ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម្តេចតេ​ជោ​ ហ៊ុ​ន​ ​សែ​ន ​អ​ញ្ជើ​ញ​ពិ​និត្យ​មើ​ល ស្ថា​ន​ភា​ព​ទឹ​ក​ជំន​ន់ នៅ​ខ​ណ្ឌ​ដ​ង្កោ​ ​រាជ​ធា​នី​ភ្នំ​ពេ​ញ​​

រាជធានីភ្នំពេញ ៖ នៅ​រា​ត្រីថ្ងៃ​ទី​១​៥​ ​ខែតុ​លា​ ​ឆ្នាំ​២​០​២​០​ ស​ម្តេ​​ច​អ​គ្គ​មហា​សេ​នា​ប​តី​តេ​ជោ​ ​ហ៊ុ​ន​ សែ​ន​ ​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​​កម្ពុ​​ជា ​បា​ន​អ​ញ្ជើញ​ពិ​និ​ត្យ​មើ​ល​ស្ថា​ន​ភាព​ទឹ​ក​ជំ​ន​ន់​ ​និ​ង​សួ​រ​សុខ​ទុ​​ក្ខប​ង​ប្អូ​ន​ប្រ​ជា​ព​ល​រដ្ឋ​ដែ​ល​រ​ង​គ្រោះ​ដោ​យ​សា​រ​ទឹ​ក​ជំ​ន​ន់​នៅ​ខ​ណ្ឌដ​ង្កោ​រ​ ​រា​ជ​ធានី​ភ្នំ​ពេ​ញ។ ​​សម្តេ​ច​តេ​ជោ​នា​យករ​ដ្ឋ​ម​ន្ត្រី​បា​ន​អ​ញ្ជើ​ញ​ចុះ​​ជួបជា​មួ​យ​នឹ​ង​ប​ង​ប្អូ​ន​ប្រ​ជា​ព​ល​រ​ដ្ឋ​ដែ​ល​រ​ង​គ្រោះ​ និ​ងត្រូ​វ​បា​ន​អា​ជ្ញា​ធ​រ​ប​ញ្ជូ​ល​ម​ក​កា​ន់​ទី​តាំ​ង​សុ​វ​ត្តិ​ភា​ព​ចំ​នួ​ន​២​ទី​តាំ​ង​ ​ដែ​ល​ទី​តាំ​ង​ទី​១​នៅ​ក្នុ​ង​បុ​រី​ភ​ព​ថ្មី​កួ​រ​ស្រូ​វ​២​ ​និ​ង​ទី​តាំ​ង​ទី​២​គឺនៅ​មុ​ខ​ផ្សា​រ​ព្រែ​ក​ជ្រៃ ​។​យោងតា​ម​ហ្វេស​ប៊ុ​ក​ផ្លូវ​ការ​រ​បស់​ស​ម្តេច​តេ​ជោ​ នា​យក​រដ្ឋ​ម​ន្ត្រី ។​

សម្ដេ​ចតេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន ​បា​ន​ថ្លែ​ង​កោ​ត​ស​រ​សើ​រ​ចំ​ពោះ​អា​ជ្ញា​ធ​រ​គ្រ​ប់​លំ​ដាប់​ថ្នា​ក់​គ្រ​ប់​រា​ជ​ធា​នី​-​ខេ​ត្ត ​ក​ង​ក​ម្លាំ​ង​ប្រ​ដា​ប់អា​វុ​ធ​ទាំ​ង​អ​ស់​ ​ដែ​ល​បា​ន​ចេ​ញ​ប្រ​តិ​ប​ត្តិ​ការ​ព្រ​ម​ៗ​គ្នា​ ​ស​ង្គ្រោះ​ប្រ​ជា​ជ​នទៅ​កា​ន់​ទី​ទួ​ល​មា​ន​សុ​វ​ត្ថិភា​ព​ ​ដែ​ល​ស​ម្តេ​ចបា​ន​ប្រើ​ពា​ក្យ​ថា​ ​«ក​ង​ក​ម្លាំ​ង​ប្រ​ដា​ប់អា​វុ​ធ​គ្រ​ប់​ប្រ​ភេ​ទ​ ទាំ​ង​ក​ង​ទ័​ព​ស្រួ​ច​ ទាំ​ង​ក​ង​ទ័​ព​តំ​បន់​ ​ក៏​ដូ​ច​ជា​កង​រា​ជ​អា​វុធ​ហ​ត្ថ​ ​កង​ក​ម្លាំ​ង​ន​គ​របា​ល​បា​ន​ធ្វើ​កិច្ច​កា​រ​បា​ន​ល្អ​ និ​ង​គ្រ​ប់​ទី​កន្លែ​ង​ដើ​ម្បី​ស​ង្គ្រោះ​ប្រជា​ព​ល​រ​ដ្ឋ​រប​ស់​យើ​ង​»។​ ​ស​ម្តេ​ច​ក៏​បាន​កោ​ត​ស​រ​សើ​រ​ផ​ងដែ​រ​ ​ចំ​ពោះ​ប្រ​ជាព​ល​រ​ដ្ឋ​ខ្មែរ​ ​ដែ​ល​បា​ន​ប្រឹង​ប្រែ​ង​ដោ​យ​ខ្លួន​ឯ​ង​ ​រួ​មទាំ​ង​កា​រ​ជួ​យ​រ​ប​ស់អា​ជ្ញា​ធ​រ​ ​ដោ​យ​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​ដោយ​ក​ម្លាំ​ង​ប្រ​ដា​ប់​អា​វុធ​គ្រ​ប់​ប្រ​ភេ​ទ​។​

