ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

កម្លាំងម​ន្ទី​រ​បរិ​ស្ថា​ន​ខេ​ត្តព្រះ​វិ​ហា​រ ​ឃាត់​រថ​យ​ន្តខ្នា​ត​យក្ស​មួយ​គ្រឿ​ង ​ដែ​លប​ង្ក​ប់ឈើ​ពី​ក្រោម​​ បា​វ​​ធ្យូង​និ​ង​បា​វអ​ង្កាម​

ខេត្តព្រះ​វិ​ហា​រ​​៖ ​ក​ម្លាំ​ង​ទី​ចា​ត់កា​រ​ដែ​នជ​ម្រ​ក​ស​ត្វ​ព្រៃ​គូ​លែ​នព្រហ្មទេព​ ​នៃម​ន្ទី​រ​បរិ​ស្ថា​នខេ​ត្ត​ព្រះវិ​ហា​រ ​បា​ន​បើ​កប្រ​តិ​ប​ត្តិកា​រ​ចុះប​ង្ក្រា​បរ​ថ​យ​ន្ត ​ប្រ​ភេទ​វេ​អង​ខ្នា​ត​យក្ស​មួ​យ​គ្រឿង​ ​ដាក់​បា​វ​ធ្យូ​ងនិ​ង​បា​វអ​ង្កា​មពី​លើ​ ​និង​ប​ង្ក​ប់ឈើ​ល្មើ​ស​ច្បាប់​ពី​ក្រោ​ម ​នាំ​យ​កម​ក​កា​ន់ទី​ចា​ត់​កា​រ ​ប៉ុ​ន្តែ​ តៃ​កុ​ង​រថ​យ​ន្ត​បាន​គេ​ចខ្លួ​ន​ដោយ​ ​សុ​វត្ថិ​ភា​ព។​

ប្រតិបត្តិការបង្ក្រាបរថយន្តខ្នាតយក្ស ដឹកជញ្ជូឈើគ្មានច្បាប់អនុញ្ញាតមួយគ្រឿងនេះ បានប្រព្រឹត្តទៅ នៅម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី១១តុលាឆ្នាំ២០២០ គ្រារថយន្តនេះកំពុងធ្វើចរាចរណ៍លើដងផ្លូវ នៅចំណុចព្រៃស្មាច់ ស្ថិតនៅក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

ប្រធានស្តីទី នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក សុង ច័ន្ទសុជាតិ បានប្រាប់ឲ្យដឹងថា កម្លាំងទីចាត់ ការដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ ពិតជាបានចុះចាប់រថយន្តខ្នាតយក្ស មួយគ្រឿង ដែលលួចដឹកជញ្ជូនឈើល្មើសច្បាប់ ដោយរថយន្តនេះបានដាក់បាវធ្យូង និងបាវអង្កាមពីលើ និងបានបង្កប់ឈើពីក្រោមយ៉ាងពិតប្រាកដនោះមែន។ លោកបានបន្តថា រថយន្តដែលបង្ក្រាបបាននេះ ជាប្រភេទវេអង ពណ៌ខៀវលាយស ពាក់ស្លាកលេខ តាកែវ 3A-0393 រថយន្តនេះបានធ្វើសកម្មភាព ចូលទៅលើកឈើ នៅចំណុចព្រៃស្មាច់ និងនៅតាមផ្ទះប្រជាពលរដ្ឋ នៅក្នុងភូមិគូលែនត្បូង ហើយគ្រោងធ្វើ ចរាចរណ៍ចាកចេញពីតំបន់នោះ ប៉ុន្តែ កម្លាំងបរិស្ថានបានដឹង និងចុះឃាត់ភ្លាមៗ រីឯតៃកុងរថយន្តនេះ បានគេចខ្លួនបាត់ស្រមោល។

លោក សុង ច័ន្ទសុជាតិ បានបញ្ជាក់ថា ក្រោយការបង្ក្រាប រថយន្តដឹកឈើខ្នាតយក្សមួយគ្រឿងនេះ ត្រូវបាននាំយកមករក្សាទុក នៅទីចាត់ការដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព « តាកឹង » ហើយរហូតមក ទល់នឹងពេលនេះ ឈើនៅក្នុងរថយន្តនោះ មិនទាន់បានរើចេញ និងក៏មិនទាន់ដឹងថា ឈើទាំងនោះមាន ប៉ុន្មានប្រភេទ និងប៉ុន្មានម៉ែត្រគូបនោះដែរ ព្រោះកម្លាំងបរិស្ថានជាប់រវល់ឡើងភ្នំត្បែង ដោយមិនអាចដក ឃ្លាមកវាស់វែងបាននៅឡើយទេ។ លោកបានបញ្ជាក់ទៀតថា មន្ត្រីជំនាញនឹងរើឈើនោះចេញពីរថយន្ត ព្រមទាំងរាប់ និងវាស់ នៅពេលខាងមុខនេះ ដើម្បីកសាងសំណុំរឿង ចាត់ការតាមច្បាប់ ៕

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.