ព័ត៌មាន​ថ្មី
មេទ័ពក​​ម្ពុ​ជា ប្រា​​ប់​អ​នុ​ព័​ន្ធ​យោ​ធា​ និ​​ង​ទូ​ត​នា​នា​១​៣​ប្រ​ទេ​ស​ថា​ ថៃ​ចា​​ប់​ទា​ហា​ន​ក​ម្ពុ​ជា​២​០​នា​ក់​ ​​(​រ​ត់​រួ​ច​ម្នា​ក់​ ​ស​ង្ស័​​យ​ស្លា​ប់​២​នា​ក់)​ ​​ក្រោ​យ​បទ​​ឈ​ប់​បា​ញ់ ​ចូ​ល​ជា​ធ​រ​មា​ន ដោ​យ​​ទា​ហា​ន​ថៃ​ ធ្វើ​ជា​ម​ក​ចា​ប់​ដៃ​ ​​ជា​មួ​យ​ទា​ហា​ន​ក​​ម្ពុ​ជា នៅ​​ស​ម​រ​ភូ​មិ​ជាំ​តែ​​ ​រួ​ច​ហើ​យ​ភ្ជ​ង់​ចា​ប់​ខ្លួ​ន​តែ​ម្ត​ង​ ​ម​ក​ទ​ល់​​ពេ​លនេះ​ ​មិ​ន​ទា​ន់​ដោះ​លែ​ង​ | ដល់ម៉ោ​ងប​ទ​ឈ​​ប់​បា​ញ់ ​នៅ​ស​ម​រ​ភូ​មិ​ជួ​រ​មុ​​ខ​ ​ស្ងា​ត់​កា​រ​ប្រ​យុ​ទ្ធគ្នា​ ​គិ​ត​ត្រឹម​ម៉ោ​ង​០​០​៖៣​០​​នា​ទី | សម្តេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​​ន ប្រ​​ធា​ន​ព្រឹ​ទ្ធ​ស​ភា​នៃ​ក​ម្ពុ​ជា​ ៖​ ​«​ស​មិ​​ទ្ធិ​ផ​ល​នៃ​គំ​និ​​ត​ផ្តួ​ច​ផ្តើ​ម​​ដ៏​ប្រ​ពៃ​រ​ប​​ស់​​ ​ឯ​ក​ឧ​ត្ត​​ម​ ​ដូ​ណា​ល់​ ​ត្រាំ​ ​ ​បា​ន​ស​ង្រ្គោះ​ជី​វិ​ត​ម​នុស្ស​ ​រា​ប់​ពា​ន់​ម៉ឺ​ន​នា​ក់​ពី ​ស​ង្រ្គា​ម​ក​ម្ពុ​ជា​និ​ង​ថៃ​»​ | ស​ម្តេច​​ប​វ​រ​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​ប្រ​កា​ស​​ពី ​ល​ទ្ធ​ផ​ល​ដ៏​ត្រ​ចះ​ត្រ​ច​ង់​ ​​ដោ​យ​ភា​គី​ក​ម្ពុ​ជានិ​​ង​ថៃ​ ​បា​ន​ឯ​ក​ភា​ព​គ្នាលើ ចំ​​ណុ​ច​សំ​ខា​​ន់ៗ ​ដើ​ម្បី​ប​ញ្ច​ប់​ភា​ព​​តា​ន​តឹង ​និ​​ង​ស្តា​រ​ស​ន្តិ​ភា​ព​ឡើ​ង​វិ​ញ​ | ពិភពលោ​ក​គួ​​រ​តែ​ដឹ​ង​!​ | នាយក​​ដ្ឋា​ន​ប្រឆាំ​​ង​ប​ទ​ល្មើ​ស​ប​​ច្ចេ​ក​វិ​ទ្យា​ ​​អំ​ពា​វ​នា​វ​​ ​សូ​ម​កុំ​ថ​ត​​ ​ចែ​ក​រំ​លែ​ក​​ ​ឬ​ប​ង្ហោះ​តា​ម ប​ណ្តា​​ញ​ស​ង្គ​ម​ ប​​ង្ហា​ញ​រូ​ប​ភា​ព​​ ​ឬ​វី​ដេ​អូ​ ​ពី​ទី​តាំ​​ង​ឈ​រ​ជើ​ង​ ​ពី​កា​​រ​ចល័​​ត​ក​ង​ទ័​ព​ ​ឬ​ស​​ក​ម្ម​ភា​ព​នា​នា រ​​ប​ស់​ក​ង​ទ័​ព​​ ​ដើ​ម្បី​ជៀ​ស​វា​​ង​ កា​​​រ​កំ​ណ​ត់​​បាន​​ទីតាំ​ង​​រ​បស់​ ​ក​ង​ទ័​ព​យើ​ង​ពី​ស​ត្រូ​វ​ | ឯកឧ​ត្ត​ម​ ​នេ​​ត្រ ​ភ​ក្ត្រា​៖​ ​តំ​ណា​ង​ថៃ​ ​នៅ​អ​ង្គ​កា​រ​ស​ហ​ប្រ​ជា​ជា​តិ​ ​​គេ​ច​ខ្លួ​ន​ពី​អ្ន​ក​​សា​រ​ព័​ត៌​មា​ន​ ​ខ​ណៈ​​ក​ម្ពុ​ជា ​​ប​ង្ហា​​ញ​ភា​ព​ប្រា​ក​ដ​ប្រ​ជា​ | អ្នកនាំ​ពា​ក្យ​​ក្រ​សួ​ង​កា​រ​ពា​រ​ជា​តិ​ក​ម្ពុ​ជា​ ​៖​ ​កា​រ​ដើ​រ​ជា​ន់​មី​ន រ​ប​​ស់​ទា​ហា​ន​ថៃ​ ​គឺ​ជា​កា​រ​រៀ​ប​ចំ​ទុ​ក​ជា​មុ​ន ពី​​សំ​ណា​ក់​ថៃ​ខ្លួ​ន​ឯ​ង​ ​ដើ​ម្បី​យ​ក​ជា​លេ​ស ឈ្លា​ន​ពា​ន​​ក​ម្ពុ​ជា​ | ការ​ព​ង្រីក​កា​រ​វា​យ​ប្រ​ហា​រ រ​ប​​ស់​យោ​ធា​​ថៃ​ម​ក​លើក​ម្ពុ​​ជា ចេ​​ញ​ពី​តំ​ប​ន់​មា​ន​ទំ​នា​ស់​ ​ម​​ក​តំ​ប​ន់​គ្មា​ន​​ទំ​នា​ស់​ ​ជា​កា​រ​​ប​ង្ហា​ញ​ពី​ចេ​ត​នា​ ​ឈ្លា​ន​ពា​ន​ទឹ​ក​ដី​ក​ម្ពុ​ជា​ទាំ​ង​មូ​​ល​ ដែ​​ល​មា​ន​ការ​គ្រោ​​ង​ទុ​ក​ យ៉ា​ង​​ជា​ក់​លា​ក់​ | ឧបនា​​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​ប្រា​​ក់​ ​សុ​ខុ​ន​ ​ទ​ទួ​ល​ជួ​ប​​ជា​មួយ​ ​បណ្តា​អ​​ង្គ​ទូ​ត​ប​រ​ទេ​ស​ប្រ​​ចាំ​ក​ម្ពុ​ជា​ ​ដើ​ម្បី​ធ្វើ​កា​រ​ព​​ន្យ​ល់ អំ​ពី​​ស្ថា​ន​កា​រ​ណ៍​នៃ​ ជ​ម្លោះ​ព្រំ​ដែ​​ន​ក​ម្ពុ​ជា​-​ថៃ​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រធាន​សមា​គ​​មអតី​ត​យុ​ទ្ធ​ជ​ន​ក​ម្ពុជា​ ​ខេ​ត្ត​ព្រះ​វិហា​រ​ ​ចុះ​​ស​​​ង់​​​ផ្ទះ​​ពី​រ​​​ខ្ន​​​ង​​ ​​​ជូ​​ន​​​អ​​តី​​​ត​​​យុ​​​ទ្ធ​ជ​​​ន​​​ ​​​២​​​គ្រួ​​សា​​​រ​​​ ​​​ដែ​​​ល​​កំ​​​ពុ​​​ង​​​រស់​​​នៅ​​​ក្នុ​​ង​ ​​ផ្ទះ​​​ទ្រុ​​​ឌ​​ទ្រោ​​​ម​​​ ​​​និ​​ង​​​មា​ន​​​​​ជី​​វ​ភា​​​ព​​​ខ្វះ​​ខា​​​ត​​

