ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​តាក​ញ្ចាស់ ប្រើ​ល្បិ​ចលួ​ង​លោ​ម រំ​លោ​ភក្មេ​ង​ស្រី អា​យុ​១​៣ឆ្នាំ​ ហា​ម​ច្រើ​ន​ដង មិ​ន​ស្តា​ប់ ប្តឹ​ង​ស​ម​ត្ថកិ​ច្ច ឲ្យ​វ៉ៃ​ខ្នោះ

​តាក​ញ្ចាស់ ប្រើ​ល្បិ​ចលួ​ង​លោ​ម រំ​លោ​ភក្មេ​ង​ស្រី អា​យុ​១​៣ឆ្នាំ​ ហា​ម​ច្រើ​ន​ដង មិ​ន​ស្តា​ប់ ប្តឹ​ង​ស​ម​ត្ថកិ​ច្ច ឲ្យ​វ៉ៃ​ខ្នោះ

រាជ​ធានី​ភ្នំ​ពេញ​ ​៖ ​ដោ​យ​ទ្រាំមិ​ន​បា​ន​នឹង​ទ​ង្វើ​អ​សី​លធ​ម៌​រ​បស់​តាវ័​យ​ចំ​ណាស់​ម្នា​ក់ដែ​ល​បា​នប្រើ​ល្បិ​ច​លួ​ងកូ​ន​ស្រីទើ​ប​អាយុ​១​៣​ឆ្នាំរំលោភ ​បា​នស​ម្រេ​ចច្រើ​ន​ដង​ ​ឪពុ​ក​ម្តាយ​កុ​មា​រីរ​ង​គ្រោះ​បាន​ស​ម្រេច​ដា​ក់​ពា​ក្យ​ប្តឹង​ទៅស​ម​ត្ថ​កិច្ច​ឲ្យចា​ប់វ៉ៃ​ខ្នោះតា​វ័​យចំ​ណា​ស់​ល្មោភ​កា​ម។

សមត្ថកិច្ចបានឲ្យដឹងថា ការចាប់វ៉ៃខ្នោះតាវ័យចំណាស់ខាងលើធ្វើឡើងកាលពីវេលាម៉ោងប្រមាណ៦,៣០នាទីល្ងាច ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ នៅបន្ទប់ជួលក្នុងសង្កាត់ពងទឹក ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បុរសវ័យ​ចំណាស់ល្មោភតណ្ហា​រូប​នេះ​ឈ្មោះ មាស សា​រឿ​ន អាយុ​៥៨​ឆ្នាំជា​អ្នកបើកបរ​រថយន្ត ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ អ្នក​ទាំង​២​នាក់​នេះ មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​តាំងពី​អំឡុង​ខែមីនា ឆ្នាំ​២០២០ ខណៈ​ដែល​នាង​សម្រាក​ពី​ការ​សិក្សា​នៅ​សាលា ព្រោះតែ​សាលា​បិទទ្វារ​ដោយ​កូ​វី​ដ​-១៩ ហើយ​នាង​នៅផ្ទះ​រៀងរាល់ថ្ងៃ ។

តាមប្រភពព័ត៌មានបានបញ្ជាក់ថា ​ជនសង្ស័យ​ និងឪពុក​ម្ដាយ​របស់​ក្មេង​ស្រីរងគ្រោះ មាន​ទំនាក់​ទំ​ង​រាប់​អាន​គ្នាស្រឡាញ់គ្នាខ្លាំងណាស់ ហើយ​នៅ​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២០ ឪពុក​ម្ដាយ​ក្មេង​ស្រី​បាន​ហៅ​បុរស​ចំណាស់​នេះ​ទៅ​ហូប​បាយ​នៅផ្ទះ​របស់​ខ្លួន​ជា​រៀងរាល់ថ្ងៃ ដោយ​ចាត់ទុកដូចជា​សាច់ញាតិ​ដែរ ហើយ​ក៏​ពុំដែល​គិតថា ​ត្រូវ​បុរស​នេះ​ស៊ីបាយ​បោក​ឆ្នាំងនោះឡើយ ។

ប៉ុន្តែតាវ័យចំណាស់មិនបានគិតល្អជាមួយគ្រួសារជនរងគ្រោះនោះទេ បែរជាលួងលោមកូនស្រីដែលទើបអាយុ១៣ឆ្នាំ រំលោភជាបន្តបន្ទាប់ រហូតដល់ទៅ៤ដងឯណោះ ។ យ៉ាងណាក៏ដោយក្រោយដឹងរឿងរ៉ាវចុកឈាមនេះ ឪពុកម្តាយជនរងគ្រោះបានព្យាយាមហាមឃាត់តាវ័យចំណាស់នោះឲ្យឈប់ទាក់ទងជាមួយកូនគាត់បន្តទៀតក្រោយការបែកធ្លាយ ។ ប៉ុន្តែជនល្មោភកាមមិនស្តាប់នោះឡើយ ។ ហើយ​នៅ​តែ​លួច​នាំ​កូនស្រីទៅ​រំលោភ​ជា​បន្តបន្ទាប់​ទៀត និង​បាន​ជួល​ផ្ទះ​មួយ​កន្លែង​នៅ​ក្នុង​សង្កាត់​ពងទឹក ខណ្ឌដង្កោ ស្នាក់​នៅថែមទៀត ។ លុះ​មក​ដល់​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ បុរស​នេះ​បាន​នាំ​ក្មេង​ស្រី​ទៅ​រួមមេត្រី​នៅ​បន្ទប់​ជួល​ខាង លើដោយមិនខ្វល់នឹងការហាមប្រាមរបស់ក្រុមគ្រួសារក្មេងស្រីនោះឡើយ ។ ចំណែក​ឪពុក​ម្ដាយ​នាង​បន្ទាប់​ពី​បាត់​កូនស្រី​ក៏​តាម​រក​គ្រប់​ច្រកល្ហក​តែ​មិនឃើញ ។

រហូត​ដល់​វេលា​ម៉ោង​ប្រមាណ​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២០ ទើប​ទទួល​ដំណឹង​ថា ពួក​គេ​កំពុង​នៅ​ជាមួយ​គ្នា​ក្នុង​បន្ទប់​ជួល​ខាងលើ ក៏​ទៅ​ឃាត់ខ្លួន​បុរស​ចំណាស់​​ឈ្មោះ មាស សា​រឿ​ន នេះ​នាំ​ទៅ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕​

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.