ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ក្រុម​គ្រូ​ពេទ្យ​ស្ម័​គ្រ​ចិត្ត ​ហ៊ុន​ ​ម៉ានី​ ​ចុះអ​ប់រំ​ផ្ស​ព្វ​ផ្សាយ​ ​​អំពី​វិ​ធា​នកា​រអ​នា​ម័​យ ដ​ល់​ប្រ​ជាព​ល​រដ្ឋ នៅ​ស​ង្កា​ត់​ស្វាយ​រៀ​ង​ ​ក្រុ​ងស្វា​យ​រៀ​ង

ខេ​ត្ត​ស្វាយ​រៀ​ង ៖ លោ​ក​វេ​ជ្ជ​បណ្ឌិ​ត កែ​រ​ រ​ដ្ឋា ​ប្រធា​ន​ម​ន្ទី​រ​សុខា​ភិ​បា​ល​ខេត្ត​ស្វា​យ​រៀ​ង​និង​ជា​អ​នុ​ប្រធា​ន​ប្រ​តិប​ត្តិ​ក្រុ​ម​គ្រូពេ​ទ្យ​ស្ម័​គ្រចិ​ត្ត​រ​បស់​លោ​ក ហ៊ុ​ន​ ម៉ានី ​នៅព្រឹ​ក​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នេះ បា​ន​ដឹ​កនាំ​ក្រុ​ម​គ្រូពេ​ទ្យ​ស្ម័​គ្រ​ចិ​ត្តចុះ​អ​ប់​រំ​ផ្សព្វ​ផ្សា​យ​អំ​ពីវិ​ធា​នកា​រ​កា​រពា​រ​រ​ប​ស់​ក្រ​សួ​ងសុ​ខា​ភិ​បា​ល​អំ​ពីជំ​ងឺ​ឆ្ល​ង​ដល់​ប្រ​ជា​ព​ល​រដ្ឋ​ក្នុ​ង​អំ​ឡុង​ពេ​ល​ជំ​ន​ន់​ទឹក​ភ្លៀ​ង​នៅភូ​មិ​រោ​ង​បន្លែ​ ​សង្កា​ត់​ស្វា​យ​រៀង​ ​ក្រុ​ង​ស្វា​យ​រៀ​ង ​ខេ​ត្ត​ស្វា​យរៀ​ង​។​

លោ​ក កែ​រ​ រដ្ឋា បា​ន​ថ្លែ​ង​ពាំ​នាំនូ​វ​កា​រ​សា​កសួ​រ​សុ​ខ​ទុ​ក្ខនិ​ង​ក្តី​នឹ​ករ​លឹ​ក​ពី​សំ​ណាក់​លោ​ក ហ៊ុ​ន​ ម៉ា​នី ប្រ​ធា​ន​ក្រុ​ម​គ្រូពេ​ទ្យ​ស្ម័​គ្រ​ចិ​ត្ត​ដែ​ល​តែ​ងតែ​គិ​ត​គូ​រ​អំ​ពី​សុ​ខុ​មា​ល​ភា​ពរ​ប​ស់​ប្រជា​ព​ល​រ​ដ្ឋ​និ​ង​បាន​ចុះ​ព្យា​បា​ល​ជំ​ងឺដោ​យ​ឥ​ត​គិ​ត​ថ្លៃទៀ​ត​ផ​ង​។

លោ​ក​ក៏បា​ន​ផ្ដាំ​ផ្ញើដ​ល់​ប្រ​ជា​ព​លរ​ដ្ឋ​ត្រូ​វ​ស​ម្រាន្ត​ក្នុ​ង​មុ​ង​គ្រ​ប់​ពេល​ ​ដើ​ម្បី​កា​រ​ពា​រជំ​ងឺ​គ្រុ​ន​ឈា​ម ​គ្រុ​ន​ចា​ញ់​ ​និ​ងជំ​ងឺ​ផ្សេ​ង​ៗ។ ​ចំពោះ​ស្រ្តី​មា​ន​ផ្ទៃពោះ​ត្រូ​វ​តា​មដា​ន​ ​និ​ងពិ​និ​ត្យ​ផ្ទៃ​ពោះតា​ម​កា​ល​កំណ​ត់​រ​ប​ស់​ម​ណ្ឌល​សុ​ខ​ភា​ព​ ​ឬ​ម​ន្ទីរ​ពេ​ទ្យ​ បើ​ស្ត្រី​គ្រ​ប់ខែ​ជិ​ត​ដ​ល់​ពេ​ល​ស​ម្រា​លត្រូ​វ​រ​ក​ក​ន្លែ​ង​ស្នា​ក់នៅ​ក្បែ​រ​ម​ណ្ឌ​ល​សុខ​ភា​ព​ ​ឬ​មន្ទី​រ​ពេ​ទ្យ​ដែ​ល​នៅជិ​ត​លោ​ក​អ្ន​កបំ​ផុ​ត​។​