ខេត្តព្រះ​វិ​ហារ ៖​ ​កា​ល​ពី​ថ្ងៃ​ទី​១​៤​ មិ​ថុ​នា ​ឆ្នាំ​២​០​២​១ មេ​ប​ញ្ជា​ការ​តំ​ប​ន់ប្រ​តិ​ប​ត្តិ​កា​រ​សឹ​ក​រ​ង​ព្រះ​វិ​ហា​រ​ ​លោ​កឧ​ត្ត​ម​សេ​នី​យ៍​ទោ​ ​ច័​ន្ទ​ ​សុភ័​​ក្ត្រា​ ដែ​ល​ជា​ប្រ​ធា​ន​ស​មា​គម​អ​តី​ត​​យុ​ទ្ធជ​ន​ក​ម្ពុ​ជា​ ​ខេ​ត្ត​ព្រះ​វិ​ហា​រ​ ​ ​បា​ន​ដឹ​ក​នាំ​ក្រុ​ម​ការ​ងា​រ​ថ្នា​ក់​ខេ​ត្ត​ ​ស្រុ​ក​ ​ម​ន្ត្រី ​និ​ង​អា​ជ្ញា​ធ​រ​ក្នុ​ង​មូ​ល​ដ្ឋា​ន​គ្រប់​លំ​ដា​ប់​ថ្នា​ក់​ ​ចុះ​ស​ង់​ផ្ទះ​ពីរ​ខ្ន​ង​ ​ជូ​ន​អ​តី​ត​យុ​ទ្ធជ​ន​ ​២​គ្រួ​សា​រ​ ​ដែ​ល​កំ​ពុ​ង​រស់​នៅ​ក្នុ​ង​ផ្ទះ​ទ្រុ​ឌ​ទ្រោ​ម​ ​និ​ង​មាន​​ជី​វភា​ព​ខ្វះ​ខា​ត​ ​ ​ស្ថិ​តនៅ​ក្នុ​ង​ភូ​មិ​គូ​លែ​ន​ជើ​ង​ ​ឃុំ​គូ​លែ​ន​ជើង​ ​ស្រុ​ក​គូ​លែ​ន​ ​ខេ​ត្ត​ព្រះ​វិ​ហា​រ​។​

