ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​ប្រតិកម្ម​រដ្ឋមន្ត្រីក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​លើ​ការរិះគន់​សេចក្តីព្រាងច្បាប់​ស្តីពីស​ហគ​មន៍ និង​អង្គការក្រៅរដ្ឋាភិបាល​

​ភ្នំពេញ ៖ ឯកឧត្តម ហោ ណាំ ហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការបរទេស​និង​សហ​ប្រតិ បត្តិការ​អន្តរជាតិ​បាន​កោះហៅ តំណាង​ការិយាល័យ​នៃ​ឧត្តម ស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស អង្គការ យូ​នី​សេ​ហ្វ អង្គការ​មូលនិធី ប្រជាជន អង្គការ​សហ​ប្រជា ជាតិ និង​ស្ថាប័ន អ​.​ស​.​ប ដើម្បី សមភាព​យេនឌ័រ​និង​ការផ្តល់ សិទ្ធិ​អំណាច​ស្ត្រី​ប្រចាំ​នៅ​ភ្នំពេញ ដើម្បី​បញ្ជាក់ប់​ភ្លឺំ​ករណី​ដែល តំណាង​ទីភ្នាក់ងារ​អង្គភាព​សហ ប្រជាជាតិ ៤​រូប នៅ​កម្ពុជា បាន​ទិតៀន​រាជរដ្ឋាភិបាល​ចំពោះ សេចក្តីព្រាងច្បាប់​ស្តីពីស​មាគ​ម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដើម្បី​ឱ្យ​ពួកគេ​គោរព​មាត្រា ២ នៃ​ធម្មនុញ្ញ​អង្គការ​សហ​ប្រជា ជាតិ​គោរព​អាណត្តិ​របស់​ពួកគេ ។​

​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​ប្រាប់​អ្នក សារព័ត៌មាន​ឱ្យដឹងថា​ក្នុង​រដ្ឋ​ធម្ម នុ​ញ្ញៃ​ន​ព្រះរាជាណាចក្រ​កម្ពុជា ពុំ​មាន​ពាក្យ​ណាមួយ​តម្រូវ​ឱ្យធ្វើ ការពិគ្រោះ​យោបល់​ជា​មួយអង្គ ការ​មិន​មែន​រដ្ឋាភិបាល​និង​សង្គម ស៊ីវិល មុន​នឹង​ដាក់ សេចក្តីព្រាង ច្បាប់​ជូន​សភា​នោះទេ ។ ដូច្នេះ លោក​-​លោកស្រី ជា​ទីភ្នាក់ងារ អង្គការ​សហប្រជាជាតិ​ប្រចាំ នៅ​ភ្នំពេញ គឺ​លោក​-​លោកស្រី ត្រូវ​អនុវត្ត​គោរព​នូវ​មាត្រា ២ កថាខណ្ឌ​ទី ៧ នៃ​ធម្មនុញ្ញ​អង្គ ការ​សហប្រជាជាតិ​ដែល​ចែង ថា “​គ្មាន​អ្វី​ទាំងអស់​នៅ ក្នុង ធ​ម្មនុ​ញ្ញោ​នះ ដែល​អនុញ្ញាត​ឱ្យ អង្គការសហប្រជាជាតិ​ជ្រៀត ជ្រែក​ចូល​កិច្ចការ​ដែល​ជា​សារ វ័ន្ត​ជា​កិច្ចការ​ផ្ទៃក្នុង​រប​ស់​រដ្ឋ​នី មួយៗ​”​។​
​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍​បន្ត​ថា​ខ្លួន​ខ្ញុំ​បាន ចុះហត្ថលេខា​ច្រើនលើក​ហើយ ជាមួយនឹង​ឧត្តមស្នងកា​រ​សិទ្ធិ មនុស្ស​អនុស្សរណៈ​(​ឿំ​ូ​) ដែល​អនុញ្ញាត​ឱ្យ​បង្កើត​ការិយា ល័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ។

