ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​រថយន្ត​កាមរី​ដឹក​ឈើប្រណិត​១​គ្រឿង​ពណ៌​ស្លែ​និង​រថយន្ត​កាមរី​(​បា​ឡែន​)​សំរាប់​បិទគូទ​១​គ្រឿង​ទៀត​ជាប់អន្ទាក់ សមត្ថកិច្ច​

​រថយន្ត​កាមរី​ដឹក​ឈើប្រណិត​១​គ្រឿង​ពណ៌​ស្លែ​និង​រថយន្ត​កាមរី​(​បា​ឡែន​)​សំរាប់​បិទគូទ​១​គ្រឿង​ទៀត​ជាប់អន្ទាក់ សមត្ថកិច្ច​

​ប្រភព​ពត៌មាន​ពី មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្ទោង បានឲ្យដឹងថា ! នៅវេលា​ម៉ោង​១១.០០​នាទី​យប់ ថ្ងៃទី​១០​ខែ​ឧសភា ឆ្នាំ​២០១៤ បន្ទាប់ពី​ទទួលបាន​ពត៌មាន មក​ថា មាន​រថយន្ត​កាមរី ដឹក​ឈើប្រណិត​១​គ្រឿង ពណ៌​ស្លែ​សេរី​៩៥ ពាក់​ផ្លាកលេខ​ក្រចេះ​2A0024 និង​រថយន្ត​កាមរី​(​បា​ឡែន​)១​គ្រឿង​ទៀត ពាក់​ផ្លាកលេខ កំពង់ធំ 2A0989 សំរាប់​បិទគូទ​កំពុងតែ​ធ្វើ​ចរាចរណ៏​ចេញមក​ពី​ខេត្ត​ព្រះវិហារ ឆ្លងកាត់​ខេត្ត​កំពង់ធំ ពេលនោះ កំលាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង សហការគ្នា​ជាមួយ​កង​រាជ​អាវុធហត្ថ​ខេត្ត កំលាំង​សឹក​រង​កំពង់ធំ ដឹកនាំ​ដោយ លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញា​រង​ខេត្ត ដោយ​មាន​ការអនុញ្ញាត ពី​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាតំបូង ខេត្ត កំពង់ធំ​ផង​នោះ កំលាំង​របស់​យើង​បាន​ចុះ​ទៅ ដល់​ឃាត់ បាន​រថយន្ត ខាងលើ និង​ម្ចាស់ផ្ទះ​ឈ្មោះ ធឿន វ៉ា ភេទ​ស្រី​អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​ពុក​យុក សង្កាត់​ស្រ​យ៉ូវ ក្រុង​ស្ទឹងសែន ព្រម​ជាមួយ​បុរស ម្នាក់ទៀត​ឈ្មោះ ហឹង សារឹម ភេទ​ប្រុស​អាយុ​៣០ ជា​មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​ស្ទឹងសែន ។​

​ពាក់ព័ន្ធ​ទៅនឹង​រឿង​ឃាត់ខ្លួន ម្ចាស់ផ្ទះ​ខាងលើ និង​មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​ស្ទឹង​សែន​នេះ​ដែរ  ប្រភព​ពត៌មាន​ពី​សមត្ថកិច្ច​ប្រាប់ថា នៅ​យប់​ថ្ងៃកើតហេតុ សមត្ថកិច្ច​កំពុងតែ​តាម​ប្រម៉ា​ញ់​រថយន្ត​ល្មើស​ទាំង​២​គ្រឿង  ពេល​នោះ​រថយន្ត​ល្មើស​បាន​បើក​ចូល​ទៅ​ផ្ទះ​ស្ត្រី​ឈ្មោះ ធឿន វ៉ា  រួច​អ្នកបើកប​របើក ទ្វារ​រត់គេច ខ្លួន បាត់ ដោយ​ទុក​រថយន្ត​នៅ​ទីនោះ  !​នេះ​បាន​ចំ​ជា​រក​អុស​ប្រទះ​និង​ចង្ក្រានហ្គែ​សមែន​! ព្រោះ​នៅក្នុង របង​ផ្ទះ ស្ត្រី​ឈ្មោះ ធឿន វ៉ា សមត្ថកិច្ច​បាន​ប្រទះឃើញ គំនរ​ឈើប្រណិត​ចំនួន​៧១​ដុំ​ខុសច្បាប់  ហើយ​លោក​ព្រះរាជ អាជ្ញា​ក៏​បញ្ជា​ឲ្យ​លើកដាក់​លើ​រថយន្ត​របស់​សមត្ថកិច្ច !​។​

