គិតក្នុងឆមាសទី១ ដើមឆ្នាំ២០១៥នេះ កម្ពុជានាំចេញអង្ករទៅកាន់បរទេសចំនួន២៨ម៉ឺនតោន ដោយក្នុងនោះប្រទេសចិនជាប្រទេសដែលកម្ពុជានាំអង្ករចេញទៅច្រើនជាងគេ។
លោក ហ៊ាន វ៉ាន់ហ៊ន អគ្គនាយកច្រកចេញចូលតែមួយ បានមានប្រសាសន៍ថា តាមស្ថិតិ នៃការនាំចេញអង្ករ រយៈពេល៦ខែដើមឆ្នាំ២០១៥នេះ កម្ពុជានាំចេញអង្ករចំនួន ២៨៣៨២៥តោន បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៤ កម្ពុជានាំចេញអង្ករត្រឹមតែ ១៧៧៩២៨តោនប៉ុណ្ណោះ។