​លោ​ក​បា​នប​ន្តថា ​​ត្រូវ​នាំ​កូ​នៗ​ទៅ​ចា​ក់​ថ្នាំ​បង្កា​រ​ ​តា​មកា​រ​កំ​ណ​ត់​រប​ស់​គ្រូ​ពេ​ទ្យ ​និ​ង​ផ្ត​ល់​អាហា​រ​ដល់​ពួ​ក​គេឱ្យ​បា​ន​ត្រឹ​មត្រូ​វ​ ​។និ​ង​ត្រូ​វ​ប្រុង​ប្រ​យ័​ត្នជៀ​ស​វា​ង​នូវ​គ្រោះ​ថ្នា​ក់​ល​ង់ទឹ​ក​ ​ត្រូ​វ​ការ​ពា​រ​កុ​មារ​តូ​ចៗ​មិន​ឱ្យ​ចុះ​ទឹក​ព​ន្យ​ល់កុ​មា​រ​ពីគ្រោះ​ថ្នា​ក់​ នៃ​កា​រ​លង់​ទឹ​កជា​ដើ​ម​។និ​ង​ត្រូ​វប្រុ​ង​ប្រ​យ័​ត្ន​គ្រោះថ្នា​ក់​ ​ដោ​យសា​រ​ព​ស់ចឹ​ក​ ​ឬស​ត្វ​អ​សិរ​ពិ​ស​ផ្សេង​ៗ​ ​ដោយ​ពិ​និ​ត្យឱ្យ​បា​ន​ត្រឹ​ម​ត្រូវ​ ​មុ​ន​ទៅកា​ន់​ទី​ទួ​លសុ​វ​ត្ថិ​ភា​ព​ ​ឬមុ​ន​ទៅ​ធ្វើកា​រ​ជិ​ត​គំ​នរ​អុ​ស​ ​និង​គំ​ន​រឈើ​។​ ​ក្នុ​ងក​រ​ណី​មា​នស​មា​ជិ​កគ្រួ​សា​រ​ ​ឬន​រ​ណា​ម្នា​ក់មា​ន​គ្រោះ​ថ្នា​ក់ ​ដោ​យសា​រ​ព​ស់​ចឹក​ ​ឬ​ស​ត្វ​អសិ​រ​ពិ​ស​ទិ​ច ​ឬ​ខាំ​ត្រូ​វ​បញ្ជូ​ន​ ​ប្រ​ញា​ប់ទៅ​ម​ណ្ឌ​ល​សុ​ខភា​ព​ ​ឬ​មន្ទី​រ​ពេ​ទ្យ ​ដែ​ល​នៅជិ​ត​លោ​កអ្ន​ក​បំ​ផុ​ត ​ដើ​ម្បី​ទ​ទួល​កា​រ​ពិ​និត្យ​និ​ង​ព្យា​បាល​។​

លោ​ក​ប​ញ្ជាក់​ថា ​​ដើ​ម្បីជៀ​ស​វា​ង​នូវ​ប​ញ្ហា​ ​រា​ករូ​ស​ ​រា​ក​មួ​ល ​ពុ​ល​ចំ​ណី​អា​ហារ​ ​ឬ​ជំ​ងឺ​ផ្សេង​ៗ​ដ​ទៃ​ទៀ​តដែ​ល​ប​ង្ក​ឡើង​ដោ​យ​ទឹ​ក ​ត្រូ​វ​ប​រិភោ​គ​ទឹ​ក​ស្អាត​ដោ​យ​ប្រើធុ​ង​ច​ម្រះ ​ដាំ​ទឹ​ក​ឱ្យ​ពុះ​ ឬ​ប្រើ​ប្រា​ស់ទឹ​ក​ដោ​យ​ប្រើថ្នាំ​ក្ល​រី​ន ​ឬ​ក្ល​រ៉ា​មីន​ ​(​ថ្នាំ​ក្លរី​ន​ ​ឬក្ល​រ៉ា​មី​នពី​រ​គ្រា​ប់អា​ច​លា​យទឹ​ក​២​០លី​ត្រ​)។​ ​ត្រូវ​លា​ង​ស​ម្អាត​ប​ន្លែ ​និ​ង​ផ្លែឈើ​ជា​មួ​យទឹ​ក​ស្អា​ត​ ​អាហា​រ​ច​ម្អិ​ន​ឱ្យបា​ន​ត្រឹ​មត្រូ​វ​ ​និ​ងឆ្អិ​ន​ល្អ​ ​គ្រប​អា​ហា​រ​ឱ្យបា​ន​ជិ​តល្អ​ ​ដើ​ម្បី​ការ​ពា​ររុ​យ​រោ​ម​ និ​ងធូ​លី​ដី​ហុយ​ចូ​ល​ ​ព្រម​ទាំ​ង​ស​ម្អាត​ក​ន្លែ​ង​ធ្វើម្ហូ​ប​ ​និ​ងស​ម្ភា​រ​ផ្ទះបា​យ​ដូ​ចជា​ ​ចា​ន ​ឆ្នាំ​ង​ ស្លា​ប​ព្រា​ ខ្ទះ​ ​កាំ​បិត​ ​ជ្រុ​ញឱ្យ​បា​ន​ស្អាត​។​ ​លាង​សម្អា​ត​ដៃ​ជាមួ​យ​សា​ប៊ូ​ ឱ្យ​បា​ន​ញឹ​កញា​ប់​ ​មុន​និ​ង​ក្រោយ​ប​រិ​ភោគ​អា​ហារ​ ​និ​ងក្រោ​យ​ចេ​ញពី​ប​ង្គន់​ ។​

