ព័ត៌មាន​ថ្មី
សម្ដេចពិ​ជ័​យសេ​នា​ ​ទៀ​ ​បា​​ញ់ ​ឧត្តមក្រុ​ម​​ប្រឹ​ក្សាផ្ទា​ល់​​ព្រះ​ម​ហា​ក្ស​ត្រ ស​ម្ភោ​ធ​​ដា​ក់​ឱ្យ​​ប្រើ​ប្រា​ស់​ សា​លា​​ប​ឋ​ម​សិ​ក្សា​ ​ពិ​ជ័​​យ​សេ​​នា​ ទៀ​​ ​បា​ញ់​ ​ថ្ម​ស | សម្តេចតេ​ជោ ​ហ៊ុ​ន​ ​សែ​ន​ ​អ​ញ្ជើ​ញ​បើ​ក ​​​ស​ម័​យ​​​ប្រ​​ជុំ​​​ព្រឹ​​​​​ទ្ធ​​​ស​​ភា​​លើ​​​ក​​​ដំ​​បូ​ង សម្រា​ប់នី​តិ​កា​ល​​ទី​៥​ ក្រោ​ម​​ព្រះរា​ជាធិ​ប​តី​ភាព​​​ដ៏​ខ្ព​ង់​ខ្ព​ស់​បំ​ផុ​ត​ ​រ​ប​ស់​ព្រះ​ក​រុ​​ណា ​ព្រះបា​ទ​ស​​ម្តេ​ចព្រះ​បរ​​ម​នា​ថ​ ​ន​រោ​ត្ត​ម​ ​សី​ហ​មុ​​នី​ ​ព្រះ​ម​ហា​ក្ស​ត្រ​​ នៃ​​​ព្រះ​​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​ | ឯកឧ​ត្ត​ម​ ​នេ​ត្រ​​ ភ​ក្រ្កា​ ​រដ្ឋម​ន្ត្រី​ក្រ​សួ​ង​ព័​​ត៌​មា​ន​ ​ផ្ញើ​សា​រ​លិ​ខិ​ត​អ​បអ​​រសា​​ទ​រ​ និ​​ង​គោរ​​ព​ជូន​​ពរ​ ​​ស​ម្តេ​ច​អ​គ្គ​ម​ហា​សេ​នា​ប​តី​តេ​ជោ​ ហ៊ុ​ន​ ​សែ​ន​ ​ក្នុ​ង​ឱ​កា​ស​ដែ​ល​ ​ស​ម្តេ​ច​តេ​ជោ​ ​ត្រូ​វ​បា​នព្រឹ​ទ្ធ​​សភា​បោះ​​ឆ្នោ​ត ​ជ្រើ​ស​រើ​ស​ជា​ ​“​ប្រ​ធា​ន​ព្រឹ​ទ្ធ​ស​ភា​”​ | ប​​​​ច្ចុ​​​ប្ប​​​ន្ន​​​​​​​​​មា​​ន ​​​​​​​ប្រ​​​​​ជា​​​ព​ល​​​រ​​​ដ្ឋ​​​​​​​​​​​​ទូ​​ទាំ​​​ង​​​ប្រ​​​ទេ​​​​ស​​ ​​​​​​​​​​​​​​​​​​៨​​​០​​​​​​​​​ម៉ឺ​​ន​​​​​​​​​​​​​​​​​​​​​គ្រួ​​​​សា​​​រ​​ ​​​ ប្រ​​​​​​​មា​​​​​​​ណ​​​​​​​​​​​​​​​​៣​​​​​​​​​​​​​លា​​​​​​​​​​ន​​​​​​​​​​​​​​​​៥​​​​​​​​​​​​​​​​​​សែ​​​​​​​ន​​​​​​​​​​​​​​​នា​​​​​​​​​​ក់​​​​​​​ ​​​បា​​​ន​ទ​ទួ​​ល​​​ប​​​ណ្ណ​ស​ម​​​​​ធ​​​ម៌​ | ​សម្ដេ​​ច​​​តេ​​​ជោ​ ​ហ៊ុ​​ន​ ​សែ​ន​ ​អ​ញ្ជើ​ញ​​​ធ្វើ​​​ទ​ស្ស​នៈ​កិ​ច្ច​ ​​​ទៅកាន់​ទី​​ក្រុ​​ង​​​អ​វ​កា​ស​​​អ​ន្ត​រ​ជា​តិ​​ ​ក្នុ​ង​​​ខេ​ត្ត​​​ហៃ​​​ណា​ន​ ​សា​ធា​រ​ណ​រ​ដ្ឋ​​​ប្រ​ជា​មា​និ​​ត​​​ចិ​ន | ដើ​​ម្បី​​ចូ​​​ល​​​រួ​​​​ម ​​កា​​​​រ​​​អ​​​នុ​​​​​វ​​​ត្ត​​​​ច្បា​​​ប់ ​​​ស្តី​​​ពី​​​ជ​​​ល​​​​ផ​​​ល​ ​ប្រ​​ជា​​​​ព​​​ល​​​រ​​​ដ្ឋ​​​ ​​ស្ម័​គ្រ​ចិ​ត្ត​ប្រ​គ​ល់​ ​អាំ​ង​វែ​ទ័​រ​ឆ​ក់​ត្រី​ ​ចំ​នួ​ន​២​៥​ ​គ្រឿ​ង ជូ​​ន​ស​ម​ត្ថ​កិ​ច្ច ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ | ប្រ​ធា​​នា​ធិ​ប​តី​​​រុ​ស្ស៊ី​ ​លោ​ក​ ​​ពូ​​​ទី​ន​​ ​ថា​​​​​​​ ​​​​ទី​​​ក្រុ​​​ង​​​​​មូ​​​​​​​ស្គូ​​​​ ​​​​មិ​​​ន​​​​​​ស្វែ​​​ង​​​រ​​​​ក ​​​​​​​កា​​​រ​​​ប្រ​​​ឈ​​​ម​​​​មុ​​​ខ​​​​​​​ដា​​​ក់​​​គ្នា ​​​​​​​​​ជា​​​មួ​​​យ​​​​​​​​ពួ​​​​ក​​​​​​​​​អ​​​ភិ​​​ជ​​​ន​​​​​​​រ​​​ប​​​​​ស់​​​​​​​អា​​​មេ​​​រិ​​​ក​​ ​​​​​នៅ​​​​​​​អឺ​​​រ៉ុ​​​​​​ប​​​​​​​ខា​​​ង​​​កើ​​​ត​​​​​​​នោះ​​​ទេ​ | មន្ត្រី​ឧ​​​ទ្យា​​​ន​​​​​​​ជា​​​តិ​​​​​​​​ជួ​​​រ​​​​​​​​ភ្នំ​​​​​​​​​​ក្រ​​​វា​​​ញ​ ចុះ​​​​​​​​​ប​​​​​ង្ក្រា​​​​​​​​​​​​ប​​ ​​​​ទី​​​​​​តាំ​​ង​ស​​ន្និ​​ធិ​​​​ឈើ​​ ដែ​​​ល​​​​ពួ​​​ក​​​ឈ្មួ​​​ញ​​​​រ​​​ក​​​ស៊ិ​​​ឈើ​​​ខុ​​​​ស​​​ច្បា​​​ប់​ ​​​ប្រ​​​មូ​​​ល​​​ឈើ​​​លា​​​ក់​​​ទុ​​​ក​ | កំពង់ផែ​​ទេ​ស​ច​រណ៍​ ​នៅ​លើ​កោះ​ទ​ន្សា​យ​ ​ស​ម្រេ​ច​បា​ន ​កា​រ​សា​ង​ស​ង់​ប្រ​មា​ណ​​​ ​៩​០​% | គ​ណៈក​ម្ម​កា​​រ​រៀ​ប​ចំ​កា​រ​​បោះឆ្នោ​​ត ​ខេ​ត្តកំ​ព​​ង់​ធំ ​បា​ន​រៀ​ប​ចំ​ ​ពិ​ធី​ចា​ប់​ឆ្នោត​ កំ​ណ​ត់​យ​ក​លេ​ខ​រៀ​ង គ​ណប​ក្ស​ន​យោ​បា​យ​ ដា​ក់​នៅ​លើ​ស​​ន្លឹក​​ឆ្នោ​ត​ ស​ម្រា​ប់​​កា​របោះឆ្នោ​​ត ជ្រើ​​ស​រើ​ស​ក្រុ​ម​ប្រឹ​ក្សា​ ​អាណ​​ត្តិទី​៤​ ​ឆ្នាំ​២​០​២​៤
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ថ្នាក់ដឹក​នាំ​ ក​ង​យោ​ធ​ពល​ខេ​មរ​ភូ​មិ​ន្ទ ​ទ​ទួ​ល​បន្ទុ​ក អ​នុ​ប្រ​ធា​ន ​គណៈ​ក​ម្មា​ធិ​កា​រ​ជាតិ​ ​គ្រ​ប់​គ្រង​គ្រោះ​ម​ហ​ន្តរា​យ​ បិ​ទ​ប​​ញ្ចប់​វ​គ្គ​ហ្វឹ​កហ្វឺ​ន ព​ង្រឹ​ង​ស​មត្ថ​ភា​ព​យោ​ធា ​​នៅទី​ប​ញ្ជាកា​រ​ ក​ង​ព​លធំ​អ​ន្ត​រាគ​ម​ន៍លេ​ខ​៣ ​ប្រ​ចាំ​ទិស​ទី​១​ ប្រា​សា​ទ​ព្រះ​វិហា​រ ​

