បវរកញ្ញា Olivia Jordan ដែលតំណាងឲ្យរដ្ឋOklahoma បានឈ្នះជាបវរកញ្ញាឯកអាមេរិក២០១៥(Miss USA 2015)កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ បន្ទាប់ពីយកឈ្នះបក្ខនារីចំនួន ៥០រូបមកពីរដ្ឋខុសៗគ្នា។
ចំណាត់ថ្នាក់លេខ២បានទៅបវរកញ្ញា Yliana Guerraមានអាយុ២២ឆ្នាំមកពីរដ្ឋTexas, លេខ៣ បានទៅលើ បវរកញ្ញា Anea Garciaមានអាយុ២០ឆ្នាំមកពីរដ្ឋRhode Island , លេខ៤បានទៅ បវរកញ្ញា Brittany McGownអាយុ២៥ឆ្នាំតំណាងឲ្យ រដ្ឋNevada និងបវរកញ្ញា Mame Adjeមានអាយុ២៣មកពីរដ្ឋMaryland ទទួលបានលេខ៥។
មានអាយុ ២៦ឆ្នាំ បវរកញ្ញាម្ចាស់ជយលាភីលេខមួយ Olivia Jordan គឺជាតារាសម្ដែងនិងម៉ូដែលរបស់សហរដ្ឋអាមេរិក។ នាងបានបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យនៅ Boston University ក្នុងឆ្នាំ២០១១ផ្នែក វិទ្យាសាស្ត្រសុខាភិបាល។ ក្រោយការប្រកួតនេះ Olivia នឹងត្រូវតំណាងសហរដ្ឋអាមេរិកដើម្បីទៅប្រកួតក្នុងកម្មវិធីបវរកញ្ញាចក្រវាល ២០១៥។