​លោ​ក​ថា ដើ​ម្បី​ជៀ​ស​វាង​កា​រ​ច​ម្លង​ជំ​ងឺ​រ​លា​កផ្លូ​វ​ដ​ង្ហើ​មជា​ពិ​សេ​ស​ជំ​ងឺកូ​វី​ដ​១​៩ ​ចាំ​បា​ច់ត្រូ​វ​ពា​ក់ម៉ា​ស់​ ​ឬ​កូន​ក​ន្សែ​ង​ ឬ​ក្រ​មា​ខ្ទប់​មា​ត់​ពេល​ក្អ​ក​ ឬ​ក​ណ្តា​ស់​ និ​ង​ត្រូវ​នៅ​ឱ្យ​បា​នឆ្ងា​យ​ពី​អ្ន​កជំ​ងឺ​ ​ដែល​ក្អ​ក​ ឬ​ក​ណ្ដា​ស់​ឱ្យលើ​ស​ពី​១ម៉ែ​ត្រ​ ហើ​យ​និ​ងមិ​ន​ត្រូ​វ​នៅក្បែ​រ​ក​ន្លែង​មា​ន​ធូ​លីហុ​យ​បើ​ចាំបា​ច់​ត្រូ​វតែ​ពា​ក់​ម៉ាស់​។​ ​នៅពេ​ល​ដែល​មា​នធា​តុ​អា​កា​សប្រែ​ប្រួ​ល​ភ្លាម​ៗ​ ​ត្រូវ​យ​ក​ចិ​ត្តទុ​ក​ដា​ក់ថែ​ទាំ​សុ​ខភា​ព​ដូ​ចជា​ ​ការ​ស្លៀ​ក​ពាក់​ឱ្យ​បា​ន​ត្រឹម​ត្រូ​វ​ និ​ងជៀ​ស​វា​ងចេ​ញ​ក្រៅ​ផ្ទះក្នុ​ង​រ​យៈ​ពេល​យូ​រ​ ។​ត្រូ​វ​ធ្វើ​អនា​ម័​យខ្លួ​ន​ប្រាណ​ ឱ្យ​បាន​ស្អា​តដោ​យ​ងូត​ទឹ​ក​ដុះសា​ប៊ូ​ក​ក់ស​ក់​ និ​ង​បោ​កស​ម្លៀ​ក​បំ​ពាក់​ឱ្យ​បា​ន​ស្អាត​ជៀ​ស​វា​ង​នូវ​ជំ​ងឺ​សើ​រស្បែ​ក​ ព​ង​ទឹ​ក ​ក​ម​ រ​មា​ស់​ជា​ដើម​។​

​សូ​ម​បញ្ជា​ក់​ថា នៅ​ក្នុ​ង​ឪកា​ស​នោះ ក្រុ​ម​គ្រូពេ​ទ្យ​ស្ម័​គ្រ​ចិត្ត​រ​បស់​លោ​ក ហ៊ុន​ ​ម៉ានី​ បា​នផ្ស​ព្វ​ផ្សា​យ​អំ​ពីរ​បៀ​ប​វិ​ធាន​កា​រ​អនា​ម័​យ​ដូ​ច​ជាពា​ក់​ម៉ា​ស​ លា​ង​ដៃ​ជាមួ​យ​អា​ល់​កុល​រឺ​ជែ​ល ​សា​ប៑​ូ​ព្រម​ទាំ​ង​ចែ​ក​នូវ​ស​ម្ភា​រៈ​អនា​ម័​យ​និ​ងថ្នាំ​ពេ​ទ្យ​មួ​យ​ចំនួ​ន​ដ​ល់​ព​លរ​ដ្ឋ​រ​ង​គ្រោះដោ​យ​ជំន​ន់​ទឹ​កភ្លៀ​ង​ផង​ដែ​រ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.