ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ក្រ​សួង​ព័​ត៌មា​ន ​រៀប​ចំ​សិ​ក្ខា​សាលា​ ផ្ស​ព្វ​ផ្សា​យ ស្តី​ពី​ស​មិ​ទ្ធិផ​ល​ និ​ង​ផែ​នកា​រ នៃ​កា​រ​អ​នុវត្ត​គោ​ល​ន​យោបា​យ​ ស​ម​ភា​ពយែ​ន​ឌ័រ ​លើប្រ​ព័​ន្ធផ្ស​ព្វ​ផ្សាយ​ នៅ​ថ្នា​ក់​ក្រោ​ម​ជាតិ​

ខេត្តកំ​ព​ង់ឆ្នាំង ៖​ ​សិ​ក្ខា​សា​លាផ្ស​ព្វ​ផ្សា​យ​ស្តី​ពី​សមិ​ទ្ធិ​ផល​ និងផែនកា​រនៃការ​អនុវត្តគោ​លន​យោបា​យ ស​មភាពយែន​ឌ័ររបស់​រាជរ​ដ្ឋាភិ​បាលលើ​ប្រព័​ន្ធផ្សព្វផ្សា​យ​នៅថ្នាក់ក្រោ​ម​ជាតិ រៀប​ចំ​ដោយ​ក្រសួ​ង​ព័​ត៌មាន​ មា​ន​រ​យៈពេ​ល​៥ថ្ងៃ​ ​ត្រូ​វបានធ្វើ​ពិ​ធី​បើក​សិ​ក្ខា​សាលា ​នៅព្រឹ​ក​ថ្ងៃ​ទី​៦ ​ខែ​តុ​លា ​ឆ្នាំ​២​០២០ ​ក្រោ​មអ​ធិ​ប​តី​ភាព​ឯ​ក​ឧត្ត​ម​ ​ខៀ​វ ​កា​ញា​រី​ទ្ធ​ ​រដ្ឋ​ម​ន្រ្តី​ក្រ​សួង​ព័​ត៌​មា​ន ​ឯ​ក​ឧ​ត្តម​ ​ថា​ច់​ ​ផែ​ន​ ​រ​ដ្ឋលេ​ខា​ធិ​​ការ​ក្រ​សួ​ង​ព័ត៌​មា​ន​ ​និង​លោ​ក​ ​អម​ ​សុ​ភា​ អ​ភិ​បា​ល​រង​ខេ​ត្ត​កំ​ព​ង់ឆ្នាំ​ង​ ​ឯ​ក​ឧត្ត​ម​ ​លោ​កជំ​ទា​វ​ ​ទីប្រឹ​ក្សា​ក្រ​សួ​ង ​និ​ង​លោ​ក ​លោ​ក​ស្រី​ ​ជាថ្នា​ក់​ដឹ​ក​នាំប្រ​ធា​ន​ម​ន្ទី​រអ​ង្គ​ភា​ព​ជុំ​វិញ​ខេ​ត្ត​ ​និ​ង ​សិ​ក្ខា​កា​ម​មក​ពី​ប​ណ្តា​លរា​ជ​ធា​នី​ខេ​ត្តចំ​នួ​ន​៥​។

ឯកឧត្តម ម៉ម ឈឿម ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ថាៈ ខេត្តកំពង់ឆ្នាំង បាននិងកំពុងអភិវឌ្ឍន៍លើគ្រប់វិស័យ ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី៤ នីតិកាលទី៦នៃរដ្ឋសភា។ ក្នុងនោះវិស័យព័ត៌មាន និងសោតទស្សន៍ បានរួមចំណែកយ៉ាងសំខាន់ ដែលការរីកចម្រើនទាំងអស់នេះ មួយចំណែកធំ បានមកពីការចូលរួមយ៉ាងសកម្ម របស់បងប្អូនជានារីពីគ្រប់ស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងបងប្អូនជានារីនៅតាមសហគមន៍ផងដែរ។

មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានយកចិត្តទុកដាក់គិតគូរយ៉ាងខ្លាំងដល់សកម្មភាព និងផលប្រយោជន៍របស់បងប្អូនជាស្ត្រីក្នុងអង្គភាព និងផ្តល់តួនាទីភារកិច្ចសំខាន់ៗ ជូនដល់បងប្អូនជានារីឱ្យបំពេញការងារលើគ្រប់មុខជំនាញ និងបានធ្វើការប្រជុំផ្សព្វផ្សាយ ដាក់បញ្ចូលកម្មវិធីផ្សព្វផ្សាយក្នុងប្រព័ន្ធផ្សព្វផ្សាយដែលមាននៅក្នុងខេត្តអំពីតម្លៃស្ត្រី និងគ្រួសារខ្មែរ សេចក្តីថ្លៃថ្នូរ និងប្រពៃណីវប្បធម៌ ទំនៀមទំលាប់ល្អរបស់ជាតិ ការលុបបំបាត់អំពើហឹង្សា ការជួញដូរមនុស្ស និងការទប់ស្កាត់ការរំលោភបំពានផ្លូវភេទលើស្ត្រី។

លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានគូសបញ្ចាក់ថា ដើម្បីលើកកម្ពស់សមភាពយេនឌ័រ រាជរដ្ឋាភិបាលកម្ពុជា ខេត្តបានដាក់ចេញនូវវិធានការជាក់លាក់ជាច្រើនក្នុង ការបញ្ជ្រាបយេនឌ័រ និងបង្កើតនូវតួនាទីស្ត្រី ក្នុងការធ្វើសេចក្តីសម្រេច រួមទាំងការបញ្ចូលទៅក្នុងច្បាប់ យុទ្ធសាស្ត្រនិងកម្មវិធីនយោបាយ ដែលកិច្ចខិតខំប្រឹងប្រែងទាំងនេះបាននាំមកនូវការកើនឡើងជាបណ្តើរៗនូវសមាសមាត្រស្ត្រីជាថ្នាក់ដឹកនាំទាំងនូវថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ នៅក្នុងខេត្តកំពង់ឆ្នាំង ស្រ្តីជាថ្នាក់ដឹកនាំ ពីថ្នាក់មូលដ្ឋានដល់ថ្នាក់ខេត្ត ដែលបានបម្រើការងារជា ថ្នាក់ដឹកនាំមន្រ្តីរាជការ និង វិស័យឯកជន មានប្រមាណជាង៤២ភាគរយផងដែរ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា សិក្ខាសាលាដែលបានរៀបចំឡើងនាពេលនេះគឺពិតជាមានសារៈសំខាន់ ក្នុងការបណ្តុះគំនិតស្មារតី លើកកម្ពស់សិទ្ធិសិរីភាពរបស់នារី នៅក្នុងដំណាក់កាលនៃការវិវឌ្ឍន៍របស់ប្រទេសជាតិនាពេលបច្ចុប្បន្ន។

ឯកឧត្តម បានបញ្ជាក់រាជរដ្ឋាភិបាលនៅគ្រប់អាណត្តិតែងតែបានលើកឡើងអំពីគោលការណ៍សិទ្ធស្មើភាពគ្នា រវាងបុរសនិងស្រ្តី ពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀត ធ្វើយ៉ាងណាឲ្យតួនាទីរបស់ស្រ្តីកាន់តែសំខាន់ឡើងៗ ហើយនៅក្នុងអាណត្តិទី៥នេះ រាជរដ្ឋាភិបាលបានបញ្រ្ជាបស្ត្រីជាថ្នាក់ដឹកនាំ ឱ្យបានយ៉ាងតិច៣០ភាគរយ ទៅ៥០ភាគរយ។

ឯកឧត្តម បានបញ្ជាក់ទៀតថា ទន្ទឹមនិងការគាំទ្រយ៉ាងពេញទំហឹងពីគ្រប់មជ្ឈដ្ឋាននានាដល់ស្រ្តីនោះ ស្ត្រីខ្លួនឯងក៏ត្រូវពង្រឹងនូវសមត្ថភាព និងលើកកម្ពស់សមត្ថភាពខ្លួនឯង ប្រកដោយភាពជឿជាក់លើខ្លួនឯង និងកិច្ចសហការសាមគ្គីក្នុងការដឹកនាំនិងការទទួលខុសត្រូវលើតួនាទីនិងភារកិច្ចរបស់ខ្លួន។ ឯកឧត្តម បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវបន្តយកចិត្តទុកដាក់សិក្សាររៀនសូត្រ ដកស្រង់បទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីបង្កើននូវចំណេះដឹងដល់ស្រ្តីលើវិស័យព័ត៌មានឱ្យកាន់តែប្រសើរឡើង ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.