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានមានប្រសាសន៍ថា ដោយមើលឃើញពីការខ្វះខាត និងក្រោមការគិតគូខ្ពស់ ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្តេចបានចំណាយថវិកា ២៤លានរៀល ប្រគល់ជូនសមាគមអតីតយុទ្ធជន ខេត្តព្រះវិហារ តាមរយៈទេសរដ្ឋមន្ត្រី គន់ គីម ដែលជាអគ្គលេខាធិការសមាគម និងអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ដែលជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តព្រះវិហារ ដើម្បីចុះរៀបចំទីកន្លែង និងការសាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារ ចំនួន ២គ្រួសារបន្ថែមទៀត សម្រាប់ការរស់នៅបានសមរម្យ ផងដែរ។

លោកប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ បានមានប្រសាសន៍ទៀតថា ផ្ទះទាំងពីរខ្នង ដែលត្រូវសាងសង់ជូន អតីតយុទ្ធជនទាំងពីរគ្រួសារ នៅក្នុងពេលនេះ គឺ ផ្ទះ ១ខ្នងៗ ត្រូវបានសង់ឡើងក្នុងទំហំទទឹង ៦ម៉ែត្រ និងបណ្តោយ ៧ម៉ែត្រ ធ្វើពីឈើ ដំបូលប្រក់ស័ង្កសី ហើយក្នុងផ្ទះ ១ខ្នង ត្រូវបានចំណាយថវិកាអស់ ១២លានរៀល។ ដូច្នេះ ផ្ទះទាំង ២ខ្នង បានចំណាយថវិកា សរុប ចំនួន ២៤លានរៀល ដែលជាថវិការបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។ លោកថា ផ្ទះទាំង ២ខ្នងនេះ នឹងត្រូវប្រគល់ជូន ១-ឈ្មោះ ថន ឃឿន ភេទប្រុស អាយុ ៤៨ឆ្នាំ ជាជនបាត់បង់សមត្ថភាព និង ២-ឈ្មោះ កឹម ចឹ ភេទប្រុស អាយុ ៥៦ឆ្នាំ ជាជនពិការ និងនៅក្រោយពីទទួលបានផ្ទះរួចហើយ អតីតយុទ្ធជនទាំង ២គ្រួសារ ក្នុង១គ្រួសារ ទទួលបានការឧបត្ថម្ភបន្ថែម នូវថវិកា ៥ ម៉ឺនរៀល អង្ករ ៣០គីឡូក្រាម ទឹកស៊ីអ៊ីវ ១យួរ មី១កេស និងក្រម៉ា១ ថែមទៀតផង។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានបញ្ជាក់ថា ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន គ្រប់លំដាប់ថ្នាក់ទាំងអស់ ពិសេស សម្តេចតេជោ ហ៊ុន សែន សម្តេចតែងតែគិតគូ យកចិត្តទុកដាក់ ចំពោះបងប្អូនជានិច្ច ពេលបងប្អូនគ្មានដី គ្មានផ្ទះ សម្តេចបានផ្តល់ដី និងការសង់ផ្ទះជូនបងប្អូន បានបង្កបង្កើនផល និងការរស់នៅប្រកបរបរចិញ្ចឹមជីវិត បានសមរម្យ ព្រោះបងប្អូនអតីតយុទ្ធជនទាំងអស់ ធ្លាប់បានបូជាសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារទឹកដី និងបានធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ និងមានសុខសន្តិភាពរហូតមកដល់សព្វថ្ងៃនេះ។ ដូច្នេះ ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា នៅតែចងចាំជានិច្ច នូវគុណបំណាច់របស់បងប្អូន ដែលបានលះបង់អាយុជីវិត ដើម្បីប្រទេសជាតិ និងប្រជាជនកម្ពុជា។ ទន្ទឹមនឹងនោះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានប្រាប់អតីតយុទ្ធជន និងគ្រួសារថា សូមកុំជឿតាមការញុះញង់ ការអូសទាញ និងការឃោសនាអគតិណាមួយ តាមក្រុមធ្វើនយោបាយប្រឆាំងក្រៅច្បាប់ឲ្យសោះ ហើយអ្នកដែលជួយដោះស្រាយបញ្ហា ទុក្ខលំបាករបស់បងប្អូនពិតប្រាកដ មានតែសម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះ ៕

Filed in: Uncategorized

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.