ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រធានពន្ធនាគារខេត្តកំពង់ធំ ស្រវឹងស្រាបើកឡានបុករថយន្តគេ១គ្រឿង រួចវេចង្កូតទៅបុកអ្នកជិះម៉ូតូស្លាប់ម្នាក់ទៀត

ហោចណាស់មានរថយន្តពីរគ្រឿងបានបុកគ្នា នឹងអ្នកជិះម៉ូតូម្នាក់ បានស្លាប់ភ្លាមៗ ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចណ៏មួយដែលបានកើត ឡើងកាលពីវេលាម៉ោងជាង១៨យប់ថ្ងៃទី១២ កក្ដដា ឆ្នាំ២០១៥ នៅលើកំ ណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ទាក់ទិនករណីគ្រោះថ្នាក់ចរាចណ៏ខាងលើនេះ នគរបាលចរាចណ៏ ក្រុងស្ទឹងសែន បានឲ្យដឹងថា នៅវេលាម៉ោងជាង៦ល្ងាច ថ្ងៃទី១២ កក្ដដា ឆ្នាំ២០១៥ មានគ្រោះថ្នាក់ចរាចណ៏មួយបានកើតឡើង ដោយសារតែមាន រថយន្តម៉ាកលុចស៊ីស ពណ៌ស្ករ មួយគ្រឿង បានបុកគ្នាជាមួយរថយន្តម៉ាក តាកូម៉ា រួចវេចង្កូតទៅបុកម៉ូតូស្កុបពីមួយគ្រឿងដែលធ្វើដំណើរបញ្ច្រាស់ ទិសគ្នា នឹងបណ្ដាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗ ។

សមត្ថកិច្ចជំនាញបានបន្តថា យោងតាមការបំភ្លឺរបស់សាក្សីបាន ឃើញហេតុការណ៏បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ត ម៉ាកលុចស៊ីពណ៌ស្ករ បើកបរដោយបុរសម្នាក់ទំនងជាអ្នករាជការ ធ្វើដំ ណើរពីត្បូងទៅជើង ក្រោយមកដល់កន្លែងកើតហេតុជាផ្លូវអក្សតេ ស្រាប់ តែមានរថយន្តម៉ាកតាកូម៉ាពណ៌ស្ករមួយគ្រឿង បើកចេញមកពីក្នុងភូមិ បំរុងបត់ស្ដាំ ជាហេតុធ្វើឲ្យរថយន្តលុចស៊ីសបុករថយន្តតាកូម៉ា រួចវេចង្កូតទៅបុកម៉ូតូស្កុបពី ដែលបើករបដោយបុរសចំណាស់ឈ្មោះ ឈាង ហ៊ីន អាយុ៦០ឆ្នាំ នៅភូមិទី៤ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ដែលធ្វើដំណើរបញ្ច្រាស់គ្នាបណ្ដាលឲ្យអ្នក បើកម៉ូតូស្លាប់ភ្លាមៗ ។ សាក្សី បន្តថា ក្រោយកើតហេតុគេឃើញម្ចាស់ រថយន្តលុចស៊ីសបើកទ្វារត់ ក្នុងសភាពទ្រេតឌ្រោធដូចអ្នកស្រវឹងជោគជំា ទើបគេស្គាល់ច្បាស់ថាជា លោក នាគ ឆវ័ន្ត ជាប្រធានពន្ធនាគារខេត្តកំពង់ធំ ។

ទាក់ទងហេតុការណ៏គ្រោះថ្នាក់ចរាចណ៏ខាងលើនេះ សមត្ថកិច្ចបាន បន្តថា អ្នកបើកបររថយន្តម៉ាកតាកូម៉ាឈ្មោះ ណាម គឹមហ៊ន អាយុ៤៨ឆ្នាំ នៅភូមិកំពង់ក្រប៉ៅ សង្កាតកំពង់ក្រប៉ៅ ក្រុងស្ទឹងសែន ជាកូនប្រសារ អាជីវករលក់គ្រឿងសំណង់ល្បីឈ្មោះ គឺប៉ាង គឹមតុង ។ ដោយឡែកអ្នក បើកបររថយន្តលុចស៊ីសបានរត់គេចខ្លួន។

ជុំវិញករណីខាងលើនេះ បើទោះជាសមត្ថកិច្ចមិនបង្ហាញអត្តសញ្ញា ណ អ្នកបើកបររថយន្តបង្កហេតុក្ដី ប៉ុន្តែមហាជនស្គាល់គ្រប់គ្នាថាជា រថយន្តរបស់លោកនាគ ឆវ័ន្ត ប្រធានគុកខេត្តគំពង់ធំ ។

អ្វីដែលមហាជនកំពុងរងចាំយ៉ាងអន្ទះសារគឺចំណាត់ការផ្លូវច្បាប់របស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ព្រោះថា ក្នុងច្បាប់ចរាចណ៏ ផ្លូវគោកថ្មីបានចេញជាធរមាន នឹងបានអនុវត្តរាប់សិបករណីរួចមកហើយ នៅក្នុងខេត្ត ក្នុងករណីបង្កគ្រោះថ្នាក់ស្លាប់ ឬរបួស ដោយចេតនា នឹងអចេ តនា ហើយគេធ្លាប់ឃើញលោកព្រះរាជ្ញាចេញដីការចាប់ខ្លួនអ្នកបើកបរ បង្កគ្រោះថ្នាក់ដាក់គុកច្រើនរាប់មិនអស់ ចុះពេលនេះមហាជនគេស្គាល់ ច្បាស់ហើយអ្នកបើកបរជាប្រធានគុក ហើយបើកបរក្នុស្ថានភាពស្រវឹង ជោគជាំទៀត ដែលសូម្បីនគរបាលតូចតាចក៏និយាយពេញមាត់ ថា អ្នកបើកឡាន គឺជាលោកនាគ ឆវ័ន្ត ប្រធានគុកខេត្ត ប៉ុន្តែមានអន្តរាគមន៏ បានបង្វែឲ្យសមត្ថកិច្ចជំ នាញកែប្ដូឈ្មោះអ្នកបើកបររថយន្តបង្ករជាឈ្មោះ អ្នកផ្សេងវិញ តើប្រព័ន្ធតុលាការ យល់ឃើញយ៉ាងណាទៅវិញ  ។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះសមត្ថកិច្ចបានអះអាងថា អ្នក បើកបររថយន្តបង្កហេតុមិនទាន់ទូទាត់សំណងរដ្ឋប្បវេណីដល់ជនរងគ្រោះ នៅឡើយទេ ៕ដោយ សុផាត

received_1627233470858287_resized_1received_1627233474191620_resized_1received_1627233460858288_resized_1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 5468 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.