ទាំង ៧ នាក់ ២ ក្រុម​ផ្សេង​គ្នា​បាន​ឆ្លើយ​សារភាពថា ពួក​ខ្លួន​ពិតជា​រកស៊ី​ដើរ​ចែកចាយ​ថ្នាំញៀន​ពិតប្រាកដ​មែន ៕

2015_07_15-22015_07_15-1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.