ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​ប្រជាពលរដ្ឋ​៣០០​នាក់​ដង្ហែ​ក្បួន​បាតុកម្ម​តវ៉ា​សុំឱ្យ​លោក​ឡុង​ស៊ីថា​ព្រះ រាជអាជ្ញា​រង​ចុះ​ពី​តំណែង​និង​សុំ​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​រឿង​វិវាត​ដីធ្លី​

​ខេត្ត​ព្រះវិហារ​ ៖ រយៈពេល​២  ថ្ងៃ ដែល​ប្រជាពលរដ្ឋ​ប្រមាណ ជា ៣០០​នាក់ មកពី​ស្រុក​ចំនួន ៧​ក្នុង​ខេត្ត​ព្រះវិហារ បាន​លើក  គ្នា​មក​តវ៉ា​នៅមុខ​ផ្ទះ​លោក​ព្រះ រាជអាជ្ញា​រង​អម​សាលាដំបូង ខេត្ត​ព្រះវិហារ នៅ​រសៀល​ថ្ងៃ​ទី ២ ខែ​ឧសភា ឆ្នាំ​២០១៥ ដើម្បី  ទទូច​ឱ្យ​លោក​ព្រះរាជអាជ្ញារង រូបនោះ ចុះ​ពី​តំណែង​និង​សុំ  អាជ្ញាធរ​ខេត្ត​ព្រះវិហារ​អន្តរាគមន៍  និង​មាន​ដំណោះស្រាយ​ដីធ្លី​ដល់ ពួកគាត់​ដែល​ប៉ះពាល់​ជាមួយ  ក្រុមហ៊ុន​អភិវឌ្ឍ​ន៏​មួយចំនួន​ក្នុង ខេត្ត​ព្រះវិហារ ។​

​តាម​សម្តី​ប្រជាពលរដ្ឋ​បាន  ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​០២ ខែ ឧសភា ឆ្នាំ​២០១៥​នេះ​ថា ពួក គាត់​លើកគ្នា​មក​តវ៉ា​ពេលនេះ​គឺ ដើម្បី​សុំ​អោយ​លោក​ព្រះរាជ អាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ព្រះវិហា​រលោក ឡុង ស៊ីថា ចុះ ពី​តំណែង និង​សុំ​អាជ្ញាធរខេត្ត ព្រះវិហារ​មាន​ដំណោះស្រាយ បញ្ហា​ដីធ្លី​ជូន​ពួកគាត់​ដែល​កន្លង ទៅ​ក្រុមហ៊ុន​អភិវឌ្ឍ​មួយចំនួនៗ  ឈូសឆាយ​ដី​ប៉ះពាល់​ដី​ប្រជាពលរដ្ឋ ប៉ុន្តែ​មិនឃើញ​មាន​ក្រុម  ហ៊ុន​ឬ​អាជ្ញាធរ​ណា​ដោះស្រាយ ជូន​ពួកគាត់​នៅឡើយ​ទេ ហើយ ចំពោះ​លោក​ព្រះរាជអាជ្ញារង ខាងលើ​ដោយសារ​តែ​កន្លងទៅ ពួកគាត់​បាន​ដាក់ពាក្យ​បណ្តឹង ទៅ​សាលាដំបូង​ខេត្ត​ព្រះវិហារ  មិន​ដែល​មាន​ចំណាត់ការ​ដល់ ពួកគាត់​នោះ​ទេ ។​

​ជុំវិញ​ការតវ៉ា​នេះដែរ អ្នក  សារព័ត៌មាន​មិនអាច​សុំ​ការបំភ្លឺ ពី​លោក ឡុង ស៊ីថា ព្រះរាជ  អាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ព្រះវិហារ​នោះ​ទេ​ដោយ​ទូរស័ព្ទ ចូល​ជា​ច្រើន​ដង តែ​គ្មាន​អ្នក ទទួល ។​

