បើយោងតាមវ៉េបសាយក្រសួងអប់រំយុវជននឹងកីឡា យុវសិស្សកម្ពុជាចំនួន ២ រូប បានលើកមុខមាត់ និង កសាងកិត្តិយសដល់ប្រទេសកម្ពុជា ដោយទទួលបានជ័យលាភីសម្រាប់ការប្រកួតប្រលងរូបវិទ្យាអូឡាំព្យាដអន្តរជាតិលើកទី ៤៦ (46th International Physics Olympiad Ipho 2015) ០៥-១២ ខែកក្កដា ឆ្នាំ ២០១៥ នៅប្រទេសឥណ្ឌា។
យុវជនទាំងពីររូបនោះ គឺយុវសិស្ស ហេង សូវីរ៉ូ មកពីវិទ្យាល័យបាក់ទូក ទទួលបានមេដាយសំរឹទ្ធ និង យុវសិស្ស ប្រាក់ ស៊ីវហួរ រៀននៅវិទ្យាល័យមង្គលបូរី ក្នុងខេត្តបន្ទាយមានជ័យ ទទួលបានពានរង្វាន់កិត្តិយស ៕