ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​មេ​គយ​ដុះ​ស្លែ​ត្រូវ​ចូលនិវត្តន៍​នាពេល ខាងមុខ​មិន​ទាន់​ដឹង​អ្នកណា​មក​ជំនួស​

​មេ​គយ​ដុះ​ស្លែ​ត្រូវ​ចូលនិវត្តន៍​នាពេល ខាងមុខ​មិន​ទាន់​ដឹង​អ្នកណា​មក​ជំនួស​

ភ្នំពេញ ៖ លោក ប៉ែន ស៊ីម៉ន មេ​គយ​ធំ ដែល​កាន់​តំណែង យូរ​ជាង​គេ គឺ​ឋិត​ក្នុង​តំណែង ជា​មេ​គយ​មាន​រយៈពេល​ប្រមាណ ១៦​ឆ្នាំ ត្រូវបាន​ដាក់​ឱ្យ ចូល​និវត្តន៍​នៅ​ចុងឆ្នាំ​នេះ​គឺ​នៅ ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៤ ។​

​នេះ​ជា​ព័ត៌មាន​មួយ​ដែល សាធារណៈជន​ចាប់អារម្មណ៍ តាមដាន​ព្រោះ​ស្ថាប័នគយ​ត្រូវ បាន​មតិសាធារណៈ​ចាត់ទុក ជា​ស្ថាប័ន​ខ្លាញ់ អ្នក​ធ្វើ​គយ​ពុំ សូវ​ដែល​ត្អូញត្អែរ​ពី​ការខ្វះខាត ក្នុង​ជីវភាព​នោះឡើយ ផ្ទុយ ស្រឡះ​ពី​មន្ត្រីរាជការ ស្ថាប័ន ដទៃ​ទៀត​ដែល​តែងតែ​ត្អូញត្អែរ ពី​ជីវភាព​ប្រចាំថ្ងៃ​របស់​ខ្លួន ហើយ​ការ​ឱ្យ​មន្ត្រី​គយ​កំពូល មួយ​រូប​ចូល​និវត្តន៍​អាច​ឋិត​នៅ ក្នុង​គម្រោង​កែ​ទម្រង់​របស់ រាជរដ្ឋាភិបាល ។​

​តាម​ប្រភព​ព័ត៌មាន​ឱ្យដឹង ថា ព្រះរាជក្រឹត្យ​ឡាយ​ព្រះ ហស្ត​លេខា​ដោយ​ព្រះមហា​- ក្សត្រ នរោត្តម សីហ​មុនី កាលពី​ថ្ងៃ​ទី​៣ ខែ​មេសា បាន ដាក់ឱ្យ លោក ប៉ែន ស៊ីម៉ន ដែល​ជា​អគ្គនាយក​កាន់តំណែង យូរ​ជាង​គេ​បំផុត​របស់​អគ្គ​-​នាយកដ្ឋាន​គយ​និង​រដ្ឋាករ កម្ពុជា ចូល​និវត្តន៍​នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំនេះ ។​

​លោក ប៉ែន ស៊ីម៉ន ដែល ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ផង នោះ​ជា​អគ្គនាយក​កាន់តំណែង អស់​រយៈពេល​ប្រហែល​១៦​ឆ្នាំ តាំងពី​ឆ្នាំ​១៩៩៨ ដែល​បន្ត​ពី លោក អ៊ិន សា​រឿង ជា​អតីត អនុ​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ របស់​រដ្ឋ​កម្ពុជា ។​

​ព្រះរាជក្រឹត្យ​នេះ​បានឱ្យ ដឹងថា “ លោក ប៉ែន ស៊ីម៉ន ឋានន្តរស័ក្តិ​ឧត្តមម​ន្ត្រី​ថ្នាក់ លេខ​៣ នៃ​ក្របខណ្ឌ​មន្ត្រី​គ្រប់ គ្រង​រដ្ឋបាល​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នឹង​ចូល​និវត្តន៍ ចាប់ពី​ថ្ងៃ​ទី ០១ ខែតុលា ឆ្នាំ ២០១៤ តទៅ​”​។​

​លោក ម៉ី វ៉ាន់ អគ្គនាយក ឧស្សាហកម្ម​ហិរញ្ញវត្ថុ​របស់ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អំពី ការចូល​និវត្តន៍​របស់លោក ប៉ែន ស៊ីម៉ន ប៉ុន្តែ​មិន​បាន បង្ហាញថា នរណា​នឹងដាក់ ជំនួស​កន្លែង​នេះ​ទេ​ការសំរេច គឺ​ស្ថិត​លើ​រដ្ឋាភិបាល ។ ខ្ញុំ​មិន ដឹងថា តើ​នរណា​នឹង​ចូលមក កាន់​តំណែង​នេះ​ទេ ។​

