ព័ត៌មាន​ថ្មី
លោក​ជំទា​​វ​ប​ណ្ឌិ​ត​ ​បា​ន​ ​​ស្រី​មុំ​ ​ ​ចា​​ត់​ឱ្យ​ក្រុ​ម​កា​រ​ងារ​រ​ប​ស់​​រ​ដ្ឋ​បា​​ល​ខេ​ត្ត​ ​ប​ន្ត​ស​ម្រ​ប​ស​​ម្រួ​ល​ ​និ​ង​ដោះ​ស្រា​យ​ជូ​ន ប​ង​ប្អូ​​ន​ព​ល​ក​រ​ខ្មែ​​រ​ ​ដែ​ល​ម​ក​ពី​​ប្រ​ទេ​ស​ថៃ​ ​ ​វិ​ល​ត្រ​លប់​ទៅស្រុ​ក​​កំ​ណើ​ត​វិ​ញ | ក្រសួងកា​រ​ងា​រ​ ​ច្រា​ន​ចោ​​ល​ព័​ត៌​មា​ន​បំ​ភ្លៃ​ ​រ​ប​ស់​កា​សែ​ត​ថៃ​ ​ដែ​ល​ផ្សា​យ​ថា​ ​ព​​ល​ក​រ​ខ្មែ​រចា​ក​​ចេ​ញ​ពី​ថៃ​ ដោ​​យ​សា​រ​កា​រ​គំ​​រា​ម​ដ​ក​សញ្ជា​តិ ​និ​ង​រឹ​បអូ​ស​ដី​ធ្លី​​ | សេចក្តីណែ​នាំ​​​​ ​ស្តី​ពី​កា​រ​ផ្ស​ព្វ​​ផ្សា​យ​ ​និ​ង​កា​​រ​ចែ​ក​ចា​យ​ព័​ត៌​មា​ន​ ផ្ត​ល់​​ផ​ល​អ​វិ​ជ្ជ​​មា​ន ដ​ល់​​ស​ន្តិ​សុ​ខ​ជា​តិ​ | ពលរដ្ឋខ្មែ​​រ​នៅ​ក្រៅ​ប្រ​ទេ​ស ប​ន្ដ​​ជួ​ប​ជុំ​គ្នា ស​ម្ដែ​​ង​ម​តិ​ ​ក្នុ​ង​ស្មា​​រតី សា​​ម​គ្គី​គ្នា​ជា​ធ្លុ​​ង​មួ​យ ជា​មួ​យ​​ព​លរ​ដ្ឋ​ក្នុ​ង​​ស្រុ​ក​ ​ដើ​ម្បី​​ប​ង្ហា​ញ ម​ន​សិ​​កា​រ​ស្នេ​ហា​ជា​តិ​​ មា​​តុ​ភូ​មិ​ | ទីក្រុង​ប៉េកាំ​ង​ ​កំ​ពុ​ង​លិ​ច​ល​ង់ ដោ​យ​​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​ ​ខ​ណៈ​អាជ្ញា​ធ​រ​ ​ប្រ​​ញា​ប់​ជ​ម្លៀ​ស​ ប្រជា​ជ​​ន​រា​ប់​ម៉ឺ​ន​នា​ក់​​ចេ​ញ​ | កម្ពុជា​ ​​សូ​ម​ប​ដិ​សេ​ធ​ទាំ​​ង​ស្រុ​ង​ ​ខ​ណៈ​ថៃ​​ ​បា​ន​បំ​ភ្លៃ​ប្រា​​ប់ អ​ង្គ​​ទូ​ត​ប​រ​ទេ​ស​ កា​ល​​ពី​ថ្ងៃ​ម្សិ​ល​មិ​ញ​ ​នៅ​ទី​ក្រុ​ង​​បា​ង​ក​ក​ ​​ថា​ជ​ម្លោះ​នៅ​តា​ម​​ព្រំ​ដែ​ន​ ​ក​ម្ពុ​ជា​ជា​អ្ន​ក​ចា​ប់​ផ្តើ​ម​មុ​ន​ | សម្តេចធិ​ប​តី​ ​នា​យ​ក​រ​​ដ្ឋ​ម​ន្ត្រី​ ​ផ្ញើ​សា​រ​លិ​ខិ​ត​ជូ​ន​ព​រ​ ​ស​​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​​ប្រ​ធា​ន​ព្រឹ​ទ្ធ​ស​ភា​ ​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​​ក​ម្ពុ​ជា​ ​ក្នុ​ង​ឱ​កា​ស​ពិ​​ធី​ច​ម្រើ​ន​ជ​ន្មា​យុ​គម្រ​ប់​៧​​៣​ឆ្នាំ​ ​ឈា​ន​ចូ​ល​៧​៤​​ឆ្នាំ | ឯកឧត្តម​ឧ​ប​​នា​យ​ក​រ​ដ្ឋ​ម​​ន្ត្រី ​​ប្រា​ក់​​ ​សុ​ខុ​ន​ ​​ប្រ​មុ​ខ​កា​រ​ទូតកម្ពុជា រួ​ម​ជា​មួ​យ​​ប​ណ្តា​អ​ង្គ​ទូ​ត​ប​រ​ទេ​ស​ប្រ​ចាំ​នៅ​ក​ម្ពុ​ជា​ ​អ​ញ្ជើ​ញ​ទៅ​ពិ​និ​ត្យ​​មើ​ល កា​រ​​ខូ​ច​ខា​ត នៅ​ស្រុ​ក​ប​ន្ទា​យ​​អំ​ពិ​ល​ ​ខេ​ត្ត​​ឧ​ត្ត​រ​មា​ន​ជ័​យ​ | សមាជិ​ក​​​គ​ណ​ប​ក្ស​​អ​​តី​ត​មេ​ដឹ​ក​នាំ​ប៉ាគី​​ស្ថា​ន​ ​ជា​ង ​​១​០០​នា​​ក់​​​ ត្រូ​វ​បា​ន​ចា​ប់​ខ្លួ​ន​​​ដា​​ក់​ព​ន្ធ​​នា​គា​រ​ | មេទ័ពក​​ម្ពុ​ជា ប្រា​​ប់​អ​នុ​ព័​ន្ធ​យោ​ធា​ និ​​ង​ទូ​ត​នា​នា​១​៣​ប្រ​ទេ​ស​ថា​ ថៃ​ចា​​ប់​ទា​ហា​ន​ក​ម្ពុ​ជា​២​០​នា​ក់​ ​​(​រ​ត់​រួ​ច​ម្នា​ក់​ ​ស​ង្ស័​​យ​ស្លា​ប់​២​នា​ក់)​ ​​ក្រោ​យ​បទ​​ឈ​ប់​បា​ញ់ ​ចូ​ល​ជា​ធ​រ​មា​ន ដោ​យ​​ទា​ហា​ន​ថៃ​ ធ្វើ​ជា​ម​ក​ចា​ប់​ដៃ​ ​​ជា​មួ​យ​ទា​ហា​ន​ក​​ម្ពុ​ជា នៅ​​ស​ម​រ​ភូ​មិ​ជាំ​តែ​​ ​រួ​ច​ហើ​យ​ភ្ជ​ង់​ចា​ប់​ខ្លួ​ន​តែ​ម្ត​ង​ ​ម​ក​ទ​ល់​​ពេ​លនេះ​ ​មិ​ន​ទា​ន់​ដោះ​លែ​ង​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម្តេ​ចតេ​ជោ​ ហ៊ុ​ន​ ​សែន​ ​បាន​ផ្ត​ល់​ផ្ទះ​២៥​ខ្ន​ង​ ​ជូន​ដ​ល់​​ ​សមា​​​គ​មអ​តី​ត​យុ​ទ្ធជ​ន​ក​ម្ពុជា ​ខេត្ត​ព្រះ​វិ​ហារ​ ​ស​ម្រា​ប់​ផ្ត​ល់ជូ​ន ​អតី​ត​យុ​ទ្ធ​ជ​ន ​និ​ង​គ្រួ​សារ បានរ​ស់​នៅ​ស​ម​រម្យ​ ​

