ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ក្រុមហ៊ុន​ស៊ីណូមិ​ច​ស៊ីម​រំលោភ​យក​ដី​ក្នុងភូមិ​ជី​ត្រិះ ឃុំ​អណ្តូងទឹក​

ក្រុមហ៊ុន​ស៊ីណូមិ​ច​ស៊ីម​រំលោភ​យក​ដី​ក្នុងភូមិ​ជី​ត្រិះ ឃុំ​អណ្តូងទឹក​

ខេត្ត​កោះកុង​ ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ជី​ត្រិះ ឃុំ​អណ្តូងទឹក ស្រុក​បូ​ទុម​សាគរ ខេត្ត​កោះកុង ត្រូវ​ក្រុមហ៊ុន ស៊ីណូមិ​ច​ស៊ីម ដេញ​ប្រជាពលរដ្ឋ​មិន​ឱ្យ​ដាំ​ដុះ​ដំណាំ​ស្រូវ ប្រជាពលរដ្ឋ​នៅ​ភូមិ​ជី​ត្រិះ ពឹង​អាស្រ័យ​ផល​ស្រូវ បុកដី​ដាំ ស្រូវ ៨០​ភាគរយ ដាំ​ស្រូវ ២០​ភាគរយ ធ្វើស្រែ ប្រជាពលរដ្ឋ​ក្នុងភូមិ​ក្រៅពី​ដាំ​ស្រូវ​មិនមាន​អ្វី​ធ្វើ​ទេ ។​

​កន្លងមក មាន​ក្រុមហ៊ុន​ស៊ីណូមិ​ច​ស៊ីម ហើយ​យកឈ្មោះ​ក្រុមហ៊ុន ញូញៀ​ន ដឹកនាំ​ដោយ​ឈ្មោះ លី តឹក​ហៃ មក​រំលោភ​បំពាន​យក​ដី​របស់​ពួកគាត់ ក្នុងនោះ​លោក​មេឃុំ​អណ្តូងទឹក​ឈ្មោះ​លោក ហ៊ី តាន់ បានបញ្ជាក់ ប្រាប់​ប្រជា ពលរដ្ឋ​ថា ទុក​ដី​ចំនួន​មួយ​ពាន់​ហិកតា ទុក​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​បង្កបង្កើន​ផល និង​ទុក​ឱ្យ ក្មេង​ជំនាន់​ក្រោយ​ទៀត សម្រាប់​ប្រជាពលរដ្ឋ​ទាំងអស់គ្នា នៅ​ថ្ងៃ​ទី ៦ ខែ​ឧសភា ឆ្នាំ​២០១៤ ឈ្មោះ លី តឹក​ហៃ ដឹកនាំ​កម្លាំង​ទាហាន​មួយ​ឡាន​វី​ហ្គូ ចំនួន ៨​នាក់ មក​ដេញ​ប្រជាពលរដ្ឋ​ដែល​ដាំ​ស្រូវ មិន​ឱ្យ​ដាំ​ថា ជា​ដី​របស់ ក្រុមហ៊ុន ដី​នោះ​ទំនាស់​ជាមួយ​ប្រជាពលរដ្ឋ​តាំងពី​ថ្ងៃ​ទី ១ ខែតុលា ឆ្នាំ​២០១៣ មកម្ល៉េះ ក្រោយមកទៀត​មាន លោក​អភិបាលរង​ស្រុក​ឈ្មោះ សួន ស៊ីថា ចុះ​មក​ដោះស្រាយ​ពុំ​មាន​លទ្ធផល​បន្តិច​សោះ ក្រោយមកទៀត​មាន​លោក អភិបាលរង​ខេត្ត​លោក ស៊ុន ដា​រ៉ា ចុះ​មក​ប្រជុំ​ជាមួយ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ជី​ត្រិះ ក្នុងនោះ​មាន​លោក​អភិបាលរង ស្រុក លោក​មេឃុំ​អណ្តូងទឹក មន្ត្រី​សុរិយោដី​ស្រុក បរិស្ថាន​ស្រុក មេភូមិ អនុ​ភូមិ និង​ទាហាន​ស្រុក អធិការរង​ស្រុក ចូលរួម​ទាំងអស់ ។​