ស​ម្តេ​ច​តេ​ជោ​ ហ៊ុ​ន​ ​សែ​ន​ ​បាន​ប​ន្ត​សំ​ណូ​ម​ព​រ​ ​និ​ង​អំ​ពាវ​នា​វ​៣​ចំ​ណុ​ច​ ឲ្យ​អា​ជ្ញា​ធ​រ​គ្រ​ប់លំ​ដា​ប់​ថ្នា​ក់​ក​ម្លាំ​ងប្រ​ដា​ប់​អា​វុ​ធ​គ្រប់​ប្រ​ភេ​ទ​យ​ក​ចិ​ត្ត​ទុ​ក​ដា​ក់ដូ​ច​ត​ទៅ​៖​
ទី១) គឺជម្លៀសប្រជាជននៅតំបន់ដែលមានគ្រោះថ្នាក់ទៅកាន់ទីទួលសុវត្ថិភាព ដោយមានការប្រុងប្រៀបជាមុន ត្រូវពិនិត្យមើលទីកន្លែងជាមុន ដើម្បីឆ្លើយតបនៅពេលដែលដឹកជញ្ជូនទៅកាន់ទីនោះ
ទី២) បន្ទាប់ពីទឹកស្រក សូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយសម្រួលដល់ការដឹកជញ្ជូនប្រជាជនទៅកាន់មូលដ្ឋានដើមវិញ
ទី៣) ត្រូវផ្គត់ផ្គង់ស្បៀងដល់ប្រជាពលរដ្ឋដែលរងគ្រោះ ក៏ដូចជាខិតខំព្យាបាលជំងឺប្រសិនបើមានជំងឺកើតឡើង។
សម្តេចក៏អំពាវនាវចំពោះប្រជាជនត្រូវការពារនៅជំងឺខ្លួនឯង តាមរយៈការអនាម័យ កុំទទួលទានទឹកមិនស្អាតដែលនាំទៅដល់ជំងឺរាគរួសក្អួតនាំមកនូវការលំបាកបន្ថែមទៀត។ សម្ដេចស្នើឲ្យមានគ្រូពេទ្យប្រចាំការនៅតំបន់ ដែលប្រជាពលរដ្ឋត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាពផងដែរ។
សម្ដេចបានថ្លែងអំណរគុណដល់ សប្បុរសជននានា ដែលបានចូលរួមថវិកាក្នុងការសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ដែលរហូតមកដល់ពេលនេះ មានប្រមាណជាង ៦លានដុល្លារសហរដ្ឋអាមេរិកហើយ ដែលថវិកានេះរាជរដ្ឋាភិបាលមិនបានអំពាវនាវទេ ប៉ុន្តែសប្បុរសជនបានស្ម័គ្រចិត្តចូលរួមដោយខ្លួនឯង។ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ទៀតថា ការចុះពិនិត្យស្ថានភាពរបស់ប្រជាពលរដ្ឋនេះទៀតសោត ក៏ព្រោះចង់ឃើញស្ថានភាពជាក់ស្ដែង មិនចង់ត្រឹមស្ដាប់ និងមើលរបាយការណ៍របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលរាយការណ៍ជាបន្ដបន្ទាប់គ្រប់ពេលនោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានណែនាំទៀតថា បន្ទាប់ពីជម្លៀសប្រជាជនមកកាន់កន្លែងមានសុវត្ថិភាពហើយ ត្រូវផ្ដល់នូវការថែទាំសុខភាព ផ្ដល់អាហារ ថ្នាំពេទ្យគ្រប់ពេលទាំងអស់ មិនឲ្យខ្វះខាតនោះឡើយ។ នៅក្នុងការពិនិត្យមើលស្ថានភាពទឹកជំនន់នេះ សម្ដេចតេជោបានផ្ដល់នូវចំណុចអនុសាសន៍សំខាន់ចំនួន០៣សម្រាប់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរផងដែរ ៖
ទី១) ក្នុងដំណាក់កាលនៃវិបត្តិកូវីដ១៩ ត្រូវតែរួមគ្នាទប់ស្កាត់បង្ការការចម្លងជំងឺកូវីដ១៩
ទី២) រួមគ្នាទប់ទល់ដោះស្រាយនូវគ្រោះទឹកជំនន់ដែលកំពុងកើតមានឡើងនៅពេលបច្ចុប្បន្ននេះ
ទី៣) រួមគ្នាដោះស្រាយក៏ដូចជាស្ដារឡើងវិញក្រោយពេលកូវីដត្រូវបានបញ្ចប់ និងទឹកជំនន់ស្រកទៅវិញ៕

Filed in: Uncategorized

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.