ថ្នាក់ដឹក​នាំ​ ក​ង​យោ​ធ​ពល​ខេ​មរ​ភូ​មិ​ន្ទ ​ទ​ទួ​ល​បន្ទុ​ក អ​នុ​ប្រ​ធា​ន ​គណៈ​ក​ម្មា​ធិ​កា​រ​ជាតិ​ ​គ្រ​ប់​គ្រង​គ្រោះ​ម​ហ​ន្តរា​យ​ បិ​ទ​ប​​ញ្ចប់​វ​គ្គ​ហ្វឹ​កហ្វឺ​ន ព​ង្រឹ​ង​ស​មត្ថ​ភា​ព​យោ​ធា ​​នៅទី​ប​ញ្ជាកា​រ​ ក​ង​ព​លធំ​អ​ន្ត​រាគ​ម​ន៍លេ​ខ​៣ ​ប្រ​ចាំ​ទិស​ទី​១​ ប្រា​សា​ទ​ព្រះ​វិហា​រ ​

ខេ​ត្តព្រះ​វិ​ហារ ​៖ ​ ​អនុ​ប្រ​ធា​ន​គ​ណៈក​ម្មា​ធិ​កា​រ​ជា​តិ​ ​គ្រប់​គ្រ​ង​គ្រោះ​ម​ហន្ត​រា​យ​ ​លោ​ក​ឧ​ត្តម​សេ​នី​យ៍​ឯក​ ​ច័​ន្ទ​ ​លំ​ផាត់​ ​បា​នដឹ​ក​នាំ​គ​ណៈប្រ​តិ​ភូ​យោ​ធាជា​ន់​ខ្ព​ស់​ ​នៃក​ង​យោ​ធ​ព​លខេ​ម​រ​ភូ​មិន្ទ​ ​បា​​​ន​អញ្ជើ​ញ​ធ្វើ​ជា​ គ​ណៈ​អ​ធិ​ប​តី ​នៅ​ក្នុ​ង​ពិ​ធី​បិទ​ប​ញ្ច​ប់​វគ្គ​ហ្វឹ​ក​ហ្វឺ​ន​ ព​ង្រឹ​ង​ស​ម​ត្ថភា​ព​យោ​ធា​ ​ឆ្នាំ​២០​២​០​ ​នៅ​ទី​បញ្ជា​កា​រ​ក​ងព​លធំ​អ​ន្ត​រាគ​ម​ន៍​លេ​ខ៣​ ​ប្រ​ចាំ​ទិ​សទី​១​ ​ប្រា​សា​ទ​ព្រះវិ​ហា​រ​ ​នៅ​ថ្ងៃទី​១​២​តុ​លា ​។

នៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនយោធាឆ្នាំ២០២០ នោះទៀត មេបញ្ជាការរងកងទ័ពជើងគោក និងជាមេ បញ្ជាការកងពលធំអន្តរាគមន៍លេខ៣ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក រួមទាំងមេបញ្ជាការកងពលតូចអន្តរា គមន៍លេ៧ ,លេខ៨ និងលេខ៩ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ ក៏បានអញ្ជើញចូលរួមក្នុងពិធីផងដែរ។

មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ លោកឧត្តមសេនីយ៍ទោ សំ សៀរ បានឡើងសម្តែងគារវ កិច្ចស្វាគមន៍ នូវការអញ្ជើញបិទបញ្ចប់វគ្គហ្វឹកហ្វឺនយោធាឆ្នាំ២០២០ របស់គណៈប្រតិភូយោធាជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ។ លោកឧត្តមសេនីយ៍ទោ សំ សៀរ បានថ្លែងថា វគ្គហ្វឹកហ្វឺននេះមានរយះពេល ៤៥ថ្ងៃកន្លងមកហើយ ដោយមានសិក្ខាកាមចូលរួមសិក្សាក្នុងវគ្គ ចំនួន ១៦៣នាក់ មកពីគ្រប់អង្គភាពកងពល តូចអន្តរាគមន៍ ទិសជួរមុខ ចំណុះអង្គភាពកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ។

លោកឧត្តមសេនីយ៍បានបន្តថា វគ្គហ្វឹកហ្វឺនរយះពេល ៤៥ថ្ងៃនេះ អង្គភាពបានរកឃើញសិក្ខាកាម ឆ្នើមជាច្រើននាក់ និងបានបញ្ចប់ទៅដោយជោគជ័យ ក្រោមការគិតគូ និងយកចិត្តទុកដាក់ខ្ពស់ពី ប្រមុខរាជ រដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដោយសម្តេចបានផ្តល់ថវិកា ដល់យោធិនម្នាក់ ៣ពាន់រៀល ក្នុង១ថ្ងៃ បន្ថែមពីលើគោលរបប ដើម្បីដំណើរហ្វឹកហ្វឺន ធានាបាននូវគុណភាព និងប្រសិទ្ធភាព ក្នុងការប្រយុទ្ធការពារ បូរណៈភាពទឹកដី និងមានការយកចិត្តទុកដាក់ ពីក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពល ខេមរភូមិន្ទ និងមេបញ្ជាការដ្ឋានកងទ័ពជើងគោក លើការងារហ្វឹកហ្វឺន កងយោធពលខេមរភូមិន្ទ សម្រាប់ ឆ្នាំ២០២០នេះ។

សិក្ខាកាមម្នាក់ក្នុង១៦៣នាក់ បានឡើងប្តេជ្ញាចិត្តថា ក្រោយពីទទួលបានចំណេះជំនាញក្នុងវគ្គសិក្សា នេះ សិក្ខាកាមទាំងអស់ នឹងយកធនធានចំណេះដឹងទាំងនេះ ទៅបម្រើឲ្យបុព្វហេតុការពារជាតិ មាតុភូមិ និង ប្រជាពលរដ្ឋ ជាពិសេស ត្រូវគោរព និងអនុវត្តស្មោះត្រង់ ការពារឲ្យបានដាច់ខាត ចំពោះជាតិ សាសនា ព្រះ មហាក្សត្រ និងរាជរដ្ឋាភិបាល ស្របច្បាប់ គោរព អនុវត្តយ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជា តាមការដឹកនាំរបស់ រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ ហ៊ានបូជាជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្តេជ្ញាការពារ អធិបតេយ្យភាពទឹកដីកម្ពុជា ឱ្យបានដាច់ខាត។

