ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

មន្ត្រី​ដែន​ដី​ ​និ​ងអា​ជ្ញា​ធ​រ​មូល​ដ្ឋា​ន​ ​ពន្លឿ​ន​លើ​ ​កា​រចុះ​វា​ស់​វែ​ង ​និ​ងកំ​ណ​ត់ព្រំ​ ផ្ទៃ​ដី​បឹ​ង​ធម្ម​ជា​តិ​នា​នា ​ក្នុង​ភូ​មិ​សា​ស្ត្រខេ​ត្ត ដើ​ម្បី​ចុះ​ក្នុ​ង ប​ញ្ជី​ជា​ទ្រព្យ​ស​ម្ប​ត្តិរ​ដ្ឋ​

ខេត្តស្ទឹងត្រែង ​៖​ ​កា​ល​ពី​ថ្ងៃទី​២​៥​ឧ​ស​ភាឆ្នាំ​២​០​២​១ ​កិច្ច​ប្រ​ជុំ​មួយ​ដែ​ល​រៀ​ប​ចំ​ឡើង​ដោ​យរ​ដ្ឋ​បា​លខេ​ត្ត​ស្ទឹ​ង​ត្រែង​ ​បា​ន​ធ្វើ​ឡើ​ង​ក្រោម​អ​ធិ​ប​តី​ភាព​លោ​ក​ ​ម៉ុម​ ​សា​រឿ​ន​ អ​ភិ​បា​ល​ខេ​ត្ត ​និ​ង​ជា​ប្រជា​ប្រ​ធា​ន​គ​ណៈក​ម្មា​កា​រ​គ្រ​ប់​គ្រង​ដី​រ​ដ្ឋថ្នា​ក់​ខេ​ត្ត​ ​ដែល​មា​ន​កា​រ​ចូល​រួ​មពីថ្នា​ក់​ដឹក​នាំ​ខេ​ត្ត ​ក្រុ​ង​ ស្រុ​ក​ ​ម​ន្ទីរ​ ​អ​ង្គ​ភាព​ពា​ក់​ព័​ន្ធ ​មេ​ឃុំ​-​ចៅ​សង្កា​ត់​ ​និ​ងម​ន្ត្រី​ជំ​នា​ញ​សុរិ​យោ​ដី​ខេត្ត​ផ​ង​នោះដែ​រ​។​

ផ្ទៃដី​បឹ​ង​ធ​ម្មជា​តិ​ ចំ​នួ​ន​ ៥​ ​ត្រូ​វគេ​ដឹ​ង​ថា​ ​មន្ត្រី​ជំ​នា​ញ​ដែន​ដី​ខេ​ត្ត​ បា​ន​ស​ហ​ការ​ជា​មួ​យ​ អា​ជ្ញា​ធ​រ​មូ​លដ្ឋា​ន​ ​ចុះ​វាស់​វែ​ង​រ​កដី​ចំ​ណី​ព្រំ​ ​និ​ងកា​រ​បោះ​ប​ង្គោ​លព្រំ​រួ​ច​ហើ​យ ​នៅ​ស​ល់​តែ​ផ្ទៃដី​ចំ​ណី​បឹ​ង​ធ​ម្មជា​តិ​ ​៣​ទៀត​ ​ប៉ុ​ណ្ណោះ​ ក្នុ​ង​ភូ​មិ​សា​ស្ត្រខេ​ត្ត​ ​ដែ​លកំ​ពុ​ង​ប​ន្តយ​ន្ត​កា​រចុះ​វា​ស់វែ​ង​ ​ដើម្បី​ត្រៀ​ម​ស្នើ​សុំគ​ណៈ​ក​ម្មា​ការ​គ្រ​ប់​គ្រ​ង​ដី​រ​ដ្ឋខេ​ត្ត​ស្ទឹ​ង​ត្រែង​ ​ក្នុ​ង​ការ​ចុះ​បញ្ជី​ជា​ទ្រព្យ​ស​ម្ប​ត្តិរ​ដ្ឋ​ នា​ពេ​ល​ខា​ង​មុខ​នេះ​។​