​ក្រោយមក​លោក​អភិបាលរង​ខេត្ត​លោក ស៊ុន ដា​រ៉ា សន្យា​ជាមួយ​ប្រជាពលរដ្ឋ និង​ចុះ​មក​វាស់វែង​ដីធ្លី​ជូន ពួកគាត់ លោក​អភិបាល​បាន​ប្រាប់​ប្រជាពលរដ្ឋ​ថា បង្កើត​ជា​ក្រុម មាន​បី​ក្រុម វាស់វែង​បាន ៤​គ្រួសារ ក្នុងកា​រវាស់ វែង​នោះ​ក៏​មាន​លោក​អភិបាលរង​ខេត្ត​ចូលរួម​ដែរ ក្នុង​នោះ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ត្រេកអរ​ជាខ្លាំង​រក​អ្វី​ប្រៀប​ពុំ​បាន​ទេ ពួកគាត់​អ​រណាស់ ពី​ព្រោះ​បាន​វាស់វែង​ដី​ជូន​គាត់ ។ ពួក​គាត់​ខំ​បោះបង្គោល​ខំ​ធ្វើ​ព្រំដី​មិន​ខ្លាច​ហត់នឿយ​ឡើយ ក្នុងនោះ​ក៏​មាន​មេការ​ចិន​លោក លី តឹក​ហៃ ហៅ​តា​លី ដែល​ក្រុមហ៊ុន​ស៊ីណូមិ​ច​ស៊ីម យក​ធ្វើជា​ខែល​មុខ​ឱ្យ​ក្រុមហ៊ុន ស៊ីណូមិ​ច​ស៊ីម​ថា ជា​ដី​ក្រុមហ៊ុនញូ​ញៀន​ទាំងអស់ មិនដែល​ឃើញ​ថៅកែ​ក្រុមហ៊ុន​ស៊ីណូមិ​ច​ស៊ីម មុខមាត់​យ៉ាងម៉េច​ទេ ឃើញ​តែ​តា​លី​ទេ ចុះ​រំលោភបំពាន​លើ​ដី​ប្រជាពលរដ្ឋ ។​

​ចំណែក​លោក​អភិបាលរង​ខេត្ត​លោក ស៊ុន ដា​រ៉ា ចុះ​មក​បី​ថ្ងៃ​ជាប់​គ្នា​ស្រាប់តែ​បាត់​ដំណឹង​ឈឹង ធ្វើ​ឱ្យ​ប្រជា ពលរដ្ឋ​រង់ចាំ​មើល​ផ្លូវ​ដូច​ចាំ​ម៉ែ​មកពីផ្សារ ចាំ​រហូត ចាំ​រាប់​ខែ មិនដែល​ឃើញ​អាជ្ញាធរ​ណា​មក​សោះ ហើយ​បាន​ប្រាប់ ប្រជាពលរដ្ឋ​ថា ចាំ​ជួប​ថ្នាក់លើ​សិន ចំណែក​លោក​អភិបាលស្រុក​លោក អន ភារៈ មិន​ដែល​ចេញមុខ​មក​ជួប​ប្រជា ពលរដ្ឋ​ម្តងណា​ទេ ។ ចំណែក​អភិបាលរង​ស្រុក​លោក សួន ស៊ីថា ត្រូវ​រង​ការចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​ថា និយាយ ដាក់​ប្រជាពលរដ្ឋ​ប្រើ​ពាក្យសម្តី​មិន​សមរម្យ ដាក់​ប្រជាពលរដ្ឋ និង​លោក​មេភូមិ ចំណែក​លោក​អភិបាលរង ខេត្ត​លោក ស៊ុន ដា​រ៉ា ប្រជាពលរដ្ឋ​ប្រាប់​អ្នកសារព័ត៌មាន ថា លោក​អភិបាលរង​ខេត្ត​និយាយ​កុហក​ប្រជាពលរដ្ឋ​ជាច្រើន​ដង​មក​ហើយ ហើយ​មិន​ដែល​ឃើញ​លោក​អភិបាល ដោះស្រាយ​ទំនាស់​ដីធ្លី​ចេញ​នៅ​កន្លែង​ណា​ម្តង​នៅឡើយ​ទេ ។​

​ប្រជាពលរដ្ឋ​ថា ប្រហែលជា​ត្រូវ​ថ្នាំពុល ឬ​ថ្នាំ​សណ្តំ​ពី​ក្រុមហ៊ុន​ស៊ីណូមិ​ច​ស៊ីម ហើយ​បានជា​មិន​មក​ដោះ ស្រាយ​ឱ្យ​ពួក​គាត់​ក្នុង​ភូមិ​ជី​ត្រិះ​ទាំងមូល ចំណែក​ឃុំ​តា​នួន ស្រុក​បូ​ទុម​សាគរ លោក​អភិបាលរង​ខេត្ត មិន​ដែល​ដោះ ស្រាយ​រក​ដី​ស្រែ​ជូន​ពួក​គាត់​ឡើយ ដែល​ក្រុមហ៊ុនញូ​ញៀន បំពាន​លើ​ដីស្រែ​របស់​ពួកគាត់ ពួក​គាត់​សុទ្ធតែ​អត់​ដី​ស្រែ ធ្វើ​ស្រែ​ក្នុង​ឃុំ​តា​នូ​ន ពួកគាត់​សុំ​ឱ្យ​សម្តេច​តេជោ និង​លោកជំទាវ​ជួយ​អន្តរាគមន៍ ។​/ ដោយ​ ៖ យួន ឈី​វ​

