ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សមត្ថកិច្ច បី​ស្រុក​សហការ​គ្នា​ក្របួច​ចាប់​មហាចោរ លួច ប្លន់​គោក្របី​ទាំង​ក្រោល​របស់​អ្នកភូមិ

សមត្ថកិច្ច បី​ស្រុក​សហការ​គ្នា​ក្របួច​ចាប់​មហាចោរ លួច ប្លន់​គោក្របី​ទាំង​ក្រោល​របស់​អ្នកភូមិ

​ខេត្ត​កំពង់ធំ​៖ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ធំ កន្លងមក​តែងតែ​បាត់គោ ក្របី ទាំង​ក្រោលៗ រហូត​ចោរ​អប្រិយ ចាប់​ម្ចាស់​គោ ក្របី​ចង​ដើម្បី​ប្លន់​យក​គោ ក្របី​របស់​អ្នកភូមិ ហើយ​ដេញ​ឡើង​ឡាន​យ៉ាង​រំភើយ  ចំនែកឯ សមត្ថកិច្ច បាន​ត្រឹម​តែ​តាម​ហិត​ក្លិន ផ្សែង​ឡាន​ដែល​ចោរ ដឹក​ចេញ​ទៅ​បាត់​តែប៉ុណ្ណោះ និង​មិន​អាច​ចាប់បាន នោះទេ ទើបតែ​ពេលនេះ ចោរ​អស់ល័​ក្ខ​ត្រូវបាន​សមត្ថកិច្ច​ក្របួច​បាន​។​

​មហា​ចោរលួច គោ​ក្របី​អ្នកភូមិ បានធ្វើ​សកម្មភាព ក្នុង​ស្រុក​កំពង់ស្វាយ ក្រុង​ស្ទឹងសែន និង​ស្រុក​សន្ទុក និង​ជា​មុខសញ្ញា​ប្លន់​គោ​ក្របី ចាប់​ម្ចាស់​ចង ដេញ​គោ ឡើង​ឡាន​ម្តង​៤០​ក្បាល​កាលពី​អាទិត្យ​មុន ត្រូវបាន ជាប់អន្ទាក់​ដោយសារ ធ្វើ​សកម្មភាព លួច​គោ​ក្របី ដាក់​រថយន្ត​របស់​ខ្លួន ដែល​បាន​រៀបចំ​ឡើង​សម្រាប់​ដឹក គោ ក្របី​ដែល​លួចបាន ជា​រថយន្ត​ប្រភេទ កូរ៉េ ចំណុះ​១​តោន​កន្លះ ទ្រុង​ខាងក្រោយ​ដូចគ្នា​និង​រថយន្ត​ដឹក​ទឹកកក ចំណែក​ផ្នែក​ខាងលើ ត្រូវបាន​ផ្សា​ដែក​ជា​ប្រហោង ជា​ចំហរ សម្រាប់​ខ្យល់អាកាស​កុំឲ្យ​គោ​ក្របីងាប់ រថយន្ត នេះ​ត្រូវបាន​រៀបចំឡើង សម្រាប់​ដឹក​គោ ក្របី​ដែល​លួចបាន​តែ​ប៉ុណ្ណោះ ។​

​នៅវេលា​ម៉ោង ៥​ទាបភ្លឺ ជនល្មើស​បាន​ធ្វើ​សកម្មភា លួច​គោ នៅ​ចំនុច អាងទឹក​២០០០ តំបន់​វាល​ក្រោម លុះ ដេញ​ក្របី​ដាក់​ឡាន បើក​ចេញ​មក តាមផ្លូវ ក៏រ​បើកទ្វារ ឡាន​ខាងក្រោយ ធ្លាក់​ក្របី​៤​ក្បាល ក៏​ឈប់​ឡាន នៅពេល​ឃើញ​ប្រជាពលរដ្ឋ បែរជា​នាំគ្នា​ឡើង​ឡាន បើក​រត់​ដោយ​ពុំ​បាន​រើស ក្របី​បញ្ជូ​លឡាន​នោះទេ ជួន​ពេល ម្ចាស់​គោ ក្របី​ឈ្មោះ ប៉ូ​យ​ផូត ប៉ូ​យ​ធា រស់នៅ​ភូមិ​អូរ​តា​អ៊ុន សង្កាត់​ស្រ​យ៉ូវ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ បាន​រត់​មក​មើល ទើប​ដឹងថា ជា​ក្របី​របស់ខ្លួន ក៏​ផ្អើល ឆោឡោ  ព្រមទាំង​បាន​ប្តឹង​មក​សមត្ថកិច្ច​ប៉ុស្តិ៍ ស្រ​យូវ ។​