​ប្រ​ធាន​ម​ន្ទី​រ​រៀ​បចំ​ដែ​ន​ដី ​ន​គ​រូ​បនី​យ​ក​ម្ម​ សំ​ណ​ង់​ ​និង​សុ​រិ​យោ​ដីខេត្ត​ស្ទឹ​ងត្រែ​ង​ ​លោក​ ​ម៉ិ​ញ ​ស៊ី​ចា​យ ​បា​ន​ថ្លែង​ថា​ ​នៅ​រយៈ​កា​ល​កន្ល​ង​ម​ក​ ​មន្ត្រី​ជំ​នា​ញ​ដែន​ដី​ ​បាន​ស​ហ​កា​រ​ជា​មួយ​ ​អាជ្ញា​ធ​រ​មូល​ដ្ឋា​ន ​បា​ន​ចុះ​វា​ស់វែ​ង​ និ​ង​កា​របោះ​ប​ង្គោល​ព្រំដី​ចំណី​បឹ​ងធ​ម្ម​ជាតិ​ ​បាន​ ​៥ទី​តាំ​ង​រួច​ហើ​យ ​ដែ​លផ្ទៃ​ដី​ទាំ​ងនោះ​ ​គ្រោង​នឹងស្នើ​សុំ​គ​ណៈក​ម្មា​រ​ការ​គ្រ​ប់​គ្រ​ងដី​រ​ដ្ឋ​ថ្នាក់​ខេ​ត្ត​ ​ដើម្បី​ចុះ​បញ្ជី​ជា​ដី​រដ្ឋ​។

​លោក​បា​នប​ន្ត​ថា​ ម​ន្ត្រី​ជំ​នាញ​ដែ​នដី​ខេត្ត​ ​កំពុ​ង​ប​ន្តយ​ន្ត​កា​រក្នុ​ង​ការ​ចុះ​វា​ស់​ផ្ទៃដី​បឹ​ង​ ​៣ទៀ​ត​ ​ដែល​ស្ថិ​ត​នៅក្នុ​ង​ភូ​មិសា​ស្ត្រ​ខេ​ត្ត​ ដូ​ច​ជា​ ​ផ្ទៃដី​បឹ​ង​វាល​រំ​ពេ​រិ៍តូ​ច​ បា​ន​វាស់​វែ​ង​រួច​រាល់ ​បឹ​ង​វាល​រំ​ពេរិ៍​ធំ​ ​និង​ទំ​ន​ប់អូ​រ​ខ្លុង​ ​កំ​ពុ​ងប​ន្ត​នីតិ​វិ​ធី​វាស់​វែ​ងបញ្ចប់​ ​និង​ដា​ក់​ស្នើ​សុំ ​គ​ណៈ​ក​ម្មាកា​រ​គ្រ​ប់​គ្រង​ដី​រ​ដ្ឋ​ខេត្ត​ ​ចុះ​ក្នុ​ងប​ញ្ជី​ជា​ទ្រព្យ​ស​ម្បត្តិ​រ​ដ្ឋ​។

​អភិ​បា​លខេ​ត្ត​ស្ទឹ​ង​ត្រែង​ ​លោ​ក ​ម៉ុ​ម​ ​សារឿ​ន​ បា​ន​ថ្លែ​ងដោ​យ​គាំ​ទ្រដ​ល់​ម​ន្ត្រី​ជំនា​ញ​ដែ​នដី​ ​និ​ង​អាជ្ញា​ធ​រ​ក្នុ​ងមូ​ល​ដ្ឋា​ន ​ក្នុ​ង​កា​រចុះ​វា​ស់​វែង​ ​កំ​ណ​ត់ព្រំ​ដី​ ​និង​កា​រ​ស្នើសុំ​ចុះ​ប​ញ្ជី​ផ្ទៃ​ដីបឹ​ង​ធ​ម្ម​ជាតិ​ ​ទុ​ក​ជា​ទ្រព្យ​ស​ម្ប​ត្តិ​រដ្ឋ​ ​ហើ​យ​មន្ត្រី​ដែ​ន​ដី​ ត្រូ​វ​ស​ហកា​រ​ជា​មួយ​ ​ម​ន្ទីរ​ធ​នធា​ន​ទឹក​ ​និង​ឧ​តុ​និ​យម​ ​រួម​ទាំ​ង​អាជ្ញា​ធ​រ​ពាក់​ព័​ន្ធ​នៅក្នុ​ង​មូ​ល​ដ្ឋាន​ ​ត្រូ​វព​ន្លឿ​ន​ក្នុង​កា​រ​ចុះវា​ស់​វែ​ង ​និ​ងកំ​ណ​ត់​ព្រំ​ផ្ទៃដី​បឹ​ង​ធម្ម​ជា​តិនា​នា​ ដែ​លស្ថិ​ត​នៅក្នុ​ង​ភូ​មិ​សាស្ត្រ​ខេ​ត្ត​ស្ទឹ​ងត្រែ​ង​ ​ឲ្យ​បាន​ឆា​ប់​បំផុ​ត​ ​ដើម្បី​ចុះ​បញ្ជី​ផ្ទៃ​ដី​បឹង​ទាំ​ងនោះ​ ​ជាទ្រព្យស​ម្ប​ត្តិរ​ដ្ឋ​។​