ខេ​ត្ត​ព្រះវិ​ហារ ​៖ ​សមាជិក​អ​ចិ​ន្ត្រៃយ៍​ស​មា​គ​មអ​តី​ត​យុ​ទ្ធ​ជន​ក​ម្ពុ​ជា​ ​លោក​ ​ច័​ន្ទ​ ​លំ​ផាត់​ ​នៅព្រឹ​ក​ថ្ងៃ​ទី​២​៥​ឧ​សភា​​ ​បា​ន​ដឹ​ក​នាំគ​ណៈ​ប្រ​តិ​ភូ​ ​និង​មា​ន​កា​រ​ចូ​ល​រួ​មពី​ ​អ​ភិ​បា​ល​រ​ង​ខេ​ត្តព្រះ​វិ​ហា​រ​ ​លោ​ក ​គោ​ស៊ុ​ ប៊ុ​ន​សឿ​ត​ ម​ន្ទី​រ​ អ​ង្គ​ភា​ព​ជុំ​វិ​ញខេ​ត្ត​ ​មេ​ប​ញ្ជា​កា​រតំ​ប​ន់​ប្រ​តិបត្តិ​កា​រសឹ​ក​រ​ង​ព្រះវិ​ហា​រ​ ​និង​ជា​ប្រ​ធា​ន​សមា​គ​ម​អ​តី​ត​យុ​ទ្ធជ​ន​ក​ម្ពុ​ជា​ ​ខេត្ត​ព្រះ​វិ​ហា​រ​ ​លោក​ឧ​ត្ត​ម​សេ​នីយ៍​ទោ​ ​ច័​ន្ទ​ សុ​ភ័​ក្ត្រា​ ​ដើម្បី​ធ្វើ​ពិ​ធីប្រ​គ​ល់ផ្ទះ​២​៥​ខ្ន​ង ​ជូ​ន​ដល់​អ​តី​ត​យុ​ទ្ធជ​ន​ ​ស្ថិ​ត​នៅ​ក្នុង​ភូ​មិ​អ​ភិ​វ​ឌ្ឍ​ន៍ ​ស​ង្កា​ត់​ប៉ា​ល​ហាល​ ​ក្រុ​ង​ព្រះ​វិហា​រ​ ​ខេត្ត​ព្រះ​វិ​ហា​រ។​

