ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

នាយ​ប៉ុស្តិ៍​គីឡូ​៩​នគរបាល​វរៈ​ការពារ​ព្រំដែន គោក​បើកដៃ​ឱ្យ​ពលករ​ចំណាកស្រុក​ឆ្លង​ច្រក​បៀ​ង​

នាយ​ប៉ុស្តិ៍​គីឡូ​៩​នគរបាល​វរៈ​ការពារ​ព្រំដែន គោក​បើកដៃ​ឱ្យ​ពលករ​ចំណាកស្រុក​ឆ្លង​ច្រក​បៀ​ង​

​បាត់ដំបង ៖ ពលករ​ចំណាក ស្រុក​ក្នុង​១​ថ្ងៃ ចាប់ពី​៥០​នាក់ ទៅ ១០០ នាក់ តាម​ច្រក របៀង​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ ដោយ​លោក ខេង ស្រ៊ុន នាយ ប៉ុស្តិ៍​គីឡូ ៩ នគរបាល​វរៈ​ការ ពារ​ព្រំដែន​គោក ៨១៧ បើក ដៃ​អោយ​ចេញ​និង​ជា​ថ្នូរ​ទឹក ប្រាក់​ម្នាក់​ចំនួន ១០០​បាត តាំងពី​ថ្ងៃ​ទី ១៨ មេសា ដល់ ៦ ឧសភា ឆ្នាំ​២០១៤ ភូមិ ពោធិ៍​ជ្រៃ ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្ត​បាត់​- ដំបង ។​

​គេ​សង្កេតឃើញថា ក្រោយ​បុណ្យចូលឆ្នាំ​ខ្មែរ ប្រជាពលរដ្ឋ​ដែល​ត្រឡប់មក ស្រុក​កំណើត​បាន​ធ្វើដំណើ​រ ត្រឡប់​ទៅ​រក​ការងារ​ធ្វើ​នៅ ប្រទេស​ថៃ​វិញ ដូច្នោះ​ពល ករ​ចំណាកស្រុក​មិន​ស្របច្បាប់ ដែល​ឆ្លងកាត់​តាម​ច្រករបៀង មាន​ការកើនឡើង​ខុសពី​ពេល ធម្មតា​និង​ជា​រដូវ​ផ្កា​រីក សម្រាប់​ឱ្យ​សមត្ថកិច្ច​តាម​ច្រក របៀង​ប្រមូល​លុយ​បាន​ច្រើន សន្ធឹកសន្ធាប់ ។​

​ច្រករបៀង​នៅ​ប៉ុស្តិ៍​គីឡូ ៩ នគរបាល​វរៈ​ការពារ​ព្រំដែន គោក ៨១៧ នៅ​ភូមិ​ពោធិ៍​ជ្រៃ ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ លូន ខេត្ត​បាត់ដំបង ត្រូវបាន ពលករ​នាំគ្នា​ឆ្លងកាត់​ច្រក របៀង​ខាងលើនេះ​យ៉ាងច្រើន ដោយ​គ្រាន់តែ​បង់លុយ​ឱ្យ ប៉ុស្តិ៍ គឺជា​ការ​ស្រេច និង​អាច ឆ្លងកាត់​ច្រករបៀង​ចូលទៅ ទឹកដី​ថៃ​យ៉ាង​រលូន ។​

​តាម​ប្រភព​ប្រជាពលរដ្ឋ បានឱ្យដឹង​ថា​ពលករ​ចំ​ណាក ស្រុក​ខុស​ច្បាប់​មក​ពី​ខេត្ត ផ្សេងៗ​បាន​ឆ្លង​ចូល​ប្រទេស ថៃ​ទាំងថ្ងៃទាំងយប់ ក្នុង​១​ថ្ងៃ យ៉ាងតិច ១០០​នាក់ តាម ច្រករបៀង​ក្រោម​ការ​គ្រប់ គ្រង​របស់លោក ខេង ស្រ៊ុន ដោយ​មិន​មាន​ការទប់ស្កាត់ ឡើយ ។​

​ឈ្មោះ វ៉ន ខ្លី ហៅ រ៉ា ជា​មន្ត្រី​នគរបាល​វរៈ​ការពារ ព្រំដែន​គោក​បានអោយដឹងថា ការ​យក​ប្រាក់​ពី​ពលករ​ចំណាក ស្រុក​ម្នាក់​១០០​បាត​ប្រាក់​ថៃ គឺ​ទុក​បែងចែក​អោយ​កម្លាំង សមត្ថកិច្ច​ផ្សេងៗ​ដែល​ឈរ ជើង​នៅតាម​បន្ទាត់​ព្រំដែន កម្ពុជា​ថៃ​ក្នុង​ភូមិ​ពោធិ៍​ជ្រៃ​ឃុំ សិរី​មានជ័យ​ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ។​

​លោក ខេង ស្រ៊ុន នាយ ប៉ុស្តិ៍​គីឡូ ៩ នគរបាល​វរៈ​ការ ពារ​ព្រំដែន​គោក ៨១៧ បាន ឱ្យ​អ្នក​សារ​ព័ត​មាន​ដឹងថា ចំពោះ​ច្រករបៀង​ដែល​បើក ដៃ​អោយ​ពលករ​ចេញ​ត្រូវ ទទួលខុសត្រូវ​ខ្លួនឯង​លោក មិន​ដឹង​ទេ ។​

​ក្រសួង​មហាផ្ទៃ​ក៏ដូចជា អគ្គស្នងការ​នគរបាល​ជាតិ បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺង ម៉ាត់​ឱ្យ​មន្ត្រី​នគរបាល​តាម ច្រករបៀង​ទប់ស្កាត់​ការ​លួច ឆ្លងដែន​របស់​ពលក​រ​ចំ​ណាក ស្រុក​ដោយ​ខុសច្បាប់​ដើម្បី រក្សា​សុវត្ថិភាព​ជូន​បងប្អូន ប្រជាពលរដ្ឋ ៕

20140426_162110_1632

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.