​នៅពេលដែល​សមត្ថកិច្ច​កំពុង​តែ​បំពេញ​ភារកិច្ច ស្រាប់តែ​លេចមុខ មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​ស្ទឹងសែន ឈ្មោះ ហឹង សារឹម ជិះ​ម៉ូតូ​ទៅដល់ ហើយ​ឡើង​កាច់  សោរ ថយ​ន្ត បញ្ឆេះ ក៏​ត្រូវបាន​លោក​ព្រះរាជអាជ្ញា​បញ្ជា​ឲ្យ​ចាប់​វាយខ្មោះ​តែម្តងទៅ ពី​បទ​មានបំណង​អុកឡុក ដល់​សមត្ថកិច្ច​អនុវត្ត​ច្បាប់ !  ដោយ​នាំយក រថយន្ត​ទាំង ២ គ្រឿង មកកាន់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង ធ្វើកា​រវាស់ វែង នៅក្នុង​រថយន្ត​កាមរី​គូទ​ហើម​ពណ៌​ស្លែ​មាន​ឈើប្រណិត ប្រភេទ​នាងនួន​ចំនួន ៣៧ ដុំ ស្មើ​និង​០,៥៨៩ ម៉ែត្រគូប ចំណែក​ឈើ​ដែល​រឹបអូស​ពី​ផ្ទះ​ស្រី្ត​ឈ្មោះ ធឿន វ៉ា ប្រភេទ​នាងនួន​ចំនួន​៧១​ដុំ ស្មើ​និង​០,៨៩១ ម៉ែត្រគូប សរុប​ស្មើ ១,៤៨០ ម៉ែត្រគូប ដើម្បី​ចាត់ការ ទៅតាម​ផ្លូវច្បាប់​!

​រីឯ​មន្ត្រី​កង​រាជ​អាវុធ ហត្ថ​ក្រុង​ស្ទឹង​សែន​ឈ្មោះ ហឹង សារឹម ប្រាប់ថា នៅ​យប់​ថ្ងៃកើតហេតុ ខ្លួន​ស្រវឹងស្រា​ជោគជាំ បាន​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​របស់​ខ្លួន ដែល​មាន​ចំងាយ​ប្រហែល ៥០០ ម ពី​កន្លែងកើតហេតុ ឃើញ​មាន​មនុស្ស​ជុំៗ​គ្នា ខ្លួន​ក៏​ចូលទៅ​មើល ហើយ​ក៏រ​ពិស​ដៃ​កាច់​សោ​រថយន្ត​ដឹកឈើ​នោះ ក៏​ត្រូវ​គេ​ចាប់​វាយខ្នោះ​តែម្តងទៅ ! ។​

​ពាក់ព័ន្ធ​និង​បញ្ហា​ខាងលើ​នេះ​ដែរ លោក ហែម សំអាង មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ស្ទឺង​សែន​ប្រាប់ថា ក្នុងនាម​លោក​ជា​មេ​របស់​គេ គ្រាន់តែ​ដឹងថា កូនចៅ​វា​ស្រវឹងស្រា នៅពេលដែល​សមត្ថកិច្ច ចុះ​ចាប់​រថយន្ត​ដឹកឈើ មិនដឹង​ជា​ហេតុ​អី បាន​ទៅ​កាច់​សោរ​បញ្ឆេះ​រថយន្ត​របស់​គេ យ៉ាង​ដូច្នេះ ! វា​ជា​កំហុស​របស់​បុគ្គល អ្នកណា​ប្រព្រឹត្ត អ្នកនោះ ជា​អ្នកទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ មិន​មាន​ពាក់ព័ន្ធ​អ្វី​ជាមួយនឹង​អង្គភាព​នោះ​ទេ​! ៕
​ដោយ សុផាត​

DSC01613 DSC01611

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.