អនុប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ លោកឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ បាន ថ្លែងកោតសរសើរថ្នាក់ដឹកនាំអង្គភាពកងពលលេខ៣ និងនៅគ្រប់អង្គភាពចំណុះពលធំអន្តរាគមន៍លេខ៣ ព្រមទាំងសិក្ខាទាំងអស់ផងដែរ ដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់ គោរពវិន័យ មានសីលធម៌ល្អ ស្តាប់គ្រូយោធាចារ្យ ចាប់ពីថ្ងៃបើកវគ្គ រហូតដល់ថ្ងៃបញ្ចប់វគ្គហ្វឹកហ្វឺន ដែលញ៉ាំងឲ្យវគ្គហ្វឹកហ្វឺននេះ បានបញ្ចប់ទៅដោយជោគជ័យ។

លោកឧត្តមសេនីយ៍ឯក ចាន់ លំផាត់ បានថ្លែងដាស់ស្មារតីកងទ័ពទាំងអស់ ត្រូវមានចិត្តស្មោះត្រង់ ការពារដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ស្របច្បាប់ ដែលប្រសូត្រចេញ ពីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្ត្រី ហើយកងទ័ពទាំងអស់ ត្រូវទប់ស្កាត់ឲ្យបានដាច់ខាត នូវការវិលត្រឡប់ ការប៉ុនប៉ងចង់ធ្វើបដិវត្តពណ៌នៅកម្ពុជា ពីក្រុមក្រៅច្បាប់។

លោកឧត្តមសេនីយ៍ បានបន្តដាស់តឿន នាយទាហាន និងពលទាហានទាំងអស់ ត្រូវអនុវត្តឱ្យបាន ល្អ នូវវិន័យកងទ័ព គោរពច្បាប់រដ្ឋធម្មនុញ្ញ បទបញ្ជា សារាចរ សេចក្តីណែនាំរបស់ រាជរដ្ឋាភិបាល ក្រសួង ការពារជាតិ អគ្គបញ្ជាការ មេបញ្ជាការដ្ឋានកងទ័ពជើងគោក ត្រូវមានឆន្ទៈមុះមុត ក្នុងការងារបន្តហ្វឹកហ្វឺន រៀនសូត្រ បន្ថែមទៀត ដើម្បីលើកកម្ពស់សមត្ថភាពការងារ កងយោធពលខេមរភូមិន្ទ ស្របនឹងបច្ចេកវិទ្យា ទំនើប នាពេលបច្ចុប្បន្ន សក្តិសមជាអ្នកបន្តវេន ក្នុងកិច្ចការពារជាតិ ត្រូវរក្សាសាមគ្គីភាព ជាមួយនាយ ទាហាន និងពលទាហាននៅក្នុងអង្គភាព ត្រូវចេះស្រឡាញ់រាប់អាន និងត្រូវចេះជួយប្រជាពលរដ្ឋ ពេលជួប ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅ ជាដើម។ល។

លោកឧត្តមសេនីយ៍ឯក ចាន់ លំផាត់ បានស្នើដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹង ផ្នែកជំនាញគ្រោះមហន្តរាយនេះ ទៅបន្តបង្ហាត់បង្រៀននៅតាមបណ្តាអង្គភាពរៀងៗខ្លួន ដើម្បីបញ្ជ្រាបការ យល់ដឹងដល់យោធិន ក្នុងការគ្រប់គ្រង និងការជួយសង្គ្រោះប្រជាពលរដ្ឋ ពេលមានគ្រោះទឹកជំនន់ ឬគ្រោះ មហន្តរាយនានា ដែលកើតឡើងជាយថាហេតុណាមួយ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2024 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.