ខេត្តព្រះសីហនុ ៖ អាជ្ញាធរខេត្តព្រះសីហនុបានជម្លៀសប្រជាពលរដ្ឋចេញពីភូមិឋាន ខណដែលជំនន់ទឹកភ្លៀងចាប់ផ្ដើម លិចចូលដល់ភូមិឋាន របស់ប្រជាពលរដ្ឋក្នុងឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ ។
តាមព័ត៌មានទទួលបាននៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ ជំនន់ទឹកភ្លៀង បានលិចចូលដល់ភូមិឋានរបស់ប្រជាពលរដ្ឋមួយនៅឃុំទួលទទឹង ស្រុកព្រៃនប់ ។ ប៉ុន្តែកម្លាំងអាជ្ញាធរ និងសមត្ថកិច្ច ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កំពុងតែជម្លៀសប្រជាពលរដ្ឋចេញពីកន្លែងលិចលង់ មកកាន់ទីទួលមានសុវត្ថិភាព។ ដោយឡែក ស្ថានភាពទឹកនេះ ក៏ឡើងប្រៀបនឹងផ្លូវជាតិលេខ៤ផងដែរ ៕