ខេត្តមណ្ឌលគិរី ៖ឈើប្រណឹត មានធ្នង់និងឈើសុក្រំ,ស្រឡៅ, ឈើផ្ចឹក, ឈើត្រាច….ជាដើម ៘ ក្នុងព្រៃដែនអភិរក្សសត្វ ព្រៃភ្នំព្រិច ស្រុកកែវសីមា កំពុង រងនៅការកាប់បំផ្លាញយ៉ាង រង្គាលពីសំណាក់មេឈ្មួញ ខណៈ លោក ឌី វិចិត្រ នាយដែនអភិរក្សសត្វព្រៃភ្នំព្រិចសម្ងំស្ងៀមបើក ដៃឱ្យទើបមិនមានការបង្ក្រាប និងទប់ស្កាត់នោះឡើយ ។
ប្រភពពីពលរដ្ឋស៊ីឈ្នួលធ្វើ ឈើឱ្យមេឈ្មួញបានលើកឡើង ថា ពួកគាត់ត្រឹមតែស៊ីឈ្នួលដឹក ជញ្ជូនឱ្យគេតែប៉ុណ្ណោះ ។ ដោយ ឡែករឿងមានច្បាប់ឫមិនមាន ច្បាប់នោះគឺគាត់មិនបានដឹងទេ។ តែពួកគាត់បានបញ្ជាក់ប្រាប់ថា ឈើដែលគាត់បានដឹកគឺដឹកយក ទៅទុកក្នុងដីក្រុមហ៊ុនដាយថាន់ របស់លោកឧកញ៉ា សឹង សំអុល។
ហើយប្រភពដដែលបានលើក ឡើងថា ឈ្មោះ ត្រឹង សុខា, ផេង និងឈ្មោះ សុង តែងតែ បានប្រមូលឈើគ្រប់ប្រភេទពី ក្នុងតំបន់ផ្សេងៗ ក្នុងព្រៃដែន ជំរកសត្វព្រៃនៅចំណុចព្រៃភ្នំ កុងៗ,ព្រៃត្រពាំងខ្មោច,ព្រៃ ល្បោះ,ព្រៃល្មាញ,ព្រៃភ្នំសេវ៉ា, ព្រៃអូរខ្វាវ,ព្រៃជើងរើង,និងព្រៃ ចំណុចព្រៃខ្ញែង ។ ហើយព្រៃ ទាំងនេះ គឺស្ថិតក្នុងដែនអភិរក្ស សត្វព្រៃភ្នំព្រិច ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ក្នុងនេះប្រភពបានបង្ហើបថា ឧកញ៉ា សឹង សំអុល ក៏បានឱ្យ ឈ្មោះ សុង ត្រូវជាបងថ្លៃ និង ជាមេការរបស់ខ្លួនប្រមូលក្រុម កូនដៃធ្វើឈើអនាធិបតេយ្យពី ក្រៅដែនដីក្រុមហ៊ុនដាយថាន់ យកមកចូលក្នុងក្រុមហ៊ុនដាយ ថាន់ជារាងរាល់ថ្ងៃផងដែរ ។ ខណៈលោកត្រឹងសុខាជាមេការ របស់ឧកញ៉ាម្នាក់ដែរនោះ ។
ប្រជាពលរដ្ឋមានការព្រួយ បារម្ភជាខ្លាំងចំពោះសកម្មភាព កាប់បំផ្លាញព្រៃឈើនៅតំបន់ ខាងលើ សូមសំណូមពរដល់ លោកអភិបាលខេត្តមណ្ឌលគីរី និងលោកប្រធានរដ្ឋបាលព្រៃ ឈើចុះទប់ស្កាត់ជាបន្ទាន់ដើម្បី រក្សាព្រៃឈើដែលជាសម្បត្តិ មហាសាលឱ្យនៅគង់វង្ស ។
សារព័ត៌មានយើងពុំអាចសុំ ការបំភ្លឺពីលោកឧកញ៉ា សឹង សំអុល បានឡើយ ព្រោះគ្មាន លេខទូរស័ព្ទ ៕