ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម្តេចតេ​ជោ​ ហ៊ុ​ន​ ​សែ​ន ​អ​ញ្ជើ​ញ​ថ្លែ​ងសា​រ ​ផ្ញើជូ​ន​ជ​ន​រួម​ជា​តិខ្មែ​រ​ ​ពាក់​ព័ន្ធ​ការ​បិ​ទ​ប​ញ្ចប់​ ព្រឹ​ត្តិ​កា​រ​ណ៍​សហ​គ​ម​ន៍​ ២​៨​ ​វិច្ឆិ​កា​ ​ខួប​២​២ឆ្នាំ​នៃ ន​យោ​បា​យ​ឈ្នះ​ឈ្នះ​ ​និ​ងកា​រ​ទ​ទួល​បាន ​ដំណ​ក់​ប្រេ​ងលើ​ក​ដំ​បូង​ រ​ប​ស់ក​ម្ពុ​ជា​

សម្តេចតេ​ជោ​ ហ៊ុ​ន​ ​សែ​ន ​អ​ញ្ជើ​ញ​ថ្លែ​ងសា​រ ​ផ្ញើជូ​ន​ជ​ន​រួម​ជា​តិខ្មែ​រ​ ​ពាក់​ព័ន្ធ​ការ​បិ​ទ​ប​ញ្ចប់​ ព្រឹ​ត្តិ​កា​រ​ណ៍​សហ​គ​ម​ន៍​ ២​៨​ ​វិច្ឆិ​កា​  ​ខួប​២​២ឆ្នាំ​នៃ ន​យោ​បា​យ​ឈ្នះ​ឈ្នះ​ ​និ​ងកា​រ​ទ​ទួល​បាន ​ដំណ​ក់​ប្រេ​ងលើ​ក​ដំ​បូង​ រ​ប​ស់ក​ម្ពុ​ជា​

រាជធានីភ្នំពេញ ៖ នៅ​ព្រឹ​ក​ថ្ងៃ​ទី២​៩​ ​ខែធ្នូ​ ​ឆ្នាំ​២០​២​០​នេះ ​ស​ម្តេ​ចអ​គ្គ​ម​ហា​សេនា​ប​តី​តេ​ជោ​ ហ៊ុ​ន​ ​សែ​ន ​នា​យ​ក​រ​ដ្ឋ​មន្ត្រី​នៃ​ព្រះ​រា​ជាណា​ច​ក្រ​ក​ម្ពុ​ជា​ ​បា​ន​អ​ញ្ជើញ​ថ្លែ​ង​សា​រ​ពិសេ​ស​មួ​យ​ចេ​ញពី​គេ​ហ​ដ្ឋា​ន ​នា​ក្រុ​ងតា​ខ្មៅ​។​
​ស​ម្តេ​ច​តេជោ​ ​ហ៊ុ​ន​ សែ​ន​ ​បា​នថ្លែ​ង​ប្រ​កា​ស​បិទ​ប​ញ្ច​ប់​ព្រឹ​ត្តិ​ការ​ណ៍​ស​ហ​គម​ន៍​ ​២​៨វិ​ច្ឆិ​កា​ ​នៅថ្ងៃ​ទី​២​៩​ ខែ​ធ្នូ​ ​ឆ្នាំ​២​០​២០​នេះ​។​ ស​ម្តេ​ច​តេ​ជោ ​ហ៊ុ​ន​ ​សែន​ ​ស​ម្តែង​កា​រ​កោ​ត​សរ​សើ​រ​ក្រ​សួ​ងសុ​ខា​ភិ​បា​ល ​ម​ន្រ្តី​ពេ​ទ្យ ​ក​ង​ក​ម្លាំ​ងប្រ​ដា​ប់​អាវុ​ធ​ និ​ង​ប្រ​ជា​ព​លរ​ដ្ឋ​ ​ដែ​លចូ​ល​រួ​ម​ទប់​ស្កា​ត់​កូ​វីដ​១​៩​ ​និង​ប​ញ្ច​ប់​ព្រឹ​ត្តិកា​រ​ណ៍​ស​ហគ​ម​ន៍​ ​២៨​វិ​ច្ឆិ​កា​ និ​ង​អំ​ណរ​គុ​ណ​ដល់​ដៃគូ​ ​អ​ង្គ​ការ​សុ​ខ​ភា​ព​ពិភ​ព​លោ​ក ​ដែ​ល​ចូ​លរួ​ម​ចំ​ណែក​ក្នុ​ង​កា​រទ​ប់​ស្កា​ត់​ព្រឹ​ត្តិកា​រ​ណ៍​ស​ហ​គម​ន៍​ ​២​៨ ​វិ​ច្ឆិ​កា។​ ​តាំ​ងពី​ថ្ងៃ​ទី​២០​ ​ខែ​ធ្នូ ​រ​ហូ​ត​មក​ដ​ល់​ពេ​លនេះ​ ​មិ​នទា​ន់​មា​នព​ល​ក​រខ្មែ​រ​ ដែ​ល​នាំជំ​ងឺ​កូវី​ដ​១​៩​ ដែ​ល​កំ​ពុ​ងផ្ទុះ​ឡើ​ង​ ​នៅប្រ​ទេ​ស​ថៃ ​ចូ​ល​មក​ក​ម្ពុ​ជានោះ​ទេ​។ ​
​សម្តេ​ច​តេ​ជោ​ ​ហ៊ុន​ ​សែ​ន​ ​អំ​ពាវ​នា​វ​ដល់​ព​ល​ក​រខ្មែ​រ​ដែ​ល​កំ​ពុង​ធ្វើ​កា​រនៅ​ប្រ​ទេ​សថៃ​ ​បន្ត​រ​ស់​នៅ​ក្នុង​ប្រ​ទេ​ស​ថៃប​ន្ត​ទៀ​ត ​ចៀ​ស​វាង​ច​ល័​ត​ពីក​ន្លែ​ង​មួ​យ​ទៅក​ន្លែ​ង​មួយ​។​ ​សម្តេ​ច​តេ​ជោ​ ​ប​ន្តថា​ ​ឆ្ល​ង​កា​ត់ព្រឹ​ត្តិ​កា​​រ​ណ៍​ស​ហគ​ម​ន៍២​៨វិច្ឆិ​កា យើ​ងបាន​កំពុងប្រ​យុទ្ធនឹ​ងសម​រ​ភូមិ​៣ ​រួ​ម​មាន​ទី១៖​ ​គឺកា​រ​នាំចូ​ល​,​ ​ទី​២៖ ​គឺ​កា​រ​ឆ្លង​ក្នុ​ង​ស​ហ​គ​ម​ន៍ដែ​ល​ទើ​ប​នឹ​ង​ឆ្លង​កា​ល​ពី​ថ្ងៃទី​២​៨​វិ​ច្ឆិកា​ ​និ​ង​ ទី​៣​៖​ ​គឺ​ការ​ព្យា​បា​លឱ្យ​ជា​សះ​ស្បើ​យ​។ ​ស​ម្តេច​តេ​ជោ​ ​ហ៊ុន​ ​សែ​ន ​ថ្លែ​ង​រំ​លឹក​ថា​ ​កាល​មុ​ន​ក​ម្ពុជា​ជា​ប់​លេ​ខ១​នៅ​អា​ស៊ី ​និ​ង​លេ​ខ៣​ ​នៅ​លើពិ​ភ​ព​លោក​ ​ក្នុ​ង​ការ​ទ​ប់​ស្កាត់​កូ​វី​ដ១​៩​ ​ប៉ុ​ន្តែពេ​ល​នេះ​កម្ពុ​ជា​ជា​ប់​លេខ​១​លើ​ពិ​ភ​ពលោ​ក​ ​ក្នុ​ង​ការ​ទ​ប់​ស្កា​ត់កូ​វី​ដ​១​៩​។ ​ ​ទោះ​ជាទ​ទួ​ល​បាន​ចំ​ណា​ត់​ថ្នាក់​ល្អ​ ​ប៉ុ​ន្តែយើ​ង​មិ​ន​ត្រូ​វត្រេ​ក​អ​រ​ទេ ​ដោ​យសា​រ​តែ​ប​ញ្ហាកូ​វី​ដ​១​៩ ​នៅ​លើ​ពិ​ភព​លោ​ក​ មិ​ន​ទា​ន់​បិទ​ប​ញ្ច​ប់ទេ​។​
