ព័ត៌មាន​ថ្មី
លោក ​សុ​​ខ​ លូ​ ​អភិ​​បា​ល​​​ខេ​ត្ត​​​បា​​​ត់​​​ដំ​​​​​ប​ង​ ​​​អ​ញ្ជើ​ញ​សួ​រ​សុ​ខ​ទុ​ក្ខ វី​រ​ក​​ង​ទ័​ព​ ​ដែ​ល​រ​ង​រ​បួ​ស​ ក្នុង​ស​ម​រ​​ភូ​មិ​ជួ​រ​មុ​ខ​ ​កំ​​ពុង​​ស្នា​ក់​នៅព្យាបា​ល​រ​​បួ​ស​ | ស្ថា​ន​បេ​​ស​ក​ក​ម្ម​ទូ​ត​ ​និ​ង​​ទី​ភ្នា​ក់​ងា​រ ​នៃ​អ​ង្គ​កា​រ​​ស​ហ​ប្រ​ជា​ជា​​តិ​នានា​ ​នៅ​​ក​ម្ពុ​ជា​ ​ចូ​ល​រួ​ម​ប្រឹ​ង​ប្រែ​ង​ ​ជួ​យ​ប្រ​ជា​ជ​ន​ភៀ​ស​​សឹ​ក ​កំ​ពុ​ង​ស្ថិ​ត​​ក្នុ​ង​ ស្ថាន​​​ភា​ព​ងា​​យ​រ​ង​គ្រោះ​ ​ព​ង្រឹ​ង​កិ​ច្ច​ស​ហ​ប្រ​តិ​​ប​ត្តិ​កា​រ ជា​អ​​ន្ត​រ​ជា​តិ​ | លោក​ប្រធា​​នា​ធិ​ប​តី ​ត្រាំ​ ​រំ​ពឹ​ង​ជួ​ប​ ​លោកប្រ​ធា​​នា​ធិ​ប​តី ​ពូទី​​ន​ ​នៅ​អា​ឡា​ស្កា​ នាស​ប្ដា​​ហ៍​ក្រោ​យ​ | ក្រុមអ​នុ​ព័​​ន្ធ​យោ​ធា​ប​រ​ទេ​ស​ ​ប្រ​ចាំ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​​ម្ពុ​ជា​ ​ម​ក​ពី​ ​៩​​ ​ប្រ​ទេ​ស​ ​បា​​ន​ចុះ​ទៅ​កា​ន់​ ស្រុក​ប​​ន្ទា​យ​អំ​បិល​ ខេ​​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​​ដើ​ម្បី​ពិ​​​និ​ត្យ​​ស្ថា​ន​ភា​ព​ជា​ក់​​ស្តែ​ងតា​ម​តំ​ប​​ន់​ព្រំ​ដែ​ន​ ​និ​​ង​ស្ថា​ន​ភា​ព​ជ​​ន​ភៀ​ស​សឹ​ក​ | លោក​ជំទា​​វ​ប​ណ្ឌិ​ត​ ​បា​ន​ ​​ស្រី​មុំ​ ​ ​ចា​​ត់​ឱ្យ​ក្រុ​ម​កា​រ​ងារ​រ​ប​ស់​​រ​ដ្ឋ​បា​​ល​ខេ​ត្ត​ ​ប​ន្ត​ស​ម្រ​ប​ស​​ម្រួ​ល​ ​និ​ង​ដោះ​ស្រា​យ​ជូ​ន ប​ង​ប្អូ​​ន​ព​ល​ក​រ​ខ្មែ​​រ​ ​ដែ​ល​ម​ក​ពី​​ប្រ​ទេ​ស​ថៃ​ ​ ​វិ​ល​ត្រ​លប់​ទៅស្រុ​ក​​កំ​ណើ​ត​វិ​ញ | ក្រសួងកា​រ​ងា​រ​ ​ច្រា​ន​ចោ​​ល​ព័​ត៌​មា​ន​បំ​ភ្លៃ​ ​រ​ប​ស់​កា​សែ​ត​ថៃ​ ​ដែ​ល​ផ្សា​យ​ថា​ ​ព​​ល​ក​រ​ខ្មែ​រចា​ក​​ចេ​ញ​ពី​ថៃ​ ដោ​​យ​សា​រ​កា​រ​គំ​​រា​ម​ដ​ក​សញ្ជា​តិ ​និ​ង​រឹ​បអូ​ស​ដី​ធ្លី​​ | សេចក្តីណែ​នាំ​​​​ ​ស្តី​ពី​កា​រ​ផ្ស​ព្វ​​ផ្សា​យ​ ​និ​ង​កា​​រ​ចែ​ក​ចា​យ​ព័​ត៌​មា​ន​ ផ្ត​ល់​​ផ​ល​អ​វិ​ជ្ជ​​មា​ន ដ​ល់​​ស​ន្តិ​សុ​ខ​ជា​តិ​ | ពលរដ្ឋខ្មែ​​រ​នៅ​ក្រៅ​ប្រ​ទេ​ស ប​ន្ដ​​ជួ​ប​ជុំ​គ្នា ស​ម្ដែ​​ង​ម​តិ​ ​ក្នុ​ង​ស្មា​​រតី សា​​ម​គ្គី​គ្នា​ជា​ធ្លុ​​ង​មួ​យ ជា​មួ​យ​​ព​លរ​ដ្ឋ​ក្នុ​ង​​ស្រុ​ក​ ​ដើ​ម្បី​​ប​ង្ហា​ញ ម​ន​សិ​​កា​រ​ស្នេ​ហា​ជា​តិ​​ មា​​តុ​ភូ​មិ​ | ទីក្រុង​ប៉េកាំ​ង​ ​កំ​ពុ​ង​លិ​ច​ល​ង់ ដោ​យ​​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​ ​ខ​ណៈ​អាជ្ញា​ធ​រ​ ​ប្រ​​ញា​ប់​ជ​ម្លៀ​ស​ ប្រជា​ជ​​ន​រា​ប់​ម៉ឺ​ន​នា​ក់​​ចេ​ញ​ | កម្ពុជា​ ​​សូ​ម​ប​ដិ​សេ​ធ​ទាំ​​ង​ស្រុ​ង​ ​ខ​ណៈ​ថៃ​​ ​បា​ន​បំ​ភ្លៃ​ប្រា​​ប់ អ​ង្គ​​ទូ​ត​ប​រ​ទេ​ស​ កា​ល​​ពី​ថ្ងៃ​ម្សិ​ល​មិ​ញ​ ​នៅ​ទី​ក្រុ​ង​​បា​ង​ក​ក​ ​​ថា​ជ​ម្លោះ​នៅ​តា​ម​​ព្រំ​ដែ​ន​ ​ក​ម្ពុ​ជា​ជា​អ្ន​ក​ចា​ប់​ផ្តើ​ម​មុ​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សំណង់ផ្សារត្រពាំងថ្លឹង បាក់ប្លង់សេ សង្កត់ស្លាប់កម្មករម្នាក់ របួសធ្ងន់២នាក់ ដោយសារធ្វើខុសបច្ចេកទេស

