ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ទឹក​ទន្លេ​វ៉ៃ​គោ ​ឡើ​ង​ខ្លាំង​លើ​សក​ម្រិ​ត​ប្រកា​ស​អា​ស​ន្ន ​អភិ​បា​ល​ខេត្ត​ ​ប​ញ្ជា​ឲ្យរៀ​ប​ចំ បា​វ​ខ្សា​ច់ទ​ប់​ទឹ​ក ​កុំ​ឲ្យ​ចូល​ក្រុ​ងស្វា​យ​រៀ​ង ​និ​ង​ត្រៀម​ក​ម្លាំង ដើ​ម្បី​ស​ង្គ្រោះ

ខេ​ត្ត​ស្វាយ​រៀង ៖ ​នាព្រឹ​ក​ថ្ងៃសុ​ក្រ ​ទី១​៦​ ខែ​តុ​លា​ ​ឆ្នាំ២​០​២​០​នេះ ​ឯ​កឧ​ត្ត​ម​ ម៉ែ​ន​​ វិ​បុ​ល​ ​អភិ​បា​ល​ នៃ​គ​ណៈ​អ​ភិ​បាល​ខេ​ត្ត​ស្វា​យ​រៀង​ ​រួ​មនិ​ង​ឯ​ក​ឧ​ត្ដ​ម ​លោ​ក​ជំទា​វអ​ភិ​បា​ល​រង​ខេ​ត្ត​ ​បា​នដឹ​ក​នាំ​ម​ន្ត្រី​រាជ​កា​រ​សា​លា​ខេត្ត​ ​ក​ង​កម្លាំ​ង​ប្រ​ដា​ប់​អា​វុ​ធ​ទាំង​បី​ ម​ន្ទី​រ​-​អ​ង្គ​ភាព​នា​នា​ជុំ​វិញ​ខេ​ត្ត​ ​អាជ្ញា​ធ​រ​ក្រុង​-​ស​ង្កាត់​ ​ក្នុ​ងក្រុ​ង​ស្វា​យរៀ​ង​ ​និង​មា​ន​កា​រចូ​ល​រួ​មពី​ព្រះ​ស​ង្ឃ​ផង​ដែ​រ​ ​ធ្វើកា​រ​រៀ​ប​ចំ​បាវ​ដី​លើ​ក​ជាទំ​ន​ប់​សម្រា​ប់​ទ​ប់ទឹ​ក​ចា​ប់​ពី​ចំ​ណុច​ទ្វា​រ​ទឹក​តា​ហោ​ទៅ​ខាង​លិ​ច​ដល់​គ​ល់​ស្ពា​ន​ពោធិ៍​តា​ហោ​ ស្ថិ​ត​នៅ​ភូ​មិក្បា​ល​ស្ពា​ន ​ស​ង្កា​ត់​ពោធិ៍​តា​ហោ​ ​ក្រុង​ស្វា​យ​រៀ​ង ​។

ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ថា តាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម វិសម្ពាធ និងសម្ពាធទាបដែលបណ្ដាលមកពីព្យុះទី១៧ ឈ្មោះ សូឌែល នឹងនាំឲ្យមានភ្លៀងធ្លាក់បន្តទៀតនាពេលខាងមុខ ដែលនឹងនាំឲ្យកម្ពស់ទឹកកាន់តែមានការកើនឡើង អាចបង្កទៅជាជំនន់ទឹកភ្លៀង ដូច្នេះហើយទើបនៅថ្ងៃនេះ រដ្ឋបាលខេត្ត បានចាត់វិធានការបន្ថែមទៀត រៀបចំបាវដីលើកជាទំនប់សម្រាប់ទប់ទឹកនៅទីតាំងនេះ។ បន្ទាប់ពីបានលើកជាទំនប់ទប់ទឹករួចហើយនៅតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុង ដើម្បីបញ្ចៀសការជន់លិច និងបង្កាករណីទឹកហៀរហូរកាត់ផ្លូវដែលបណ្ដាលមកពីជំនន់ទឹកភ្លៀង ។

ហើយក្រៅពីវិធានការនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានចាត់ឲ្យមន្ត្រីជំនាញរៀបចំបាវខ្សាច់យកទៅទប់នៅមាត់រ៉ឺហ្គែរលូដើម្បីទប់ទឹកហៀរពីខាងក្រៅហូរចូលមកក្នុងក្រុងវិញ និងត្រៀមម៉ាស៊ីនបូមទឹកចំនួន ២គ្រឿង ដាក់នៅតាមទីតាំងសំខាន់ៗ ដើម្បីបូមទឹកចេញពីក្នុងក្រុង ក្នុងករណីដែលមានភ្លៀងធ្លាក់ខ្លាំង ហើយទឹកហូរចេញយឺត និងមានការជន់លិចកើតឡើង ។

ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត ក៏នៅតែបន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចូលរួមបង្ការ និងកាត់បន្ថយផលប៉ះពាល់នានាដែលបណ្ដាលមកពីគ្រោះធម្មជាតិនេះឲ្យបានជាអតិបរមា ជាពិសេសត្រូវយកចិត្តទុកដាក់ដល់ការថែទាំកុមារតូចៗ កុំឱ្យលេងទឹក ប្រកាន់ខ្ជាប់នូវការអនាម័យ ដើម្បីចៀសផុតពីជំងឺផ្សេងៗ ក្នុងករណីមានការប្រឈមណាមួយកើតឡើងក្នុងអំឡុងពេលនេះ សូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរ និងសមត្ថកិច្ចដែលនៅជិតបំផុតឲ្យបានឆាប់ ហើយរដ្ឋបាលខេត្ត កងកម្លាំង និងអាជ្ញាធរមូលដ្ឋាន ត្រៀមលក្ខណៈគ្រប់បែបយ៉ាង និងគ្រប់ពេលវេលា ដើម្បីជួយអន្តរាគមន៍សង្គ្រោះ ឧបត្ថម្ភ និងដោះសា្រយជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.