​ស​ម្តេ​ចតេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ បា​ន​មា​ន​ប្រសា​ស​ន៍​ថា ​នៅ​ឆ្នាំ​២​០២​០​ ​នឹង​ប​ញ្ចូ​ល​ក្រប​ខ​ណ្ឌ​គ្រូ​ពេទ្យ​២​ពាន់​នា​ក់​សិន​ ​ហើ​យឆ្នាំ​២​០​២១​ ​នឹង​ប​ញ្ចូ​ល៣​ពា​ន់​នា​ក់ទៀ​ត​ ​ប៉ុ​ន្តែបើ​ខ្វះ​ត្រូ​វ​បញ្ចូ​ល​ថែ​មទៀ​ត​។​ ទា​ក់​ទ​ងទៅ​នឹ​ងវិ​ស័​យ​អ​ប់រំ​ ​ស​ម្តេ​ចតេ​ជោ​ ​ហ៊ុន​ ​សែន​ ​ស​ម្រេច​ឱ្យ​យ​កថ្ងៃ​ទី​១​១ ​ខែ​ម​ករា​ ​ឆ្នាំ​២០​២​១​ ជា​ថ្ងៃ​បើ​ក​បវេ​ស​ន​កាល​ ​ហើ​យ​សាលា​រៀ​ន​ឯក​ជ​ន​អា​ចចា​ប់​ផ្ដើម​ពី​ពេ​លនេះ​តទៅ​បា​ន​ហើយ​។ ​
​ស​ម្តេច​តេជោ​ ​ហ៊ុ​ន ​សែ​ន​ ថ្លែ​ង​ថា ​កា​រជួ​ប​ជុំ​ណាមួ​យ​ដែល​មិ​ន​ចាំ​បាច់​ ​មិន​បា​ច់​ជួ​បជុំ​ទេ​ ដូ​ច​ជា​ការ​ប្រ​ជុំ​រប​ស់​រដ្ឋ​ ​អា​ច​បន្ត​ធ្វើ​តាម​អ​ន​ឡាញ​បា​ន​ ​។ ​សម្តេ​ច​តេជោ​ ​ជំ​រុញ​ឱ្យ​ម្ចា​ស់​សណ្ឋា​គា​រ​ ​ភោជ​នី​យ​ដ្ឋាន​ ​និ​ង​មណ្ឌ​ល​សេ​វា​កម្ម​ទេ​ស​ចរ​ណ៍​ ​រៀ​បចំ​វិ​ធា​នកា​រ​ដើ​ម្បីទ​ប់​ស្កាត់​កូ​វី​ដ១​៩​ ​ហើយ​ផ្ត​ល់​សិទ្ធិ​ឱ្យ​អា​ជ្ញាធ​រ​ចុះ​បិទ​តែ​ម្តង​ ​បើសិ​ន​មិ​នអ​នុ​វ​ត្ត​វិធា​ន​កា​រសុ​វ​ត្ថិភា​ព​។ ​ស​ម្តេ​ចតេ​ជោ​ ​ហ៊ុន​ ​សែ​ន ​អំ​ពាវ​នា​វ​ឱ្យរួ​ម​គ្នា​ទប់​ស្កា​ត់​កា​រឆ្ល​ង​ជា​សហ​គ​ម​ន៍​ជាថ្មី​ម្ត​ង​ទៀត​ ​ក្រោ​យ​បិទ​ប​ញ្ច​ប់ព្រឹ​ត្តិ​កា​រណ៍​ស​ហ​គ​ម​ន៍២​៨​វិ​ច្ឆិ​កា។​ ​