 

 

 

ភ្នំពេញ : សំណង់ផ្សារឯកជនមួយកន្លែង ដោយសាងសង់កង្វះខាតផ្នែកបច្ចេកទេស ខណ:ដែលកំពុងចាក់បេតុងប្លង់សេ ស្រាប់តែបាក់ធ្លាក់សង្កត់លើកម្មករ បណ្តាលឲ្យ ស្លាប់ម្នាក់ និងកម្មករ២នាក់ផ្សេងទៀតរងរបួសធ្ងន់ បង្កឲ្យផ្អើលសមត្ថកិច្ច អាជ្ញាធរ ទៅជួយអន្តរាគមន៍ ។

 

ហេតុការណ៍ដ៏គួរអោយរន្ធត់ ខាងលើកើតឡើង នៅសំណង់ផ្សារត្រពាំងថ្លឹងថ្មី តាមផ្លូវវេងស្រេង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ ។

 

ជនរងគ្រោះ ស្លាប់បាត់ជីវិតក្នុងហេតុការណ៍ខាងលើ មានឈ្មោះ វ៉ា សុខ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ផ្សារខាងលើ មានស្រុកកំណើតនៅភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល សាកសព ស្លាប់កប់ជាប់ក្នុងបេតុង ដែលបាក់តែម្តង ។ ចំណែក កម្មករចំនួន២នាក់ផ្សេងទៀត រងរបួសធ្ងន់ ទី១- ឈ្មោះ អ៊ុនអឿន ភេទប្រុស អាយុ៥៤ឆ្នាំ រងរបួសបាក់ជើងឆ្វេង ។ ទី២- ឈ្មោះ អ៊ុនអៀម ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ កម្មករសំណង់ រងរបួសបាក់ចង្កេះ និងរយះខ្នង ។ ទាំង២នាក់ត្រូវជាបងប្អូនបង្កើតនឹងគ្នា ស្នាក់នៅក្នុងការដ្ឋានខាងលើ មានស្រុកកំណើតនៅភូមិបារាយកើត ឃុំបារាយ ស្រុកកំពង់លាវ ខេត្តព្រៃវែង ។

 

បើតាមសាក្សីឃើញហេតុការណ៍ មានឈ្មោះ សន ឡុង ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរ កម្មករសំណង់ការដ្ឋានខាងលើ ស្នាក់នៅក្នុងការដ្ឋានខាងលើ និងមានស្រុកកំណើតនៅភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ជាមួយជនរងគ្រោះដែលបានស្លាប់នោះ បានឲ្យដឹងថា មុនកើតហេតុ សំណង់ផ្សារថ្មី ត្រពាំងថ្លឹង ខណ:ដែលកំពុងសាងសង់ ហើយនៅព្រឹកថ្ងៃកើតហេតុ សំណង់ខាងលើ ត្រូវបានចាក់ប្លង់សេ ហើយមានកម្មករចំនួនជាង១០នាក់ នៅជាន់លើ និងកម្មករចំនួន៣នាក់ ( អ្នកស្លាប់និងអ្នករងរបួស) នៅពីក្រោម ។ ប្រភពបន្តទៀតថា ខណ:ដែលបេតុងប្លង់សេ រថយន្តបាញ់ឡើង ដើម្បីចាក់ប្លង់សេនោះ ស្រាប់តែ ជាអកុសល សំណង់ គ្មានលក្ខណ:រឹងមាំនេះ បាក់ប្លង់សេធ្លាក់បេតុងសង្កត់លើកម្មករទាំង៣នាក់ បណ្តាលឲ្យ ស្លាប់ម្នាក់និងរបួសធ្ងន់២នាក់តែម្តង ។

 

បើតាមអាជ្ញាធរខណ្ឌ ពោធិសែនជ័យ បានឲ្យដឹងថា ម្ចាស់ទី តាំង ផ្សារត្រពាំងថ្លឹងខាងលើ មានឈ្មោះ ទូច ប៊ុនធឿន ភេទប្រុស អាយុជាង៥០ឆ្នាំ រស់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ប្រភពបានបន្តទៀតថា ក្រោយពីសំណង់ផ្សារនេះជួបនូវឧប្បត្តិហេតុ បាក់ធ្លាក់ប្លង់សេ ភ្លាមៗ អាជ្ញាធរ សមត្ថកិច្ច និងកំលាំង សង្រ្គោះបន្ទាន់របស់អង្គភាព ៧១១ កង ពលតូចលេខ៧០ និងសមត្ថកិច្ច ជាច្រើនអង្គភាពទៀត ចេញទៅអន្តរាគមន៍ ភ្លាមៗ ធ្វើការកាយ យកកម្មកររងគ្រោះចេញពីបេតុង តែជាអកុសល កម្មករម្នាក់ ត្រូវបាន កាយរកឃើញ ស្លាប់បាត់ជីវិតទៅហើយ បន្ទាប់ពីបេតុង គ្រប់សង្កត់លើ និងកម្មករ២នាក់ទៀត រងរបួស ធ្ងន់ ម្នាក់បាក់ជើង ត្រូវបានរថយន្តសង្រ្គោះ ១១៩ ដឹកបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត ចំណែក កម្មករម្នាក់រងរបួសចង្កេះ រយះខ្នង ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យ របស់អង្គភាព បញ្ជាការដ្ឋាន កងពលតូចលេខ៧០ ។

