ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សូមប្រុងប្រយ័ត្ន បុរ​ស​ម្នាក់​ ​រាយ​ខ្សែ​ភ្លើង​ ឆ​​​ក់​​​ត្រីក្នុ​ង​ស្រែ តែបែជាឆ​ក់ខ្លួ​ន​ឯង ​ស្លាប់​ទៅ​វិញ យ៉ាងអាណោចអថម្ម

ខេត្ត​​ពោធិ៍​សា​ត់​​ ៖​ បុរសម្នាក់​​ត្រូ​វ​​ច​រន្ត​​ភ្លើ​ងអ​គ្គិស​នី​​ឆ​ក់​​​ ​បណ្តា​ល​​​ឲ្យ​​ស្លា​ប់​​ក្នុ​ង​​ស្រែ​​​ ខ​ណៈ​​​កំពុ​ង​​រា​យ​​​ខ្សែភ្លើ​ង​​​ឆក់​​​ត្រី​​ក្បែ​រ​​ផ្ទះ​​​ ។​​​ ​​ក​រ​ណី​​នេះ​​​កើ​តឡើ​ង​​​នៅ​​វេ​លា​​ម៉ោ​ង​ ​​២​០​​និ​ង​​​០០​​​នាទី​​​យ​ប់​​ ​ថ្ងៃ​​ទី​​​១៧​​​ ​ខែតុ​លា​​​ ឆ្នាំ​​​២​០២​០​​ ​នៅ​​ចំ​ណុច​​​ខា​ងលិ​ច​​​ផ្ទះ​​ជ​ន​​​រង​​​គ្រោះ​​​ ចំ​ងា​យ​​១​២​​​ម៉ែ​ត្រ​​ ​ស្ថិ​ត​​នៅ​​ភូ​មិ​​បំ​​​ណ​​ក់​​​ ​ឃុំ​​ឈើ​​​តុំ​​ ​ស្រុក​​​ក្រ​គ​រ​​ ​ខេត្ត​ពោ​ធិ៍​សាត់​​​ ​។​​

​ជន​រង​គ្រោះ​ឈ្មោះ​ កែវ​ គួ​ន​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ នៅ​ភូមិ​បំ​ណ​ក់​ ឃុំ​ឈើ​តុំ​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ។​

​តាម​ការ​បំភ្លឺ​របស់​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​ អុល​ សុ​ម៉ា​ ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០២០​ នៅ​វេលា​ម៉ោង​៨​យប់​ ប្តី​របស់​គាត់​បាន​ទៅ​ឆ្លុះ​កង្កែប​ តែ​បាត់​ពេញ​មួយ​យប់​មិនឃើញ​មក​ផ្ទះ​វិញ​ទេ​ ។​ លុះ​ព្រឹក​ឡើង​នៅ​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០២០​ នៅ​វេលា​ម៉ោង​ប្រហែល​៤​ព្រឹក​ គាត់​ក៏​ភ្ញាក់ពីដេក​ទៅ​ឆ្ការព្រៃ​នៅ​ខាងលិច​ផ្ទះ​ លុះដល់​ម៉ោង​ប្រហែល​៥​ គាត់​ក៏​ឡើង​ទៅ​លើ​ផ្ទះ​បិទ​កុងតាក់​ភ្លើង​ហើយ​ បាន​ដើរ​រក​ប្តី​របស់​ខ្លួន​ និង​ដើរ​សួរ​អ្នក​ជិតខាង​តែ​គ្មាន​អ្នក​ណា​ឃើញ​ ។​

ប៉ុន្តែក្រោយពេលគាត់​ត្រឡប់​មក​ផ្ទះ​វិញ​ ឃើញ​ខ្សែភ្លើង​ដោត​រាយ​ នៅ​តាម​ស្រែ​ខាងលិច​ផ្ទះ​ ខ្លួន​ក៏​ទាញ​ខ្សែភ្លើង​ស្រាប់តែ​មើលឃើញ​ប្ដី​គាត់​ស្លាប់​នៅ​ក្នុង​ទឹក​ស្រែ​បាត់​ទៅ​ហើយ​ ។​ គាត់បន្ត​ថា​ កាលពីរ​បី​ថ្ងៃមុន​ប្ដី​របស់​គាត់​បាន​យក​ខ្សែភ្លើង​នៅផ្ទះ​បាយ​ រាយ​ឆក់​ត្រី​នៅ​កន្លែង​កើតហេតុ​ម្តង​ហើយ​ ។​

​លោក​វរសេនីយ៍ឯក​ ឯម​ រុន​ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​
​តាម​ការ​ត្រួតពិនិត្យ​ និង​កោសល្យវិច័យ​របស់​សមត្ថកិច្ច​ជំនាញ​ និង​អាជ្ញាធរ​មូលដ្ឋាន​ បាន​សន្និដ្ឋាន​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ កែវ​ គួ​ន​ បាន​ស្លាប់​នៅ​ម៉ោង​២០​និង​០០​នាទី​ ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០២០​ ដោយសារ​ចរន្ត​ភ្លើងអគ្គិសនី​ឆក់​ ។​ លោក​អធិការ​បាន​បន្ត​ ក្រោយ​ការ​ពិនិត្យ​ និង​ធ្វើ​កំណត់ហេតុ​ សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.