​ខ្ញុំ​បាន​អាន​ហើយ​អាន​ទៀត នៅ​ក្នុង​អនុស្សរណៈ​នេះ​គ្មាន ពាក្យ​ណា​មួយ​ឱ្យ​គេ​ទិតៀន​រាជ រដ្ឋាភិបាល​ក្នុង​វិស័យ​ដែល​មិន ទាក់ទង​នឹង​សិទ្ធិមនុស្ស ។ រាជ រដ្ឋាភិបាល​កម្ពុជា​ដែល​ធ្វើ​សេចក្តី ព្រាង​ច្បាប់​នេះ​គឺ​មិនមែន​ប្រឆាំង អង្គការក្រៅរដ្ឋាភិបាល​មិនមែន ប្រឆាំង​សង្គម​ស៊ីវិល​ទេ​គឺ​យើង មាន​កិច្ចសហប្រតិបត្តិការ​គ្នា​ល្អ ព្រោះ​ប្រទេស​កម្ពុជា​ជា​ប្រទេស មួយ​ក្នុងចំណោម​ប្រទេស​ជា សមាជិក​អង្គការសហប្រជាជាតិ ១៩៣ ប្រទេស ។ កម្ពុជា​ជា ប្រទេស​មួយ​ដែល​មាន​សមាគម ជាតិ​-​អន្តរជាតិ អង្គការ​ក្រៅ រដ្ឋាភិបាល​ជាតិ​-​អន្តរជាតិ រាប់ ពាន់ ។ សព្វថ្ងៃ​អង្គការ​ទាំង នោះ គេ​ធ្វើការ​សេរី​បំផុត​ពុំមាន ដឹងថា អ្នក​ណា​ធ្វើ​អ្វី​ដូច្នេះ​យើង ចង់ឱ្យមាន​កិច្ចសហប្រតិបត្តិការ គ្នា​ល្អ​ជាមួយ​ស្ថាប័ន​របស់​រាជ រដ្ឋាភិបាល ។​

​ចំពោះ​ការិយាល័យ​ឧត្តម ស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​មិនបាន អនុញ្ញាត​ទាល់តែសោះ​ឱ្យ​លោក -​លោកស្រី ធ្វើ​ការទិតៀន តាម រយៈ​សារព័ត៌មាន​ប្រឆាំង​សេចក្តី ព្រាង​ច្បាប់​នៃ​ព្រះរាជាណាចក្រ កម្ពុជា​ដែល​គ្មាន​ពាក់ព័ន្ធ​អ្វី​ទៅ នឹង​បញ្ហា​សិទ្ធិមនុស្ស​ទាល់តែ សោះ ។ សេចក្តីព្រាងច្បាប់​នេះ គ្មាន​អ្វី​ទាក់ទង​នឹង​សិទ្ធិ​មនុស្ស កុមារ ប្រជាជន​កម្ពុជា ឬ​ស្ត្រី ឡើយ ។​

​ជា​នីតិរដ្ឋ​មួយ យើង​គ្រាន់ តែ​ចង់​ដឹង​ថា អ្នក​ណា​ធ្វើ​អ្វី្វ​ី​នៅ ក្នុង​ប្រទេស​អធិបតេយ្យ​នេះ ដែល​ជា​សមាជិក​អង្គការ​សហ ប្រជាជាតិ ។ យើង​ត្រូវការ​តម្លា ភាព និង​របៀបរៀបរយ នៅ ពេល​ដែល​មាន​អង្គការ​មិនមែន រដ្ឋាភិបាល សង្គម​ស៊ីវិល និង សមាគម​រាប់ពាន់​កំពុង​បំពេញ កាតព្វកិច្ច​របស់​ខ្លួន​ពាសពេញ ប្រទេស ។​
​មុន​នេះ​មួយ​ថ្ងៃ​ក្រសួង​ការ បរទេស និង​សហប្រតិបត្តិការ អន្តរជាតិ​បាន​ចេញ​សេចក្តីប្រកាស មួយ​ជា​ប្រតិកម្ម​ទៅ​លើ​លោក ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក លោក វី​លេ​ផ​ម ថដ ដោយ​ចាត់ ទុក​ថា មតិ​របស់​លោក​ឯកអគ្គ រដ្ឋទូត​មាន​លក្ខណៈ​ព្រហើន​ខ្លាំង ផងដែរ ៕

 

hornamhong1

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.