ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​មន្ត្រីជលផល​និង​សហគមន៍​បើកដៃ​ឱ្យ​ប្រព្រឹត្ត​បទ ល្មើស​នេសាទ​ក្នុង​តំបន់​អភិរក្ស​ឡូ​តិ៍លេខ 10A-10B

​ខេត្ត​កំពង់ឆ្នាំង​ ៖ តំបន់​អភិរក្ស​ឡូតិ៍នេសាទលេខ​១០ B ស្ថិត  ក្នុង​ភូមិសាស្ត្រ​ភូមិ​ជើង​គ្រួស  ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង  ដែល​មាន​ព្រំប្រទល់​តំបន់​អភិរក្ស ចាប់​ពី​ស្ទឹង​ស្តី​ដ​ង្គ​ង លូ​ប ព្រៃ​ស ជើង គ្រួស បឹង​ផ្សោត ជ្រោយ​កប៉ាល់ ព្រែក​តូច ស្ទឹង​ត្រកួន ផ្សោត​តូច ដៃ​លន្លង់ សន្តា​យ ដៃ ក្របី​ខ្វាក់ ផ្សោត​ធំ កៀន​ផ្តៅទឹក  ដៃ​ដុំរទេះ ស្ទឹង​សណ្តាន់ ស្ទឹង ប្រពុ​ល ជាប់​ជាមួយ​ព្រំប្រទល់  ភូមិ​ប៉ប្រក ឃុំ​សំរោង​សែន ។

​ចំណុច​ខាងលើ​នេះ​បច្ចុប្បន្ន  មាន​មន្ត្រី​ឈរជើង​ការពារ លោក លាក់ សំអាត មន្ត្រី​ជល ផល​, លោក ឡា​ម សា​មន ប៉េអឹម ស្រុក​ជល​គី​រី​, លោក នូ  សា​រុំ ប៉ូលិស​ប៉ុស្តិ៍​ស្វាយ​រំ​ពារ  និង​លោក កឹស ហៃ​, លោក  យន់ ឡា អនុប្រធាន​សហគមន៍  ស្វាយ​រំពារ បាន​បញ្ជាក់​ប្រាប់  អ្នកយកព័ត៌មាន​នៅ​ក្នុង​នោះ​ក៏ មាន​លោក អ៊ុក សេង ជា​ប្រធាន  សហគមន៍​នេសាទ​គ្រប់គ្រង​ឃុំ សំរោង​សែន​និង​ឃុំ​ស្វាយ​រំពារ បាន​សហកា​រណ៍​ជាមួយ​មន្ត្រី នគរបាល​ប៉ុស្តិ៍​សំរោង​សែន​ចុះ ល្បាត​ម្តងៗ​ផងដែរ ។​

​យោងតាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ធ្វើ​ស្រែ​និង​ចំការ​នៅ​ទី នោះ​បាន​បង្ហើប​ប្រាប់​អ្នក​យក​ព័ត៌ មាន​ថ្ងៃនេះ នា​ពេល​ថ្មីៗ​នេះ ពួក គាត់​បាន​ឃើញ​មាន​ទូក​អួន​ក្រឡា ញឹក (៥​លី​)​មាន​ចំនួន ៣ ទៅ  ៥​វង់ បាន​ចូល​ទៅ​នេសាទ​ក្នុង  តំបន់​អភិរក្ស​នៅពេល​យប់​បាន បង់​លុយ​មួយ​វង់​ចំនួន ៣០​ម៉ឺន  រៀល និង​បា​ឡា​ស្មាច់​រុញ បវរ កម្លាំង​ម៉ាស៊ីន ១៨​សេស មាន ចំនួន ៥​គ្រឿង បាន​បង់​លុយ​មួយ គ្រឿង​ចំនួន ១០​ម៉ឺន មង​៣​ជាន់ (​មង​គ្រប​)​មាន​ចំនួន ២​ទូក  បាន​បង់​លុយ​ក្នុង​មួយ​ទូក​ចំនួន  ១​ម៉ឺន​រៀល ក្បាល​មូង​ឆែក​ត្រី មាន​ចំនួន​ពី ៧ ទៅ ១០​គ្រឿង  ឆក់​នៅពេល​យប់ និង​ពេល​ថ្ងៃ  បង់​លុយ​មួយ​គ្រឿង​ចំនួន ៧​ម៉ឺន  រៀល បា​ឡា​ស្មាច់​ចោះ​បាត​ធន់​ធំ រុញ​ជន​មាន​ចំនួន ២​គ្រឿង  កម្លាំង​ម៉ាស៊ីន នី​សាក់ ៣៥​សេស  របស់​ជនជាតិ​វៀតណាម ។​

