ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ផ្សារតាំងគោក​កំពុង​រំលោភ​យក​ផ្លូវ​សាធារណៈ​​ធ្វើ​អាជីវកម្ម

ផ្សារតាំងគោក​កំពុង​រំលោភ​យក​ផ្លូវ​សាធារណៈ​​ធ្វើ​អាជីវកម្ម

កំពង់ធំ ៖ អាជីវករ​នៅ​ផ្សា​តាំងគោក​សព្វថ្ងៃនេះ កំពុង​តែ​បំពាន​ផ្លូវ ដោយ​យក​គ្រែ​ដាក់​ឥ​វាន់ ដូចជា​ខោអាវ​ផ្លែឈើ ដែល​របស់របរ​ផ្សេង​។​ទៀត ដាក់​លក់​នៅលើ​ផ្លូវថ្នល់​យ៉ាងច្រើន​តែ​អាជ្ញាធរ​មើលមិនឃើញ ។​

​ផ្លូវថ្នល់​ដែល​អាជីវករ​យក​សំភារៈ​ដាក់​លក់​នេះ គឺ​នៅ​ប៉ែក​ខាង​ជើ​ផ្សារ​ផ្លូវ​នេះ កាលពី​ពេលមុន មាន​ទទឹង​ប្រាំមួយ​ម៉ែត្រ​ហើយ​ជា​ផ្លូវ​សេដ្ឋកិច្ច មាន​រថយន្ត​តូច​ធំ​បើកបរ​ចេញចូល​កាត់​ពី​ផ្លូវជាតិ​លេខ 6 ឆ្ពោះទៅកាន់ ស្រុកចំកា​លើ​ខេត្ត​កំពង់ចាម ។ ជា​រៀងរាលថ្ងៃ អ្នកធ្វើ​ដំណើរ​ទាំង​ម៉ូតូ​កង់​នឹង​រថយន្ត​ផ្សេង​តែងតែ​ធ្វើកា​រិះគន់​ដោយ​ខឹងសម្បា​ជា​មួយ​ជាមួយ​អ្នក​លក់​លើ​ថ្នល់​ចាក់​កៅស៊ូ ដោយ​ធ្វើឲ្យ​មាន​មាន​ការាំងស្ទះ យី​ត​ដំណើរ ដោយ​ទើស​ទែង​នឹង​គ្រែ​អ្នក​លក់​នេះ​តែម្ដង ។​ហើយ​មាន​ពេលខ្លះទៀត រថយន្ត​ធំៗ​អាច​បើក​ប៉ះ​នឹងឆ័​ក្ររប​ស់​អ្នក​លក់​ធ្វើឲ្យ​ដួល​ឆ័ត្រ ប៉ះពាល់​ដល់​សំភា​រះ​ផ្សេងៗ ហើយ​អាច​មាន​ការទាស់ទែង ជេរ​បញ្ចោ​គ្នា ។​

​ប្រជាពលរដ្ឋ​រិៈគ​ន់​ដល់​អ្នក​លក់​ទំនិញ​ផ្សេងៗ​ថា បើ​លក់​តាម​កញ្ជ្រែង​កញ្ជើរ​បន្តិបន្តួច មួយ​ម៉ោង​ពីរ​ម៉ោង​ទៅផ្ទះ គឺ​គ្មាន​បញ្ហា​អ្វី​ទេ តែ​ផ្ទុយទៅវិញ​គឺ​ដាក់​គ្រែ​លក់​យ៉ាង​រំភើយ ពី​ព្រលឹម​ទល់​ព្រលប់​តែម្ដង ដោយ​ការចង្អុល​ពី​អ្នក​ទារ​ភាស៊ី នឹង​បញ្ជារ​ឲ្យ​ដាក់លក់ ដើម្បីឲ្យ​មាន​ចំណូល​ចូល​ច្រើន  ។ ឥឡូវនេះ កាន់តែ​ហៀរ​មក​ខាងជើង​ផ្សារ​ច្រើនឡើង ធ្វើឲ្យ​ផ្លូវថ្នល់​រួម​តូចចង្អៀត​នៅសល់​ទទឹង ប្រហែល​តែ​ពី​ម៉ែត្រ​តែប៉ុណ្ណោះ ។ តែ​សម្រាប់​នៅក្នុង​បរិវេណ​ផ្សារ​វិញ គឺ​នៅ​ធំ​ទូលាយ គ្មាន​អ្នក​ចូល​ទៅ​លក់​ហើយ​សព្វថ្ងៃ អាជីវករ​លក់​នៅ​ក្នុង​ផ្សារ​កំពុងតែ​សាងសង់ សំណង់​ធ្វើ​ពី​ដែក​ចាក់សោរ​មើលទៅ ដូចជា​ផ្ទះ​កម្មសិទ្ធិ​របស់​បុគ្គល​ម្នាក់ៗ ។

​ប្រជា​ពល់រដ្ឋ​នឹង​អ្នកធ្វើដំណើរ​ឆ្លងកាត់​នៅលើ​កំណាត់​ផ្លូវថ្នល់​នៅ​ខាងជើង​ផ្សា​តាំ​គោក​នេះ​បាន​សុំ​ធ្វើ​សំណូមពរ​ឲ្យដល់​អាជ្ញាធរ​ដែនដី ជួយ​រៀបចំ​សណ្ដាបធ្នាប់​នៅ​កន្លែង​ខាងជើង ផ្សារ​ឲ្យបាន​ស្រួល​ឡើងវិញ ចៀសវាង​ថ្ងៃក្រោយ​ទៅ អ្នកលក់​អាច​លក់​បិទផ្លូវ ធ្វើឲ្យ​មាន​ទំនាស់​រឿង​តូច​ទៅ​ធំ ព្រោះ​សព្វថ្ងៃ អ្នក​ទារ​ភាស៊ី​មាន​ការឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ហើយ​ក៏​គ្មាន​ការទប់ស្កាត់​ឡើយ ។

​មាន​អ្នកខ្លះ​និយាយ​ផា​ឌឺ​ឲ្យ​អភិបាលស្រុក​បារាយណ៍​ថា អ្នកលក់ដូរ​នៅ​លើ​ថ្នល់ អើយ​គួរ​បើកផ្លូវ​ឲ្យ​លោក​អភិបាលស្រុក បើករថយន្ត​ចេញចូល​ទៅ​ផ្ទះ​ឲ្យបាន​ទូលាយ​ផង ព្រោះ​ផ្ទះ​លោក​អភិបាលស្រុក នៅ​ក្បែរ​ផ្សារ​នេះដែរ ៕

20140511_073201 20140511_073030

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.