ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ឯកឧត្តម ងួន ញ៉ិល ៖គ្មានដីព្រៃសូម្បីតែមួយចង្អាមក្នុងខេត្តកំពង់ធំជាកម្មសិទ្ធទេ និងមានវិធានការសម្រាប់យកឈ្មោះទៅប្រើ

ខេត្តកំពង់ធំៈ​ផ្ទៃ​ជាង​២០០០​ហិច​តា ​ដែល​លោក​អេង​សុ​ភេ​ន​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​ខេត្តកំពង់ធំរំលោភ ដោយ​ប្រើប្រាស់ ឈ្មោះ ឯកឧត្តម ងួន ញ៉ិល អនុប្រធាន​ទី​២ រដ្ឋសភា និង​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា មកប្រើ

ប្រាស់​អែបអាង ថា​ជា​ដី​រប​ស់ឯក ឧ​ត្ត​ម សម្រាប់​ការធ្វើ​ដី​សម្បទាន​សង្គមកិច្ច នោះ​ត្រូវបាន​បែកធ្លាយ​ការពិត ថា​ជា​ល្បិចកល់​របស់លោក អេង សុ​ភេ​ន ដែលជា​ក្បាលម៉ាស៊ីន​ក្នុង​គោលបំណង លេប​ត្របាក់​ដីព្រៃ​យកមក​ធ្វើជា​កម្ម​សិទ្ធ ។​

​ដីព្រៃ​រាប់ពាន់​ហិច​តា នៅ​ចំនុច ៥៥ ស្ថិតនៅ​ចំនុច មុម​៣ មានស្រុក​សណ្តាន់ ស្រុក​ប្រាសាទ​សំបូរ និង​ស្រុក​សន្ទុក  ដែល​កំពុងតែ​ត្រូវបាន​រុក​រា​ន្ទ​កាប់បំផ្លាញ  ដុត​ព្រៃ​វាទទី​យក​ដី​យកមក​ធ្វើជា​កម្ម សិទ្ធ ដោយ​ពុំមាន​ការហាមឃាត់​ពី​អាជ្ញាធរខេត្ត ត្រូវបាន​បក្សពួក​លោក អេង សុ​ភេ​ន ដែល​តាំងខ្លួន​ជា គណៈកម្មការ​ចែក​ដីស​ង្គ​ម​កិច្ច បាន​ប្រ​ម៉ូ​ល​លុយ​ពី​ប្រជាពលរដ្ឋ ពី​១៥០ ទៅ ២០០​ដុល្លា​រាប់ពាន់​គ្រួសារ  ដើម្បី​ជា​ថ្នូរ​និង​ការទទួល​ដី ដែលមាន​ក្បាល ៥០ គុណ​៧០ និង​ដីចំការ​៥​ហិច​តា ដោយ​អះអាងថា​យកលុយ​ទាំងនេះ​មក​រត់ការ​សុំ​ដី សង្គមកិច្ច​នៅ​ចំនុច ៥៥ ស្រុក​សណ្តាន់ ដែលជា​សន្យា​ខ្យល់​របស់​បក្ស​ពួកលោក អេង សុ​ភេ​ន  ។​

​ក្រោយពី​បែកធ្លាយ​ពត៌មាន​ថា លោក អេង សុ​ភេ​ន ពុំមាន​សិទ្ធិ​ក្នុង​ការទទួល​ការរៀបចំ​ដីធ្លី ក្នុង​គម្រោង​ដី​សម្បទាន សង្គមកិច្ច លោក​អេង សុ​ភេ​ន បាន​ប្រើល្បិច​មួយ​ដើរ​បិទមាត់​សូម​ប៉ាន់ ទូរទស្សន៍ កាសែត ក្នុង​ខេត្តកំពង់ធំ ដោយ​ឲ្យ​លោក យ៉ុ​ន មាន​តួនាទី​ជា​គណៈកម្មការ​ចែក​ដីធ្លី​សម្បទាន​សង្គមកិច្ច សម្រួល​កុំ​ឲ្យ​មានការ​ចុះផ្សាយ​រឿង​ដីធ្លី ចំនុច ៥៥​នេះ​ទៀត ក្រុមការងារ​លោក និង​ចែក​ដី​ឲ្យ​ម្នាក់ ៥​ហិច​តា ជា​ថ្នូរ​និង​ការបិទ​ពត៌មាន តែ​សម្រាប់​លោក អេង សុ​ភេ​ន កំពុងតែ​លាក់ខ្លួន ដើរ​បិទមុខ ។​

