រាជធានីភ្នំពេញ ៖ ទីបំផុតបុគ្គលិក ក្រុមហ៊ុន ស៊ិនទ្រី យល់ព្រមចូលធ្វើការឡើងវិញ ហើយនឹងដើរប្រមូលសំរាមចាប់ពីរសៀលនេះតទៅ ។ ការយល់ព្រមចូលធ្វើការវិញនោះ គឺក្រោយពីពួកគាត់ទទួលបានដំណោះស្រាយពីសាលារាជធានីភ្នំពេញ ។
ប៉ុន្ដែក្នុងអន្ដរកាលនេះ អភិបាលរាជធានីភ្នំពេញ បានណែនាំ និងដាក់ផែនការឲ្យអភិបាលខណ្ឌទាំង១៤ រួមទាំងមន្ដ្រីពាក់ព័ន្ធ ចុះប្រមូលសំរាមជាបណ្ដោះអាសន្ន ក្នុងពេលនេះផងដែរ ៕