ភ្នំពេញ ៖ យោងតាមសេចក្តី ជូនដំណឹងស្តីការព្យាករណ៍អាកាសធាតុនៅ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ របស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា សប្តាហ៍នេះកម្ពុជានៅតែទទួលរងឥទ្ធិពលជ្រលងសម្ពាធខ្ពស់ ខ្យល់មូសុងឦសានខ្សោយធ្វើឱ្យធាតុអាកាសចុះទាបដល់រង្វង់១៣អង្សសេ នៅកន្លែងខ្លះ និងឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយធ្វើឱ្យមានភ្លៀងធ្លាក់នៅលើភាគខាងកើតនិងខាងត្បូង។
សេចក្តីជូនដំណឹងក៏បានព្យាករណ៍ថា អាកាសធាតុសម្រាប់ពីថ្ងៃទី២០ -២៦ ខែមករាបានឲ្យដឹងថា កម្ពុជា កំពុងទទួលរងឥទ្ធិពលជ្រលងសម្ពាធខ្ពស់ និង ខ្យល់មូសុងឦសានខ្សោយ និងនៅពីថ្ងៃទី២៣-២៦ ខែមករា នឹងទទួលឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ ។
ស្ថានភាពបែបខាងលើនេះនឹងធ្វើឲ្យ បណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី១៧-២ ២ អង្សាសេ, សីតុណ្ហភាពអតិបរមា មានពី ២៧-៣០អង្សាសេ។ នៅអំឡុងពីថ្ងៃទី២៣-២៦ខែមករា សីតុណ្ហភាពអប្បបរមា មានពី ២០-២៥ និងអតិបរមា មានពី៣០-៣៤អង្សាសេ, អាចមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យម នៅតំបន់ទំនាបភាគខាងត្បូង ៕