​ពាក់​ព័​ន្ឋ​ទៅនឹង​ការរៀបចំ​ដីធ្លី​នៅ​ចំនុច ៥៥​នេះ តាម​ប្រភព​រាយ​ការច្បាស់​ការ បាន​ឲ្យ​អោយដឹងថា ការឃុបឃិត​គ្នា​ដោយ មាន​លោក អាំ ប៊ុន​ថា នាយរង​ខ​ណ្ទ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ និង​ប្រធាន​មន្ទីរ​អន្តរ​វិស័យ ព្រមទាំង​ជំនួយការ​ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ព្រមទាំង​អភិបាលស្រុក​សណ្តាន់ បានរៀបចំ​គម្រោង​ប្លន់​ដីព្រៃ​របស់​រដ្ឋ ដើម្បី ផលប្រយោជន៍​របស់​ប​ក្ស​ពួកខ្លួន ដោយ​អះអាងថា យក​ប្រជាពលរដ្ឋ​ពី​ខេត្តកំពង់ចាម មក​រស់នៅក្នុង​ដី​សម្បទាន​ក្នុង ខេត្តកំពង់ធំ ខណៈពេលដែល​ប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ធំ ស្ថិតក្នុង​ភាពក្រីក្ររ ខ្លះ​រកតែ​ដី​ដាំ​ស្លឹកគ្រៃ​មិនបាន​ផង តែ បែរជា​អាជ្ញាធរខេត្ត​មើលមិនឃើញ មិន​គិតគូរ ។​

​ឯកឧត្តម ងួន ញ៉ិល អនុប្រធាន​ទី​២ រដ្ឋសភាជាតិ បាន​អគុណ​ចំពោះ​សារពត៌មាន ដែល​បានធ្វើ​ការចុះផ្សាយ ស្តីពី​ការ​លួច​យកឈ្មោះ​ឯកឧត្តម ប្រើប្រាស់​ដើម្បី​ផលប្រយោជន៍​របស់​បក្ស​ពួកខ្លួន ឯកឧត្តម បាន​ផ្តាំផ្ញើរ​តាមរយះ​ជំនួយការ​មក​ថា អគុណ​យ៉ាងខ្លាំង​ដែល​សារពត៌មាន​បាន​ចុះផ្សាយ ព្រោះ​កន្លងមក​ឯកឧត្តម ពុំបាន​ដឹងថា​មាន​គេ​លួច យកឈ្មោះ​ទៅប្រើ​ក្នុង​ផ្លូវខុស​បែបនេះ​ទេ ហើយ​ឯកឧត្តម បណ្ឌិត​បាន​បញ្ជាក់ថា ឯកឧត្តម គ្មា​ដីព្រៃ​សូម្បី​តែមួយ​ច​ង្អា​ម ក្នុង​ខេត្តកំពង់ធំ​នោះទេ ហើយ​នៅពេលដែល​ឯកឧត្តម​បណ្ឌិត​មក​កំពង់ធំ ក្នុងពេល​ឆាប់ៗ​នេះ និង​មាន​វិធានការ​ចំពោះ អ្នក​ដែល​លួច​យកឈ្មោះ​ទៅប្រើ​។

a-bunnhil-334x500

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.