​សម្តេ​ច​តេ​ជោ ​ហ៊ុ​ន​ សែ​ន​ ​ប្រ​កាស​ដំ​ណឹ​ងល្អ​រ​ប​ស់​កម្ពុ​ជា​ ​គឺថ្ងៃ​នេះ​ដំ​ណក់​ប្រេ​ង​លើក​ដំ​បូ​ង​រប​ស់​ខ្មែ​រ ​ត្រូ​វ​បា​នចា​ប់​ផ្តើម​ហើ​យ​។​ ​បើ​គ្មា​នស​ន្តិ​ភា​ព ​គឺ​គ្មា​នទេ​នូ​វ​អ្វី​ៗដូ​ច​សព្វ​ថ្ងៃ​នេះ​រួ​មទាំ​ង​ដំ​ណ​ក់​ប្រេង​លើ​ក​ដំ​បូង​ផ​ង​ដែរ​ ​។​ ស​ម្ដេ​ច​តេជោ​ ​ហ៊ុន​ ​សែ​ន ​បា​ន​ប្រកា​ស​ថា​ ​តំប​ន់​ប្រេ​ង​នៅក្នុ​ង​ស​មុ​ទ្ររ​ប​ស់​ក​ម្ពុជា​ ​មិ​ន​មាន​កា​រ​ត្រួត​ស៊ី​គ្នា​ជាមួ​យ​ថៃ​ទេ។​ ​ស​ម្ដេច​តេ​ជោ ​ហ៊ុ​ន​ សែ​ន​ ​បាន​ចា​ត់ទុ​ក​ថា​ ​ដំណ​ក់​ប្រេ​ងលើ​ក​ដំបូ​ង​រ​ប​ស់ក​ម្ពុ​ជា​ ជា​ព​រជ័​យ​ជូ​នចំ​ពោះ​ប្រ​ជាជា​តិ​ក​ម្ពុជា​។​ ​លុយ​ដែ​លបា​ន​ម​ក ​នឹ​ងប្រើ​ប្រា​ស់​ក្នុង​វិ​ស័យ​អា​ទិភា​ព​២ ​គឺ​អ​ប់រំ​ ​និ​ងសុ​ខា​ភិ​បាល​។​
​ ​សម្ដេ​ច​តេ​ជោ​ ហ៊ុ​ន​ ​សែន​ ​បា​ន​រ​ម្លឹក​ជា​ថ្មី​អំពី​កា​រយ​ក​ជី​វិ​តទៅ​ប្តូ​រ​ កា​ល​ពី​២ទ​ស​វត្ស​មុ​ន ​ដើ​ម្បី​យក​ស​ន្តិ​ភាព​ម​កជូ​ន​ប្រ​ជាព​ល​រ​ដ្ឋខ្មែ​រ​
ស​ង្គ្រា​មក​ម្ពុ​ជា​ ដែ​ល​កើត​ឡើ​ង​តាំង​ពី​ឆ្នាំ​១៩​៧​០ ​ត្រូ​វ​បាន​ប​ញ្ច​ប់ជា​ស្ថា​ពរ​ ​ក្រោ​មន​យោ​បា​យឈ្នះ​ឈ្នះ​ ​ឆ្នាំ​១៩​៩​៨ ​។​ កា​រ​បញ្ច​ប់​ស​ង្គ្រាម​ជា​ស្ថា​ពរនៅ​ក​ម្ពុជា​ ​ត្រូ​វបា​ន​រា​ប់ចា​ត់​តាំ​ងពី​ថ្ងៃ​ដែ​លមេ​ដឹ​ក​នាំកំ​ពូ​ល​រប​ស់​ខ្មែ​រក្រ​ហ​ម ​ម​កច​ចា​រ​ជាមួ​យ​ស​ម្ដេច​ដ​ល់ផ្ទះ​ ​។​ នៅ​ថ្ងៃ​នេះ​ ​សម្ដេ​ច​តេជោ​ ​ហ៊ុ​ន ​សែ​ន ​បា​នប្រ​កា​ស​បន្ត​ឧ​ប​ត្ថម្ភ​ដ​ល់​កម្ម​ក​រនិ​យោ​ជិត​ ​ដែ​លបា​ត់​ប​ង់កា​រ​ងារ​ធ្វើ​អំឡុ​ងពេល​កូវី​ដ​១៩​ ​រយៈ​ពេ​ល​៣ខែ​ទៀ​ត ​ដោ​យរ​ដ្ឋា​ភិ​បាល​ជួ​យ​ ៣​០​ដុ​ល្លារ​ ​ហើយ​ថៅ​កែ​រោង​ច​ក្រ​ចេញ​៣​០​ដុល្លា​រ​ក្នុ​ងម្នា​ក់​ៗ​ក្នុង​១​ខែ​ៗ។​ ​