 

ក្នុងឧប្បត្តិហេតុនេះផងដែរ អាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចជំនាញ ធ្វើការពិនិត្យ ដើមចមបង្កកើតមានគ្រោះថ្នាក់ មានមនុស្សស្លាប់និងរបួស ខាងលើ ឃើញថា សំណង់ផ្សារខាងលើ គ្មានលក្ខណ: រឹងមាំឡើយ ការសាងសង់ កង្វះនូវបច្ចេកទេស ជន្ទល់ ក្តាទ្របេតុងប្លង់សេ ចាស់ៗ ឈើជន្ទល់ទៀតសោត តូចៗ ដាក់រង្វើលៗ មិនមានបច្ចេកទេសត្រឹមត្រូវ និយាយជារួម សំណង់ធ្វើឲ្យហើយតែពីដៃ លុះដល់បាញ់បេតុងចាក់ ប្លង់សេ មិនអាចទ្រាំទ្រ ទម្ងន់បេតុងបាន ទើបបណ្តាលឲ្យបាក់ធ្លាក់បែបនេះ ហើយក៏ជាការសោកស្តាយមួយផងដែរ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះជីវិតអ្នកស្លាប់ និងរបួស ក្នុងហេតុការណ៍ខាងលើនេះ ។ ក្រោយកើតហេតុ បន្ទាប់ពីសមត្ថកិច្ច ចុះអន្តរាគមន៍ និងធ្វើការវាយតម្លៃ លក្ខណ:បច្ចេកទេសសំណង់ ផ្សារត្រពាំងថ្លឹងនេះ សាកសពត្រូវបាន ប្រគល់ជូនសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ជនរងគ្រោះ ត្រូវបានក្រុមសង្រ្គោះ ដឹកបញ្ជូនទៅមន្ទីរពេទ្យ ។ ដោយឡែកម្ចាស់សំណង់ ត្រូវនឹងប្រឈមមុខ ដោះស្រាយ និងទទួលខុសត្រូវ ចំពោះ រឿងហរតុខាងលើ ។

 

ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋ បានលើកឡើងនិងធ្វើការរិះគន់ផងដែរ ដល់ម្ចាស់ទីតាំង និងអាជ្ញាធរពាក់ព័ន្ធ ដែលអនុញាតិឲ្យសាងសង់ផ្សារ ត្រពាំងថ្លឹង សង់គ្មានបច្ចេកទេសត្រឹមត្រូវនេះ ម្ចាស់ទីតាំងបណ្តែតបណ្តោយឲ្យ ធ្វើផ្សារ សំណង់ខ្វះ បច្ចេកទេស ឬមួយជាចេតនាមួយ សាងសង់ សម្លឹងឃើញ ប្រាក់ចំណេញច្រើន ដោយចំណាយសម្ភារ:តិច យ៉ាងនេះ ។មួយវិញទៀត ដោយអាជ្ញាធរពាក់ព័ន្ធ អនុញាតិ ផ្តល់សិទ្ធសាងសង់ តែពុំមានចុះត្រួតពិនិត្យ រាល់ការសាងសង់ឡើយ ទើបបណ្តាលឲ្យកើតមានរឿងហេតុដ៏គួរអោយរន្ធត់បែបនេះ ៕

2015_07_15_12_01_482015_07_15_12_01_48_1art7.2art7.1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.