ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ដីព្រៃ​លិច​ទឹក​កំពុងតែ​ប្រឈម​នឹង​រលាយ​ហិនហោច​ដោយសារតែ​អាជ្ញាធរ​ស្រុក​ស្ទោង​ខ្វះ​វិធានការ​ការពារ​

ខេត្ត​កំពង់ធំ​ ៖ ដីព្រៃ​លិច​ទឹក​គឺ  ជា​ព្រៃ​មាន​សារៈសំខាន់​ក្នុងការ ជម្រក​ដល់​មឆ្ឆា​ជាតិ​ធ្វើ​ការពង កូន តែ​បច្ចុប្បន្ន​ត្រូវបាន​ឈ្មួញ  ឃុបឃិត​គ្នា​រវាង​មន្ត្រី​ជំនាញ  លប​លួច​ឈូសឆាយ​រុក​រាន្ត​ដីព្រៃ នៅ​តំបន់​ហាមឃាត់​បង្ករ​ឱ្យ​ព្រៃ លិច​ទឹក​មាន​ភាព​រិច​រិល​ពី​សំណាក់ ឈ្មួញ​ដោយ​សមត្ថកិច្ច​ស្រុក  ស្ទោង​ខ្វះ​វិធានការ​ទប់ស្កាត់ ។​

​ជាក់ស្តែង​តាក្រ់​ទ័រជា​ច្រើន គ្រឿង​បាន​ធ្វើ​សកម្មភាព​ឈូស ឆាយ​ដីព្រៃ​លិច​ទឹក ដើម្បី​វាតទី យក​ដី​របស់​រដ្ឋ​មក​គ្រប់គ្រង​ជា កម្មសិទ្ធិ ដោយ​មាន​ការ​អែប  អាង​ព​ល្លាត​ព្រំ​ដី​សកម្មភាព​នេះ ត្រូវបាន​គេ​ឃើញ​មាន​ការពង្រីក បរិមាណ​ដី​ជា​រៀងរាល់ឆ្នាំ​ក្នុង មួយ​ឆ្នាំ​គេ​ពង្រីក​ដី​ខុសច្បាប់ ចាប់ពី​៥០​ម៉ែត្រ​ទៅ​១០០​ម៉ែត្រ  រហូតដល់​ទៅ​៥​ហិកតា និង​ត្រូវ បាន​ពង្រីក​ជា​ប្រចាំ​ជា​រៀងរាល់ ឆ្នាំ ។

​សកម្មភាព​នេះ​ត្រូវបាន​គេ  ដឹងថា ពិតជា​មាន​ការដឹងលឺ​ពី  សំណាក់​មន្ត្រី​ជំនាញ តែ​ពុំ​មាន ការបង្ក្រាប​នោះទេ ជា​ហេតុ​ធ្វើ  ឱ្យ​មាន​ការរិះគន់​យ៉ាង​ពេញទំហឹង  ទៅ​លើ​អាជ្ញាធរ​ស្រុក​ស្ទោង ដែល​ពុំ​មាន​ឆន្ទៈ​ក្នុង​ការបង្ក្រាប  បើក​ចំហរ​ឱ្យ​ឈ្មួញ​រុករាន​តាម តែ​អំពើ​ចិត្ត ។

​សូម​បញ្ជាក់​ផង​ដែរ កន្លង  មក​អាជ្ញាធរ​ស្រុក​ស្ទោង​និង អាជ្ញាធរ​ខេត្ត​ព្រមទាំង​មន្ត្រី​ពាក់ ព័​ន្ឋ​នៅ​មិនទាន់​ដោះស្រាយ​ចប់ នៅឡើយ​ទេ​ពាក់ព័ន្ឋ​ទៅ​នឹង​ការ ឃុបឃិត​ជាមួយ​ឈ្មួញ​ឈូស ឆាយ​ដីព្រៃ និង​សមត្ថកិច្ច​ចុះ បង្ក្រាប​ចាប់ បាន​ត្រាក់ទ័រ ជិត  ៧០​គ្រឿង ដែល​ដឹកនាំ​ដោយ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី  ធនធានទឹក ។​

