ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

នៅ​តែមា​ន​ ជ​ន​ខិ​ល​ខូច លួ​ច​បោះ​ប​ង្គោល​រ​បង ក្នុ​ង​ដី​ស្ថានី​យ​ផ្ស​ព្វ​ផ្សា​យ ​និង​ស្ថា​នី​យ​ស្តាព្រៃ​ឈើ​ ជា​ដី​ផ្ល​ង់​រឹង​រ​ប​ស់​រដ្ឋ ក​ម្លាំង​ស​ម​ត្ត​កិ​ច្ច​ច​ម្រុះ​ ចុះ​រុះរើ

ខេត្តឧ​ត្ត​រមា​ន​ជ័​យ ៖ ​តាមព័ត៌មានឲ្យដឹងថា នៅ​ថ្ង​ទី​១៩​ ​ខែ​ឧ​ស​ភា​ឆ្នាំ២​០​២​១​ក​ម្លាំង​ស​ម​ត្ថ​កិច្ច​ច​ម្រុះ​ចុះ ​ប្រ​តិ​ប​ត្តិកា​រ​ ​រុះរើ​ប​ង្គោ​ល​រប​ង​ដែ​លជ​ន​មិ​នស្គា​ល់​​អត្ត​សញ្ញា​ណ​លួ​ចស​ង​និង​ហ៊ុ​ព័​ទ្ធ​ បំ​រុ​ងយកដីធ្វើ​ជា​កម្ម​សិ​ទ្ធិ​ ក្នុ​ង​ដី​ស្ថានី​យ​ផ្ស​ព្វផ្សា​យ​និ​ង​ស្ថា​នីយ​ស្តា​ព្រៃ​ឈើ ​ដែ​ល​​ជា​​​ផ្ល​​ង​រឹ​​ង​​​រ​ប​ស់​​រ​​​ដ្ឋ​ នៅ​ត្រ​ង់ចំ​ណុ​ចអូ​រ​បាត​មា​ន់​ ស្ថិ​ត​ក្នុង​ស​ង្កាត់​កូ​នក្រៀ​ល ក្រុ​ងសំ​រោ​ង ខេ​ត្ត​ឧត្ត​រ​មា​នជ័​យ ​។

លោក ឃុន សុភា មន្រ្តីរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យបានអោយដឹងថា ជនដែលមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពលួចសង់បង្គោលរបង ឈូសឆាយភ្ជួរាស់ រានទន្ទ្រាន ហ៊ុំពទ្ធ័ តាមការស្រាវជ្រាវមានជនខិលខូចខ្លះធ្វើសម្មភាពនៅពេលយប់ និង ជនខិលខូចខ្លះទៀតលួចធ្វើ សកម្មភាពនៅពេលថ្ងៃ។

លោកបានបញ្ជាក់ថា ជាក់ស្ដែងថ្ងៃនេះកម្លាំងសមត្ថកិច្ចចំរុះ ចុះប្រតិបត្តិការមកដកបង្គោលរបង បានចំនួន១១១ដើម បានសម្រេចដឹកជញ្ជូនយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើកូនក្រៀល ដើម្បីស្រាវជ្រាវ និងក៏សាងសំណុំរឿង រកជនខិលខួចយកមកផ្តន្ទាទោសទៅតាមនិតិវិធីផ្លូវច្បាប់។

លោក អ៊ឹម សៅរ៍រិទ្ធិ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានប្រាប់អោយដឹងថា កន្លងមកមន្រ្តីជំនាញរដ្ឋបាលព្រៃ​ឈើបានធ្វើផ្សព្វផ្សាយ និងសេចក្តីជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋជាប្រចាំ ឲ្យយល់ពីស្ថានភាពដីព្រៃឈើនៅក្នុងដីសហគមន៍និង ដីស្ថានីយផ្សព្វផ្សាយនិងស្ថានីយស្តាព្រៃឈើ ជាដីដែលចុះបញ្ជីមានផ្លង់រឹងរបស់រដ្ឋ មិនមាននរណាម្នាក់មានសិទ្ធចាត់ចែង និងអនុញ្ញាតិអោយទៅឈូសឆាយរុករាននិងហ៊ុពទ្ធ័ដីរបស់រដ្ឋបានទេ។

លោកបានបញ្ជាក់ប្រាប់អោយដឹងថា បើយោងតាមច្បាប់រដ្ឋបាលព្រៃឈើ មាត្រា៩៧ ចំណុចទី៦បានចែងថាការកាប់រានដីព្រៃ ឈូសឆាយដីព្រៃ ហ៊ុព័ទ្ធកាន់កាប់ដីព្រៃរបស់រដ្ឋត្រូវផ្ដន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់លេខ១ដែលត្រូវជាប់ពន្ធនាគារពី (៥ឆ្នាំទៅ១០ឆ្នាំ) និងត្រូវរឹបអូសវត្ថុតាងទាំងអស់មកជាសម្បត្តិរដ្ឋ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 7486 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.