ខេត្តសៀមរាប ៖ ជំនន់ទឹកភ្លៀងបានលិចលង់ផ្ទះសំបែងប្រជាពលរដ្នចំនួន៤ភូមិ ក្នុងចំណោម១៣ភូមិនៅក្នុងឃុំគោគធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ។
តាមសេចក្ដីរាយការណ៍ពីអ្នកឃ្លាំមើលស្ថានភាពទឹកជំនន់បានអោយដឹងថា ទឹកបានលិចភូមិត្រពាំងវែង ភូមិសង្កែ ភូមិខ្លាឃ្មុំ ភូមិសាលា ស្ថិតនៅក្នុងឃុំគោគធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ចាប់ថ្ងៃទី១៩ រហូតមកដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ក្នុងនោះមានផ្ទះសំបែងប្រជាពលរដ្ន សាលារៀន ផ្លូវធ្វើដំណើរ តែពុំមានគ្រោះថ្នាក់ដល់ពលរដ្ននិងមិនបានជំលៀសចេញពីផ្ទះទេ ចំណែកសត្វនិងសត្វពាហនះ បានជំលៀសរកទីទួលសុវត្ថភាពរួចរាល់ ។
លោក គ្រួច ផាត់ មេភូមិខ្លាឃ្មុំ ជាអ្នកឃ្លាំមើលបញ្ហាទឹកជំនន់ បានអោយដឹងថា ក្នុងឃុំគោគធ្លកលើមានចំនួន១៣ភូមិ តែភូមិដែលលិចលង់មាន៤ភូមិ តែពលរដ្នមិនបានជំលៀសចេញពីផ្ទះទេ៕