លោ​​​ក​ ម៉ុ​ម​ សា​រឿ​ន​ ​អភិ​បា​ល​ខេ​ត្តស្ទឹ​ង​ត្រែ​ង ​បា​ន​មា​នប្រ​សា​ស​ន៍ទៀ​ត​ថា​ ​ការ​ចុះ​ប​ញ្ជីដី​បឹ​ង​ធម្ម​ជា​តិ​ ជា​ទ្រ​ព្យ​ស​ម្បត្តិ​រ​ដ្ឋ ​គឺ​អ​នុ​វ​ត្តទៅ​តា​ម​ច្បា​ប់រ​ដ្ឋ​ធ​ម្ម​នុញ្ញ​ ​នៃ​ព្រះ​រាជា​ណា​ច​ក្រ​កម្ពុ​ជា​ ​ដើ​ម្បីថែ​រ​ក្សា​នូវ​អ្វី​ដែ​ល​ជាទ្រ​ព្យ​សម្ប​ត្តិ​រួ​ម ​ទ្រ​ព្យស​ម្ប​ត្តិ​ជាតិ​ ​ឲ្យស្ថិ​ត​ស្ថេរ​គង់​វ​ង្ស​នៅ​យូអ​ង្វែ​ង​ ជៀ​ស​វៀ​ងមា​ន​កា​របា​ត់​ប​ង់ដោ​យ​កា​រទ​ន្ទ្រា​ន ​កា​ន់កា​ប់​ដោ​យខុ​ស​ច្បា​ប់ ​ពី​សំណា​ក់​ជ​នខិ​ល​ខូ​ច។​ ​លោ​កអ​ភិ​បា​លខេ​ត្ត​ ​បាន​ប​ញ្ជា​ក់ថា​ ​បឹ​ង​ធម្ម​ជា​តិទាំ​ងអ​ស់​ក្នុ​ង​ភូ​មិ​សាស្ត្រ​ខេ​ត្ត ​នឹ​ង​ត្រូវ​វា​ស់​វែង​ ​និ​ងបោះ​ប​ង្គោ​លកំ​ណ​ត់ព្រំ​ដី​ ​ចុះប​ញ្ជី​ជាទ្រ​ព្យ​ស​ម្បត្តិ​រ​ដ្ឋ ​ហើ​យ​ចំ​ពោះប្រ​ជា​ព​លរ​ដ្ឋ​ ​ដែ​លមា​ន​ដី​អាស្រ័​យ​ផ​ល ​ជុំ​វិ​ញ​បឹ​ងធ​ម្ម​ជា​តិទាំ​ង​នោះ​ (​ដី​ដែល​ស្ថិ​តនៅ​ក្នុ​ង​ព្រំ ​ដែ​លបា​នកំ​ណ​ត់​ជាដី​ផ្ទៃ​បឹ​ង)​ ​នឹ​ងត​ម្រូ​វ​ឲ្យ​ធ្វើកិ​ច្ច​ស​ន្យាអា​ស្រ័​យ​ផល​ ​នៅ​លើផ្ទៃ​ដី​បឹង​ទាំ​ង​នោះ ​ប៉ុ​ន្តែពុំ​អា​ច​ស្នើចុះ​ប​ញ្ជីជា​ដី​ក​ម្មសិ​ទ្ធិ​ ឯ​ក​ជន​បា​ន​ឡើយ​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.