ស​ម្តេ​ច​តេជោ​ប​ន្ត​ទៀត​ថា​ ​កម្ពុ​ជា​កំពុ​ង​ត្រៀ​មជំ​នួ​យម៉ា​ស​ និ​ង​បរិ​ក្ខា​ពេ​ទ្យប្រ​ឆាំ​ង​កូវី​ដ១​៩​ ​ដល់​ប្រ​ទេស​នេ​ប៉ា​ល់ ​ដែ​ល​ជា​ប្រទេ​ស​លំបា​ក​។​
​ស​ម្តេច​តេ​ជោ​ ប្រ​កា​ស​ថា ​គិ​តត្រឹ​ម​ម៉ោ​ង២​រ​សៀ​ល​ ម្សិ​ល​មិ​ញ​ ​រាជ​រ​ដ្ឋាភិ​បា​ល​បា​នទ​ទួ​លថ​វិ​កា​ លុ​យដុ​ល្លា​រ​ ៥​៣​ ៦​៧​៩​ ៧​១​៤ដុ​ល្លា​រ ​និ​ង​ប្រា​ក់រៀ​ល​ ៩​ ​៩​៣​៥ ​៤​៨​៨ ​៥​០​០រៀ​ល​ ពី​ស​ប្បុ​រស​ជ​ន ​ដើ​ម្បីទិ​ញ​វ៉ា​ក់សាំ​ង​ប្រ​ឆាំង​កូ​វី​ដ១​៩​ ។​ ​សម្តេ​ច​តេ​ជោបា​ន​ អ​រ​ព្រះគុ​ណ​ព្រះម​ហា​ក្សត្រ​ ​និ​ងស​ម្តេ​ច​ម៉ែ ​ដែ​លបា​នចូ​ល​រួ​មប្រ​ទា​ន​ថវិ​កា​ ដើ​ម្បី​ទិ​ញវ៉ា​ក់​សាំង​ ​ព្រ​ម​ទាំង​អ​រគុ​ណ​ដល់​ស​ប្បុ​រស​ជ​ននា​នា​ដែ​លបា​ន​ចូល​រួ​មផ​ង​ដែរ​។​ ​ស​ម្តេ​ចប​ន្ត​ថា ​ច្រ​ក​ទ្វារ​ស​ម្រាប់​ទិ​ញវ៉ា​ក់​សាំង​កូវី​ដ​១​៩ ​យក​ម​កក​ម្ពុ​ជា ​មា​ន៣​ច្រក​ ក្នុ​ង​នោះមា​នតា​ម​រយៈ​ខូវ៉ា​ក់​ ច្រ​ក​ទី២​ ​តាម​រ​យៈទំ​នាក់​ទំ​ន​ងរ​វាង​ប្រ​ទេ​សនិ​ង​ប្រទេ​ស​ និ​ង​ច្រក​ទី​៣ ​តា​ម​រយៈ​កា​រច​រ​ចា​ជា​មួយ​ក្រុ​ម​ហ៊ុ​ន​ផ្ទាល់​តែ​ម្ត​ង។​ ​កម្ពុ​ជា​ត្រូវ​រ​ង់​ចាំរ​ហូ​តមា​ន​កា​រទ​ទួ​លស្គា​ល់​ជាក់​លា​ក់ដោ​យ​ ​អង្គ​កា​រ​សុ​ខភា​ព​ពិ​ភ​ពលោ​ក​ ​ទើ​បអា​ច​បញ្ជា​ទិ​ញ​វ៉ាក់​សាំ​ងបា​ន​ ​ព្រោះយើ​ង​មិន​អា​ចយ​ក​ប្រ​ជាជ​ន​ក​ម្ពុជា​ទៅ​ពិសោ​ធ​ន៍​វ៉ាក់​សាំ​ងនោះ​ទេ​៕​(ហ្វេសប៊ុក សម្តេចតេជោ)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 9015 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.