​មន្ត្រី​បក្សប្រឆាំង​ស្វាគមន៍ ការរៀបចំ​នេះ ប៉ុន្តែ​ថា ស្ថិត ក្រោម​អាណត្តិ​លោក ប៉ែន ស៊ីម៉ន ធ្វើឱ្យ​ប្រទេស​ខាតបង់ ប្រាក់ចំណូល​ដ៏​ច្រើន​ក្នុង​អំឡុង ពេល​មាន​អំពើពុករលួយ​នៅ អគ្គនាយកដ្ឋាន​គយ ។​

​លោក យឹម សុវណ្ណ អ្នក នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា រដ្ឋាភិបាល​ខាត បង់​ប្រាក់​ដ៏​ច្រើន​សម្រាប់​ថវិកា ជាតិ​ដោយសារតែ​អំពើ​ពុក រលួយ​នៅ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​និង​អគ្គនាយកដ្ឋាន ពន្ធដារៈ​“​បើ​អ្នក​សម្លឹងមើល ទៅ​បណ្តា​ប្រទេសជិតខាង ដែល​មាន​ការគោរព​ច្បាប់ ត្រឹមត្រូវ នាយកដ្ឋាន​គយ និង ពន្ធដារ​របស់​ពួកគេ​អាច​រក បាន​ចំណូល​ជាង​២០​ភាគរយ នៃ​ផលិតផល ក្នុងស្រុក​សរុប ខណៈ​យើង​អាច​រក​បាន​ត្រឹម តែ​ជាង​១២​ភាគរយ​ប៉ុណ្ណោះ​។ នេះ​មានន័យ​ថា​យើង​ខាតបង់ ចំណូល​ពី​ស្ថាប័ន​ទាំងពីរ​នេះ យ៉ាងច្រើន​ក្នុង​មួយឆ្នាំៗ​ដោយ សារ​តែ​អំពើពុករលួយ​របស់ មន្ត្រី​ទាំងនោះ​”​។ នេះ​បើ​តាម ការផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វ ផ្សាយ​ក្នុង​ស្រុក ។​

​គេ​មិន​ទាន់​ដឹងថា តើ​រាជ រដ្ឋាភិបាល​ដាក់​មន្ត្រីជាន់ខ្ពស់ រូប​ណា​ឱ្យ​មក​ទទួល​តំណែង ជំនួស​លោក ប៉ែន ស៊ីម៉ន នៅឡើយ ប៉ុន្តែ​តាម​ការ​ខ្សឹប ខ្សៀរ​បានឱ្យដឹងថា លោក ប៉ែន សំអាត អាច​ឡើងកាន់ តំណែង​ជា​មេ​គយ​ថ្មី​តែ​ប្រភព មួយទៀត​បាន​ឱ្យដឹងថា មន្ត្រី មួយ​រូប​មក​ពី​នា​យ​សមុទ្រអាច នឹង​ទទួល​មុខតំណែង​ដ៏​ខ្ពស់ មួយ​នេះ ។​

​ក្នុង​ការកែទម្រង់​ថ្មី​រាជ រដ្ឋាភិបាល​បាន​ឱ្យ​ស្ថាប័នគយ ធ្វើកំណែទម្រង់​មុនគេ​ដោយ ឱ្យ​បង្កើន​ប្រាក់ចំណូល​ពន្ធគយ ក្នុង​រយៈពេល​ប្រាំមួយ​ខែ​ក្រោយ ការបោះឆ្នោត​ហើយ​យុទ្ធ​នា ការ​ខាង​លើ ត្រូវបាន​ទទួល ជោគជ័យ​ដោយ​អនុវត្តតាម ផែនការ​បាន​សម្រេច​មួយ​រយ ភាគរយ ។​

​ទោះបីជា​យ៉ាងណាស្ថា​- ប័ន​គយ​ដែលជា​ស្ថាប័ន​រក ប្រភព​ចំណូល​ជូន​រដ្ឋ​ត្រូវតែ​កែ ទម្រង់​បន្ថែមទៀត ហើយ​ការ ផ្លាស់ប្តូរ​មេ​គយ​នា​ពេល​ដ៏​ខ្លី ខាងមុខ​នេះ​អាច​ស្ថិតនៅក្នុង កំណែ​ទម្រង់​របស់​រដ្ឋាភិបាល ក្នុង​ការបង្កើន​ចំណូល​ចូល​រដ្ឋ ៕

pen_simorn_004

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.