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានរាយការណ៍ថា នៅក្នុងឆមាសទី១ ឆ្នាំ២០២១ នេះ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានកសាងផ្ទះជូនសមាជិកសមាគមអតីតយុទ្ធជនខេត្ត បានចំនួន ៣ខ្នង ដោយចំណាយថវិកាអស់ ចំនួន ៣១លានរៀល ក្នុងនោះ រួមមាន៖ ផ្ទះត្រូវបានសង់ឡើងនៅក្នុងស្រុកជាំក្សាន្ត ១ខ្នង ស្រុកជ័យសែន ១ខ្នង និងនៅក្នុងស្រុកត្បែងមានជ័យ ១ខ្នង ក្រោយការសង់រួចផ្ទះទាំងនោះ ត្រូវបានប្រគល់ជូនអតីតយុទ្ធជន ដែលមានជីវភាពទីទ័លក្រ និងគ្មានទីជំរកសមរម្យ និងនៅខណៈនេះទៀត សម្តេចតេជោ បានប្រគល់ផ្ទះ ២៥ខ្នងទៀត និងដីគោលនយោបាយ ជូនដល់អតីតយុទ្ធជន សម្រាប់រស់នៅ និងការបង្កបង្កើនផល ដើម្បីជួយលើកស្ទួយជីវភាពគ្រួសារ ឲ្យបានល្អប្រសើរ។

សមាជិកអចិន្ត្រៃយ៍សមាគមអតីតយុទ្ធជនកម្ពុជា លោក ច័ន្ទ លំផាត់ បានពាំនាំប្រសាសន៍ផ្តាំផ្ញើ និងការសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ជូនចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលធ្លាប់បានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីស្វែងរកសុខសន្តិភាព ជូនប្រទេសជាតិ រហូតមកដល់បច្ចុប្បន្ន ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោក ច័ន្ទ លំផាត់ មានប្រសាសន៍ទៀតថា ទោះបីជាស្ថិតក្នុងកាលៈទេសៈ ដែលសង្គមជាតិជួបវិបត្តិជម្ងឺកូវីដ១៩ យ៉ាងណាក្តី តែសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅតែបន្តយកចិត្តទុកដាក់រៀបចំសាងសង់ផ្ទះសម្បែង និងការឧបត្ថម្ភនានា ដើម្បីដោះស្រាយការលំបាករបស់អតីតយុទ្ធជន និងគ្រួសារ ឥតមានការអាក់ខាននោះឡើយ ហើយសូមឲ្យបងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវថែទាំសុខភាពឲ្យបានល្អ ដើម្បីមើលការអភិវឌ្ឍន៍ និងការរីកចម្រើនរបស់ប្រទេសជាតិ ជាបន្តទៀត។

អតីតយុទ្ធជន និងគ្រួសារ ដែលទទួលបានផ្ទះ សម្រាប់ការស្នាក់អាស្រ័យ និងដីគោលនយោបាយសម្រាប់ការដាំដុះដំណាំកសិកម្ម ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នាពេលនេះ បានសម្តែងក្តីរំភើបរីករាយ និងបានជូនពរដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជា ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន គ្រប់លំដាប់ថ្នាក់ ទទួលបានសេចក្តីសុខចម្រើន និងជោគជ័យគ្រប់ភារកិច្ចចំពោះមុខជានិច្ច។

បន្ទាប់មក លោក ច័ន្ទ លំផាត់ បានដឹកនាំគណៈប្រតិភូ ប្រគល់ផ្ទះ ២៥ខ្នង ជូនដល់អតីតយុទ្ធជន ២៥គ្រួសារ ក្នុងនោះ គ្រួសារនីមួយៗ ទទួលបានការឧបត្ថម្ភបន្ថែម នូវថវិកា ៤ម៉ឺនរៀល ,អង្ករ ៣០គីឡូក្រោម ,មី១កេស ទឹកត្រី១យួរ និងទឹកស៊ីអីវ ១យួរ ថែមទៀតផង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.