ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សាលាឆាន់​នៅ​វត្ត​គុហៈ នគរ​ឃុំ​ពង្រ​ស្រុក​បារាយណ៍​ត្រូវ​អគ្គិភ័យ ឆាបឆេះ ពុំ​ដឹង​ពី​មូលហេតុ​

សាលាឆាន់​នៅ​វត្ត​គុហៈ នគរ​ឃុំ​ពង្រ​ស្រុក​បារាយណ៍​ត្រូវ​អគ្គិភ័យ ឆាបឆេះ ពុំ​ដឹង​ពី​មូលហេតុ​

កំពង់ធំ ៖ សាលាឆាន់​មួយ​ដែល​ស្ថិតនៅ​វត្ត​គុហះ​នគរ ឃុំ​ពង្រ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ត្រូវបាន​អគ្គឺភ័យ​ឆាបឆេះ យ៉ាង​សន្ធោសន្ធៅ កាល​វេលា ម៉ោង​3,50​នាទី​ទៀប​ភ្លី ថ្ងៃទី​11​ខែ​ឧសភា​ឆ្នាំ​2014 ។ សាលាឆាន់​មាន​ទំហំ 20x22m ហើយ​សង់​ជា​ខ្នងៗ​ចំនួន​បួន​ខ្នង ជាប់ៗ​គ្នា តែត្រូ​អគ្គីភ័យ​ឆាបឆេះ អស់​មួយ​ខ្នង​កន្លះ​ប៉ែក​ខាងជើង ជ្រុង​ខាងលិច តាម​កា​ខូចខាត​អស់​14x22m ។

​លោក​ចៅ​អ​ធី​កា​វត្ត​គុហះ​នគរ ហៅ​វត្ត​ពង្រ ព្រះនាម តុ​ន ពិសី បាន​មាន​សង្ឃដីកា​ថា នៅវេលា​ម៉ោង 3,50 នាទី​ទៀបភ្លឺ មិន​ដឹង​មូលហេតុ​អ្វី​ទេ ស្រាប់តែ​ឃើញ​ភ្លើង​ឆេះ យ៉ាង​សន្ធោសន្ធៅ ចេញពី​ក្នុង​ឃ្លាំង​ដាក់​សំភារៈ​របស់​ព្រះសង្ឃ ។

​ព្រះចៅអធិកា​វត្ត​បាន​បន្តទៀតថា នៅក្នុង​ឃ្លាំង​នេះ មាន​សំភារៈ ដូចជា ​កន្ទេល​ខ្នើយ​ចាន​ឆ្នាំង នឹង​សំភារៈប្រើប្រាស់​ក្នុង​វត្ត​មួយចំនួន​ជា​ច្រើន​ទៀត ក្នុងនោះដែរ ក៏​មាន​កំប៉ុង ហ្គាស ចំនួន​ប្រាំ​កំប៉ុង ព្រះចៅអធិកា​បាន​បញ្ជាក់ថា ខូចខាត សរុប​ជា​ទឹកប្រាក​អស់​ម្ភៃ​លាន​រៀល ។

​ក្នុង​ហេតុការណ៍​នេះ ក៏​មាន​ការចុះ​ជួយ​ផ្ទាល់​ពី​លោក ហាក់ ម៉ុង​ហួត អភិបាលស្រុក​បារាយណ៍ និង​លោក ឃុន ប៊ុនហួរ មេ​បញ្ជារ​កា​អាវុធហត្ថ​ស្រុក​បារាយណ៍ នឹង​លោក ស៊ួង ថេន អធិការនគរបាល​ស្រុក​បារាយណ៍ និង​បងប្អូន​ចំណុះជើងវត្ត​ជាច្រើន​នាក់​ផង​ដែរ ព្រមទាំង​មាន​រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​ស្នងកា​ខេត្ត​កំពង់ធំ​មួយគ្រឿង ទើប​ពន្លត់ភ្លើង​បាន​នៅវេលា​ម៉ោង​7,00​នាទី​ព្រឹក ។​

​ក្នុង​ហេតុការណ៍​នេះ សមត្ថកិច្ច​មិន​ទាន់​សន្និដ្ឋានថា ឆេះ​មកពី​អ្វី​ទេ បច្ចុប្បន្ន​កំពុង​ស្រាវជ្រាវ រក​មូលហេតុ​ពិត ។

​បើ​តាម​ការ​ឲ្យដឹង​ពី​ដូនជី ដែល​រស់នៅ​ក្នុង​វត្ត​ថា យប់នោះ ពុំមាន​អ្នកណា​ដុត​ធូប​ទ ទៀន​អ្វី​ទេ ហើយ​ឌី​ស​សង់ទ័​រក៏​ពុំ​មាន​លោត​ដែរ ។​

2014_05_13a (1) 2014_05_13a (3)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.