​លុះ​ព្រឹក​ថ្ងៃទី​៣ ខែ​ឧសភា នេះ អាជ្ញាធរ​ខេត្ត​ព្រះវិហារ ឯកឧត្តម ស៊ូ សេរី អភិបាលរង ខេត្ត​ព្រះវិហារ ទទួលបន្ទុក​ដីធ្លី  ថ្នាក់​ខេត្ត នឹង​ជួប​ធ្វើការ​ដោះ  ស្រាយ​ជាមួយ​តំណាង​អ្នក​តវ៉ា  ១៧​រូប​នៅ​សាលា​ខេត្តព្រះវិហារ ដែរ ។

​កិច្ចប្រជុំ​អស់​រយះ​ជាច្រើន  ម៉ោង​តែ​មិន​បាន​លទ្ធផល​នោះ ទេ ឯកឧត្តម ស៊ូ សេរី បាន​មាន ប្រសា​ស​ន៏​ថា​ប្រជាពលរដ្ឋ​ដែល មក​តវ៉ា​នៅ​ពេល​នេះ គឺ​ពួកគាត់ មាន​ពីរ​ចំណុច​ទី​១.​គឺ​ទំនាស់  រវាង​ដី​ពួក​គាត់​ជាមួយ​ក្រុមហ៊ុន និង​ទី​២.​គឺ​សូមឱ្យ​លោក ឡុង   ស៊ីថា ព្រះរាជអាជ្ញា​រង​ចុះ​ពី  តំណែង​ហើយ​ខាង​សាលាខេត្ត បាន​ទទួល​ញាតិ ១​របស់​ពួកគាត់  ដែល​កន្លងមក តែងតែ​លឺ​ទំនាស់  ដីធ្លី​រវៀង​ក្រុមហ៊ុន​និង​ប្រជា​ពល រដ្ឋ ហើយ​ក្នុង​ពេល​ឆាប់ៗ​នេះ  ឯកឧត្តម​និង​រៀបចំ​គ​ណះកម្ម ការចុះពិនិត្យ​ផ្ទាល់​រវៀង​ទំនាស់ ក្នុងស្រុក​ខាងលើ​នោះ រីឯ​ញាតិ  ទី​២​នោះ គឺ​មិន​អាច​ទទួលយក  បាន​នោះ​ទេ​ព្រោះ​រឿង​តុលាការ មិនមែន​ជា​តួនាទី​របស់​ខេត្ត​នោះ ទេ ។​

​តំណាង​ប្រជាពលរដ្ឋ​បាន  ឱ្យដឹងថា ក្រោយ​ពី​កិច្ចប្រជុំ​រួច  មក​ពួកគាត់​មិន​សុខចិត្ត​នោះទេ  ព្រោះ​អី​ជា​ច្រើនលើក​ច្រើនសារ ហើយ​លឺ​តែ​មាន​ដំណោះស្រាយ ជូន​ពួកគាត់​តែ​បាន​តែ​ថា តែ​មិន ឃើញ​បាន​ស្អី​មក​នោះទេ ចំណែក  ខាង​ក្រុមហ៊ុន គឺ​ឈូសឆាយដី  ប្រជាពលរដ្ឋ​បាន​យ៉ាង​ស្រួល​មិន ដែល​ឃើញ​ហាមឃាត់ រឺ​មាន  វិធានការ​ទៅតាម​ច្បាប់​ណា មួយ​ទេ ចំណែក​រាស្ត្រ​ធ្វើ​បន្តិច  បន្ទួ​ចមាន​ការប្រមាទ​និង​ឈាន ទៅដល់​ដាក់គុគ​ច្រវា​ក់ទៀត ផង ។ ហើយ​រឿង​នេះ​ពួកគាត់  មិន​ចប់​ដោយ​ងាយៗ​នោះទេ  ពួកគាត់​និង​លើក​គ្នា​យក​ញាតិ ទៅ​ដាក់​ដល់​ព្រះមហាក្សត្រ បើ  មិន​មាន​ដំណោះស្រាយ​ជូន​ពួក គាត់​នៅ​ពេល​ឆាប់ៗ​នេះ​ពិសេស គឺ​លោក​ព្រះរាជអាជ្ញា​ខាងលើ នោះ​តែម្តង  ៕

2015_06_17sl4

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.