​ច្បាប់​ស្តីពី​ជលផល​ជំពូក​ទី ១៥ “​ទោស​ប្បញ្ញត្តិ​”​មាត្រា  ១០៣ ចំពោះ​សកម្មភាព​ដូច ខាងក្រោម ដែល​ប្រព្រឹត្ត​ឡើង  ដោយ​មន្ត្រី​រដ្ឋបាល​ជល​ផល​ត្រូវ ចាត់ទុក​ជា​បទល្មើស​និង​ត្រូវ ផ្តន្ទាទោស​ដាក់​ពន្ធនាគា​រ​ពីមួយ  (១)​ឆ្នាំ ទៅ បី (៣)​ឆ្នាំ និង  ពិន័យ​ជា​ប្រាក់​ពី ប្រាំ​លាន ទៅ  ៥០​លាន​រៀល ចំណុច​ទី ៦ ធ្វេសប្រហែស​ដោយ​ចេតនា​ក្នុង ការបំពេញភារកិច្ច ឬ​ផ្តល់​ព័ត៌មាន​នូវរ​បាយ​ការណ៍​ក្លែងបន្លំ​ជា លាយលក្ខណ៍អក្សរ​ដែល​ជា​មូល ហេតុ​បង្ក​ឱ្យ​កើតមាន​បទល្មើស ជលផល​ថ្នាក់​ទី​១ ។ នៅ​ថ្ងៃ​ទី  ១៤ ខែ​មករា ឆ្នាំ​២០១៥ សាលា  ខេត្ត​កំពង់ឆ្នាំង​បាន​ចេញ​សេចក្តី ណែនាំ​លេខ ០៩ ស​.​ណ​.​ន ស្តី ពី​វិធានការ​លុបបំបាត់​ការប្រើ ប្រាស់​ឧបករណ៍​ឆក់​ត្រី ចំណុច​៣  គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល ក្រុង​-​ស្រុក ត្រូវ​រៀបចំ​ផែនការ ជាក់ស្តែង​ឱ្យ​រដ្ឋបាល ភូមិ​-​ឃុំ  សង្កាត់ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍  រដ្ឋបាល​និង​សមត្ថកិច្ច​ជលផល សហការ​ចុះ​ស្រង់​ស្ថិតិ​មុខសញ្ញា ដែល​ប្រើប្រាស់​និង​ផលិត​ឧបករ ណ៍ឆក់​ត្រី​នៅ​តាម​ភូមិ​-​ឃុំ​នីមួយៗ  និង​អប់រំ​ដល់​ពួកគាត់​ឱ្យ​ស្ម័គ្រចិត្ត ប្រគល់​ឧបករណ៍​នោះ​មក​សមត្ថ កិច្ច ។​

​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត  កំពង់ឆ្នាំង​ពុំ​សប្បាយចិត្ត​នូវ​ទង្វើ សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ខាង លើ​យក​តួនាទី​ដៃ​ម្ខាង​ធ្វើការ បង្ក្រាប​បទល្មើស​ដៃ​ម្ខាង​ទៀត ទទួល​សំណូក​ពុករលួយ​ពី​សំណាក់ ជន​ប្រព្រឹត្ត​បទល្មើស​នេសាទ ។

​ក្តីកង្វល់ និង​ការព្រួយបារម្ភ  ពី​ប្រជាពលរដ្ឋ​ទៅ​ថ្ងៃ​អនាគត  ហ្វូង​មច្ឆជាតិ​ច្បាស់​ជា​រលាយ ផុត​ពូជ​ជាក់​ជា​ពុំខាន​គឺ​នៅសល់ ទឹក និង​ភក់​តែប៉ុណ្ណោះ ។​

​សម្តេច ហ៊ុន សែន បាន  មានប្រសាសន៍​សង្កត់ធ្ងន់ៗ​ថា  ការកាប់បំផ្លាញ​ព្រៃឈើ​និង​រដ្ឋ បាល​ជលផល​ត្រូវតែ​ទទួល​ខុស  ត្រូវ​ជៀសវាង​កុំ​ឆ្លើយ​ដាក់​តៗ​គ្នា​។  ប៉ុន្តែ​ជំនាញ​ពាក់ព័ន្ធ​ដែល​ជា​ឈ្លើង សង្គម​ពុំ​យកចិត្តទុកដាក់​ទទួល ខុស​ត្រូវ​ហាក់ដូច​ជិះសេះ​លែងដៃ ទៅវិញ ។ ប្រជាពលរដ្ឋ​សួរថា  តោ​កៗ​សឹក​ស​សៃមាត់​ត្រដោក  ឆ្អែត​ពោះ​ក្របី ក្តៅ​ស៊ីរាក់​ត្រជាក់  ស៊ី​ជ្រៅ ឬ​សត្វ​ស្វា​ស៊ី​បាយ​យក  ទៅ​លាប់​មាត់​ពពែ ៕

2015_06_17sl3 (2) 2015_06_17sl3 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.