ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម​ត្ថ​កិច្ច​ ខេ​ត្តកំព​ង់ធំ ​បង្រ្កា​ប​បាន​ ​រ​ថ​យ​ន្តដឹ​ក​មាន់​ ​និ​ងជ្រូ​ក​ចេ​ញពី ប្រ​ទេ​សថៃ​ អ​ត់​ច្បា​ប់ពី​រ​គ្រឿ​ង

សម​ត្ថ​កិច្ច​ ខេ​ត្តកំព​ង់ធំ ​បង្រ្កា​ប​បាន​ ​រ​ថ​យ​ន្តដឹ​ក​មាន់​ ​និ​ងជ្រូ​ក​ចេ​ញពី ប្រ​ទេ​សថៃ​ អ​ត់​ច្បា​ប់ពី​រ​គ្រឿ​ង

ខេត្តកំ​ព​ង់ធំ ៖ ប្រ​ធាន​កា​រិ​យាល័​យ​ ​ផលិ​ត​កម្ម​ ​បសុ​ព្យា​បា​ល​សត្វ​ ​ខេត្ត​កំ​ព​ង់ធំ​ ​រួ​មជា​មួ​យ​ ​អ​គ្គនា​យ​កដ្ឋា​ន​សុ​ខភា​ព​ស​ត្វនិ​ង​ផ​លិត​ក​ម្ម​សត្វ​ ​ស​ហកា​រ ​ជា​មួ​យស្ន​ង​កា​រ​ដ្ឋាន​ផែ​ន​ប្រឆាំ​ង​ប​ទល្មើ​ស​សេដ្ឋ​កិ​ច្ច​ខេត្ត​កំ​ព​ង់ធំ​ ​បង្រ្កា​ប​បា​នរ​ថ​យន្ត​ដឹ​ក​ជ្រូក​ ​និ​ង​មាន់​គ្មាន​ច្បាប់​២​គ្រឿ​ង។​

ប្រ​ភ​ពពី​ស​ម​ត្ថកិ​ច្ច​ជំ​នា​ញ​បាន​ឲ្យ​ដឹ​ង​ថាប្រ​តិប​ត្តិ​កា​រនេះ​ប​ង្ក្រា​បបា​ន​រថ​យ​ន្ត​២​គ្រឿង​ ​ស្រប​ពេ​ល​តែមួ​យ​ នៅថ្ងៃ​ទី​១​២ ខែធ្នូ ធ្នាំ​២​០២​០ ​ក្នុងគោលដៅភូមិសាស្ត្រផ្សេងគ្នា។

ក្នុងនោះបង្ក្រាបបានរថយន្តដឹកជ្រូក១គ្រឿង ម៉ាកសាំងយ៉ុង ពណ៌សំបកឪឡឹក ស្លាកលេខ 2AA 1130 នៅផ្លូវជាតិលេខ៦A ស្ថិតក្នុង ភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានជ្រូកចំនួន២៣ក្បាល ដែលមាន ម្ចាស់ឈ្មោះ សឹម ភាព ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅ ភូមិទួលចំការ ឃុំកណ្តាលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដឹកជ្រូករស់នាំចូលពីប្រទេសថៃ ដោយគ្មានលិខិតអនុញ្ញាត ពីក្រសួងរុក្ខាប្រមាញ់ និង នេសាទ។

ចំនែកមួយទៀតរថយន្តម៉ាកសាំងយ៉ុង ពណ៌ស្លែ ស្លាកលេខ ភ្នំពេញ 2R 9834 ឃាត់បានត្រង់ចំនុច ភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបាល្ល័ង្ក ខេត្តកំពង់ធំ ដឹកប្រភេទមាន់រស់ចំនួន ៤៥០ក្បាល។

លោក តាន់ ម៉េងឆាង ប្រធានការិយាល័យ ផលិតកម្ម បសុព្យាបាលសត្វ ខេត្តកំពង់ធំ បានឲ្យដឹងថា ក្រោយពីបានពិនិត្យ មាន់មានចំនួន៤៥០ក្បាល និង ជ្រូក ចំនួន២៣ក្បាល រួចមកបានបញ្ជាក់ថា គឺប្រភពលេងមាន់ ដឹកចេញពីប្រទេសថៃ យកមកស្តុបទុក គឺគ្មានលិខិតអនុញ្ញាត្ត មានបញ្ជាក់ពីសុខភាពសត្វ ដែលមានការសង្ស័យថាសត្វទាំងនេះផ្ទុកនូវជំងឺផ្ដាសសាយបក្សី និង ជំងឺប៉េស្តជ្រូកអាហ្រ្វិច ដែលអាចបណ្តាលឲ្យមាន គ្រោះថ្នាក់ដល់ មនុស្ស និង សត្វយ៉ាងធ្ងន់ធ្ងរ។

ឆ្លៀតក្នុងឱកាសនោះលោក តាន់ ម៉េងឆាង ឲ្យមន្ត្រីជំនាញយកសំណាកមាន់ ផ្ញើទៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វដើម្បីពិនិត្យ លុះត្រាតែខាងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបញ្ជាក់ពីសុខភាពមាន់ ទើបសម្រេចថានឹង ចាត់វិធានការតាមនិតិវិធីច្បាប់ ចំពោះ មាន់ ដែលដឹកឆ្លងកាត់ ត្រូវមានលិខិត បញ្ជាក់ ពី សុខ ភាព សត្វ និងមានលិខិតច្បាប់ត្រឹមត្រូវ ដើម្បី ការពារ ទប់ស្កាត់ ជំងឺ ឆ្លង៕

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.