​ខណៈ​ពេល​នេះ​គេ​សង្កេត  ឃើញ​សកម្មភាព​រុករាន​ដីព្រៃ លិច​ទឹក​ត្រូវបាន​ចាប់ផ្តើម​សារ  ជាថ្មី ក្នុង​ភូមិសាស្ត្រ ឃុំ​ម្សាក្រង  ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ធ្វើ សកម្មភាព​ដោយ​លោក វែន  សុធិ​ន ភេទ​ប្រុស អាយុ ៣១ រស់នៅ​ភូមិ ប្រឌិត ឃុំ ស​ព្រោធ  ស្រុក​ស្ទោង ខេត្ត​កំពង់ធំ បាន វាតទី​យក​ដី​ព្រៃ​លិច​ទឹក​នៅ​ចំនុច  ល្បាប់ ឃុំ ម្សាក្រង ស្រុក​ស្ទោង  ខេត្ត​កំពង់ធំ បាន​ឈូសឆាយដី  រាប់សិប​ហិកតា ហើយ​ត្រូវបាន  ប្រជាពលរដ្ឋ​រាយការណ៍​អោយ ជំនាញ​និង​អាជ្ញាធរ​ចុះទៅ​ចាប់ ទាំង​បង្ខំចិត្ត​និង​ត្រូវបាន​បិទបាំង លាក់​ការណ៍​សម្ងាត់​ដែល​ត្រូវ បាន​គេ​ដឹង​ថា​ការចុះទៅ​ចាប់ នេះ​ទាំង​បង្ខំចិត្ត​ព្រោះ​ថ្នាក់លើ បញ្ជា ។​

​លោក គន ចាន់​ស៊ី​ហា  នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល ស្ទោង​បាន​ឱ្យដឹងថា ការបង្ក្រាប  គ្រឿងចក្រ​នេះ ត្រូវ​បាន​ចូលរួម  ដោយ​លោក ឈ​យ កុសល់ អ​ភិ បាល​រង​ស្រុក​ស្ទោង​មន្ត្រីរដ្ឋបាល ជលផល ប៉ូលិស ប៉េ​អ៊ឹម ចុះ​នៅ ចំណុច​ខាងលើ រឹបអូស​បាន  គ្រឿងចក្រ​ត្រាក់ទ័រ ០២​គ្រឿង   នៅ​តំបន់​៣ ចំណែក​ម្ចាស់​ត្រូវ  បាន​រត់គេចខ្លួន​ហើយ​បាន​កត់ត្រា សំណុំរឿង​បញ្ជូន​ទៅ​ខ​ណ្ទ​រដ្ឋ បាល​ជលផល​ខេត្តកំពង់ធំ​ចាត់ ការ​តាម​និតិ​វិធី ។​

​លោក ប៉ែន វណ្ណ​រិទ្ធ នាយ ខ​ណ្ទ​រដ្ឋបាល​ជលផល កំពង់ធំ  បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី ២៩ ខែ  ឧសភា ឆ្នាំ ២០១៥ ថា សំណុំ រឿង​លោក វែន សុធិ​ន ដែលជា ម្ចាស់​ស្រែ​និង​បាន​ធ្វើ​សកម្មភាព ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក​នេះ  លោក​បាន​ឆ្លងទៅ​អភិបាលខេត្ត ហើយ​ដោយ​បាន​បញ្ជា​ឱ្យ​នាំយក ម្ចាស់​ស្រែ​ទៅ​បំភ្លឺ​ដីស្រែ​និង​ទីតាំង ឱ្យ​ពិតប្រាកដ ដើម្បី​ងាយស្រួល វិនិឆ្ឆ័យ ៕
​ដោយ​ ៖ សុផាត​

utsamorn

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.