​វត្ត​គី​រី​គង្គា​អត់​មាន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា ៤​ឆ្នាំ​មកហើយ​
​ខេត្ត​កោះកុង​ ៖ វត្ត​នេះ​ស្ថិតនៅ​ភូមិ​ព្រែក​ស្មាច់ ឃុំ​កោះ​ស្តេច ស្រុក​គី​រី​សាគរ ខេត្ត​កោះកុង ចាប់តាំងពី​មុន​មក មានតែ​សាលាឆទាន​មួយ​ខ្នង​ប៉ុណ្ណោះ ក្រោយមកទៀត​ក៏​ចាប់ផ្តើម​កសាង​វត្ត​គី​រី​គង្គានោះ នៅ​ឆ្នាំខាល ថ្ងៃទី ១ ខែ​១ ព​.​ស ២៥២៤ គ​.​ស ១៩៩៨ កសាង​សាលាឆាន់​សង់​ពី​ឈើ ក្រោយ​មក​កសាង​បន្ត បន្ទាប់​ហើយ​កសាងបាន​ព្រះវិហារ ១​ខ្នង ព្រះចៅអធិការ​ឈ្មោះ កែវ មឿន ព្រះជន្ម ៥៦​ព្រះវស្សា និង​លោកតា​អាចារ្យ​ឈ្មោះ ប្រាក់ ផន និង​ប្រជាពលរដ្ឋ​ចំណុះជើងវត្ត​ទាំងអស់គ្នា និង​ម្ចាស់​អ្នក​កសាង​ឈ្មោះ សៀង លឹក និង​ភរិយា​របស់​គាត់ និង​ក្រុមគ្រួសារ​របស់​គាត់​ទាំងមូល រួមគ្នា​ធ្វើ​បាន​ព្រះវិហារ​មួយ សរុប​អស់​ទឹកប្រាក់​ចំនួន ១៩.៥០០០​ដុល្លារ (​ដប់​ប្រាំបួន​ម៉ឺន​ប្រាំ​ពាន់​ដុល្លារ​អាមេរិក​)​។​

​ក្នុងនោះ មាន​ព្រះ​ពុទ្ធរូប​ថ្មកែវ​មួយអង្គ​ធំ អស់​ទឹកប្រាក់​មួយ​ម៉ឺន​ដុល្លារ​អាមេរិក ហើយ​ធ្វើ​ដងទង់​ពី​ដើម អស់​ទឹកប្រាក់ មួយ​ម៉ឺន​ដុល្លារ​អាមេរិក​ទៀត ឥឡុវ​នេះ​នៅ​សល់​ប្រជា​ពលរដ្ឋ​តែ ១៩​គ្រួសារ​ទេ រស់នៅ​ជិត​វត្ត​អត់​មាន ព្រះសង្ឃ ចំណែក​ប្រជាពលរដ្ឋ​ជាង​មួយ​រយ​គ្រួសារ​ទៀត ត្រូវបាន​ក្រុមហ៊ុនញូ​ញៀន​បំពាន​យក​ដី​របស់​ពួក​គាត់​ដេញ ឱ្យ​ពួកគាត់​ចេញពី​លំនៅដ្ឋាន​ហើយ​ឱ្យ​រស់នៅ​ឆ្ងាយ​ពី​វត្ត ដោះដូរ​មិន​ពេញ​តម្លៃ​ហើយ​ដេញ​មិន​ឱ្យ​នៅ​ជិត​វត្ត​ទេ ហើយ​ប្រាប់​ប្រជាពលរដ្ឋ​នៅ​ជិត​វត្ត​ថា និង​ដោះដូរ​វត្ត​មក​ខាងលើ​វិញ រុះ​វត្ត​ចាស់​ចេញ​ធ្វើ​វត្ត​ថ្មី​វិញ ។​

​ប្រជាពលរដ្ឋ​ប្រាប់​អ្នកសារព័ត៌មាន​ថា ពួកគាត់​ទាំង ១៩​គ្រួសារ សុខចិត្ត​ស្លាប់​នៅ​ជិត​វត្ត គាត់​មិន​ទៅ​ណា​ទេ ហើយ​ពួគគាត់​ប្រាប់ថា សុំ​ឱ្យ​អស់លោក​ខាងលើ​មើល​ផង ហើយ​គាត់​សុំ​ឱ្យ​ចៅហ្វាយខេត្ត ចុះ​មក​មើល​ផង វត្ត​អត់​មាន​ព្រះសង្ឃ​គង់នៅ​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​សុំ​សំណូមពរ​ដល់ សម្តេច​ទាំង​បី ជា​ប្រមុខ​ដឹកនាំ​ប្រទេស ជួយ​ពួក​គាត់​ឱ្យ​បាន​ដាក់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា សម្រាប់​ប្រតិបត្តិ​ធម៌ ក្នុង​វត្ត​ជា​សាសនា​ដ៏​ល្អ​ដែល​ប្រជាពលរដ្ឋ គ្រប់រូប​តែងតែ គោរព​ប្រតិបត្តិ ហើយក៏​ជា​សាសនា​របស់​ជាតិ​ផងដែរ ។​/ ដោយ​ ៖ យួន ឈី​វ​

SAMSUNG DIGITAL MOVIE SAMSUNG DIGITAL MOVIE

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.