​លោក វរៈសេនីយ៍ត្រី ញ៉ែម ឈុនលី អធិការ​ក្រុង​ស្ទឹងសែន បានឲ្យដឹងថា ក្រោយពី​តាមដាន​សកម្មភាព ចោរ ដែល​បាន​ប្លន់​គោក្របី កាល​៤​ថ្ងៃមុន ដែល​មាន​ការចង​ម្ចាស់ និង​លួច​គោ​ក្របី ៤០ ក្បាល ដេញ​ចូល​ឡាន​ចេញទៅ​បាត់ នោះ​លោក​បាន​ដាក់​កំលាំង​ឃ្លាំមើល គ្រប់​គោលដៅ ក្រោយពី​ទទួលបាន​ពត៌មាន ថា​មាន​ករណី​ចោរលួច គោ​បាន​ធ្វើ​សកម្ម និង​កំពុងតែ​បើក​រថយន្ត ប្រភេទ​កូរ៉េ ១​តោន​កន្លះ ពណ៌​ខៀវ អត់​ស្លាក​លេខ ដែល​មាន​ទ្រង់ ទ្រាយ​ដូច​រថយន្ត​ដឹក​ទឹកកក  ទើប​លោក​បោះដៃ​សហការ​ជាមួយ អធិការ​ស្រុក​សន្ទុក ស្ទាក់​ចាប់បាន​តែ​ម្តង ចំណែក​គោ ក្របី ដែល​នៅ​លើ​ឡាន បន្ទាប់​ពី​ចោរ​បើករថយន្ត​គេចខ្លួន បាន​ធ្លាក់​រប៉ាត់រប៉ាយ នៅ​តាម​ភូមិ  ទើប​សមត្ថកិច្ច ឃាត់ខ្លួន មហា​ចោរ ដែល​ជា​មេខ្លោង​ធំ​នៅក្នុង​ខេត្ត​កំពង់ធំ ដែល​ធ្វើ​សកម្មភាព លួច ប្លន់ ដ៏​សកម្ម ត្រូវបាន​ឃាត់ខ្លួន ថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ​២០១៤ វេលា​ម៉ោង ៧.​ព្រឹក ។​

​ជនសង្ស័យ​ដែល​ជា​មេខ្លោង លួច ប្លន់ ត្រូវបាន​ស្គាល់​ឈ្មោះ​១ ឈ្មោះ​គង់ រិទ្ធ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ​មាន​មុខរបរ លេង​ល្បែស៊ីសង បើ​កសៃ​វៀន​ជល់​មាន់ ភ្នាល់​បាល់ នៅ​ភូមិ​កំពង់​ក្ដី  ឃុំ​កំពង់ចិនត្បូង ខេត្ត​កំពង់ធំ ទី​២ ជា​កូន​កុងស៊ី កាប់​គោ​រស់នៅ​ក្បែរ ស្ពាន​ជ្រោយចង្វា ឈ្មោះ ក្លី ហាំ ម៉ាត់ ជនជាតិ​ចាម ភេទ​ប្រុស អាយុ​២០​ឆ្នាំ​រស់នៅ ភូមិ​ដើម​គោ សង្កាត់ ជ្រោយចង្វា ខ័ណ្ឌឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​អ្នក​ទាំង​២​បញ្ចូនទៅ​អធិការដ្ឋាន​នគរបាល ស្រុក​សន្ទុក​ធ្វើ​កំណត់ហេតុ កសាង​សំនុំរឿង​ដើម្បី​បញ្ចូនទៅ​តុលាការ​ចាត់វិធានការ​តាមច្បាប់​។​

​ប្រជាពលរដ្ឋ រាប់សិប​គ្រួសារ មក​បញ្ជេញ​កំហឹង​ទាំង​ព្រលឹម ថាឲ្យ​តែ​ប៉ូលិស​នាំ​ចេញ​មក​ក្រៅ​បន្ទប់ ពួកគាត់​និង​កាត់ក្តី ដោយ​សាលក្រម​ប្រជាជន ជា​មិនខានឡើយ ៕
​ដោយ  សុផាត​

2014_05_13c (1) 2014_05_13c (2) 2014_05_13c

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.