ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​រថយន្តក្រុង​បុក​រថយន្ត​ដឹក​កម្មករ​មាន​ដឹកទំនិញ​ច្រើន​តោន សង្ស័យ​ជា​ទំនិញ​គេច​ពន្ធ

​ខេត្ត​ស្វាយរៀង ៖ ក្រោយពី រថយន្តក្រុង ដែល​ចេញមក​ពី ប្រទេស​វៀតណាម​បាន​បុក​ពេញ ទំហឹង​ជាមួយ​រថយន្ត​ដឹក​កម្មករ កាលពីរ​វេលា​ម៉ោង ១​រសៀល ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០១៥ ទំនិញ​គេច​ពន្ធ​ជាច្រើន​តោន ត្រូវបាន​រកឃើញ​ពី​រថយន្ត​របស់ ក្រុមហ៊ុន​ស៊ុនហ៊ួរ 15 SH Transport ដែល​បាន​បុក​ជាមួយ​រថយន្ត កម្មករ កម្ម​ការ​នី​នៅតាម​ផ្លូវ​ក្នុង ក្រុង​បាវិត ខេត្ត​ស្វាយរៀង បណ្តាលឱ្យ​ស្លាប់​អស់​១៩​នាក់ របួស​ធ្ងន់​ស្រាល​ជាង​២០​នាក់ យ៉ាង​អណោចអធម្ម​និង​សង្វេ​គ ជាទី​ពន់ពេក ។​

​ក្នុង​ការចុះ​ត្រួតពិនិត្យ​ឆែក ឆេរថ​យន្តដែល​បុករថយន្ត​កម្មករ កម្ម​ការ​នី​នោះ ដោយ​បាន​រក ឃើញ​ទំនិញ​ជាច្រើន​តោន​ដែល គេ​សង្ស័យថា ទំនិញ​គេច​ពន្ធ ដែល​សមត្តកិច្ច​ឆែក​រកឃើញ​នោះ​ត្រូវ​គេ​ដាក់​ក្នុង​ឃ្ល​ប់ និង​ខាង ក្រោម​កៅអី​រួមមាន ខោអាវ ចំនួន​១០២​បាវ ស្មើ​៧២១៨​គី​ឡូ ក្រាម​, សាប៊ូ​សញ្ញា​រូប​ពពែ​, ព្រីន​ធ័​រ​, ស្បែកជើង និង​បាត ស្បែកជើង​, ត្រចៀកទ្វា​អូ​តូ​, ដែក​សោ​ទ្វារ​,​កូនសៀវភៅ​កាត់ តាឡុ​ក និង​ក្រដាស់​បិទ ជញ្ជាំង សរុប ១៣៣២​គីឡូក្រាម​។​

​បើ​តាម​មន្ត្រី​សមត្ថកិច្ច​ដែល ចុះ​ឆែកឆេរ​បានឱ្យដឹងថា​ក្រោយ ពី​ត្រួតពិនិត្យ​រួច​ក្រុម​សមត្ថកិច្ច ចម្រុះ​បាន​ហៅ​ម្ចាស់​ក្រុមហ៊ុន ស៊ុនហ៊ួរ 15 SH Transport យក រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ក្រហម​ប្រភេទ​ទេសចរណ៍ ៤៥ កៅអី ពាក់​ស្លាក​លេខ​ភ្នំពេញ ៣C-៦៣៣៦ មក​ផ្ទេរ​សាង​អីវ៉ាន់ ដោយ​យក​ក្រដាស់​បិទ​លើ​ផ្លាក យីហោរ​ក្រុមហ៊ុន​បិទ​បាំង​ឈ្មោះ ក្រុមហ៊ុន​ដូច​កាលពីរ​រថយន្ត​ដែល បុក​រថយន្ត​កម្មករ​មាន​អ្នក​មក ហែក​ផ្លាក​យីហោ​ក្រុមហ៊ុន​ចោល ដើម្បី​បិទបាំង​មិន​ទទួលខុសត្រូវ​។
​អ្វី​ដែល​គួរឱ្យ​ឆ្ងល់​នោះ​គឺ សមត្ថកិច្ច​អនុញ្ញាតឱ្យ​ក្រុមហ៊ុន យក​ស្គត់​មក​បិទ​លើ​យីហោ​ក្រុម ហ៊ុន ដែល​បិទ​នៅលើ​ជញ្ជាំង រថយន្ត​រួច​លើក​ទំនិញ​ដាក់​លើ រថយន្ត​ដឹក​ចេញ​ទៅ​ហើយ​ប្រាប់ ថា ដឹក​ទៅ​ទុក​នៅ​ទីស្នាក់ការ សាខា​គយ​និង​រដ្ឋាករ​ខេត្ត​ស្វាយ រៀង​ដើម្បី ពិនិត្យ​ពន្ធ ។ បញ្ហា នេះ​គួរតែ​សមត្ថកិច្ច​បញ្ជាក់ប្រាប់ ប្រជាពលរដ្ឋ​ឱ្យ​បាត់​ចម្ងល់​ថា មកពី​មូលហេតុ​អ្វី​បានជា​គេ​អាច បិទបាំង​យីហោ​ក្រុមហ៊ុន ព្រោះ ថា ដំរី​ស្លាប់​យក​ចង្អេរ​ទៅ​បិទ​ក៏ វា​មិន​ជិត​ដែរ ។ ករណី​នៃ​ការ រកឃើញ​ទំនិញ​ជាច្រើន​តោន លាក់​ក្នុង​ឡាន​បង្ក​គ្រោះថ្នាក់ សម្លាប់​កម្មករ​នេះ​គេ​ជឿ​ថា​នឹង ក្លាយ​ជា​ទំនិញ​ស្រប​ច្បាប់​ជា​មិន ខាន​ក្រោយ​ពេល​សមត្ថកិច្ច​គយ ធ្វើការ​ត្រួតពិនិត្យ ។​

​បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ​ឱ្យ ដឹង​ថា​រថយន្ត​ក្រុង​ដែល​មាន​រាប់ សិប​ក្រុមហ៊ុន​រត់​ផ្លូវ​ភ្នំពេញ​- វៀតណាម​សុទ្ធតែ​មាន​ដឹកទំនិញ ជាច្រើន​ទាំង​មាន​ពន្ធ​និង​គេច ពន្ធ​ដែល​ធ្វើ​ឱ្យ​រដ្ឋ​បាត់បង់​ចំណូល ពន្ធ​យ៉ាងច្រើន​ហើយ ដោយ ឃើញ​រកស៊ី​ដឹក​អីវ៉ាន់​កាក់កប ពេក​ទើប​មាន​ក្រុមហ៊ុន​ជាច្រើន​សុំច្បាប់​បើក​ក្រុមហ៊ុន​រថយន្ត ក្រុងភ្នំពេញ​-​វៀតណាម ៕

 

20150524a (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.