ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ថវិកា គឺជា​ឧបករណ៍​នៃ​គោលនយោបាយ​ផ្ទុយទៅវិញ បើ​គ្មាន​គោលនយោបាយ​ច្បាស់លាស់ ថវិកា​ច្បាស់​ជា​នឹង​ត្រូវ​ប្រើប្រាស់​ខ្ជះខ្ជាយ​ឥតប្រយោជន៍​

​ភ្នំពេញ ៖ សម្តេច​អគ្គ​មហា សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា​បាន​ថ្លែងថា ក្នុង​ជីវិត ជា​នាយករដ្ឋមន្ត្រី គឺ​ពិតជា​គ្មាន អ្វីដែល​ធ្វើឱ្យ​ខ្ញុំ​សប្បាយចិត្ត​ជាង ការ​លុបបំបាត់បាន​ទាំងស្រុង​នូវ បំណុល សាច់ប្រាក់ និង​ការកែ ប្រែ​ស្ថានភាព​នៃ​ការអនុវត្ត​ថវិកា ពី​ស្ថានភាព​ខ្វះ​សាច់ប្រាក់​ដ៏​រ៉ាំរ៉ៃ មក​ជា​ការទូទាត់​បាន​ទាន់ពេល វេលា នោះទេ ។

​ថវិកា​គឺជា​ឧបករណ៍​នៃ គោលនយោបាយ ។ បើ​មាន គោលនយោបាយ​ត្រឹមត្រូវ​ច្បាស់ លាស់​តែ​គ្មាន​ថវិកា​សម្រាប់​អនុ វត្ត​ទេ គឺ​ពិតជា​មិន​អាច​សម្រេច បាន​នូវ​បំណងប្រាថ្នា​ដែល​រំពឹង ចង់បាន ផ្ទុយទៅវិញ​បើ​គ្មាន គោលនយោបាយ​ច្បាស់លាស់ ទេ នោះ​ថវិកា​ច្បាស់​ជា​នឹងត្រូវ បាន​ប្រើប្រាស់​ខ្ជះខ្ជាយ​ឥតប្រ យោជន៍​ជាមិនខាន ។​

​នៅ​ក្នុង​ការ​ជម្រុញ​អនុវត្ត កិច្ច​ការ​កែទម្រង់​ប្រព័ន្ធ​ទាំងអស់ យើង​បានដឹង​ច្បាស់​ថា យើង ត្រូវ​ជួបប្រទះ និង​ពុះពារ​នូវ​បញ្ហា ប្រឈម​ការលំបាក​និង​ភាព​ស្មុគ ស្មាញ​មួយចំនួន​ជៀស​មិន​ផុត ហើយ​ជួន​កាល​វា​តម្រូវ​ឱ្យ​យើង ហ៊ាន​លះបង់​និង​ទទួល​រង​នូវ​ការ ឈឺចាប់​មួយចំនួន​ថែម​ទៀត ។

​សម្តេច​មានប្រសាសន៍ថា យើង​ច្បាស់​ជា​ទទួលស្គាល់ថា វា​ពិតជា​មាន​តម្លៃ​លើសលប់​ដូច ពាក្យ​ថា​“​គ្មាន​លទ្ធផល​ណា ដែល​បាន​មក ដោយ​មិន​មាន ការបង់ថ្លៃ​នោះទេ​ហើយ​ក៏​គ្មាន កំណែទម្រង់​ណា​ដែល​សម្រេច បាន​ដោយ​មិ​មាន​ការលះបង់ នោះដែរ​” ។ ដូច​ខ្ញុំ​គូសបញ្ជាក់ ជារឿយៗ​ថា “​កែទម្រង់ គឺ​រស់ មិន​កែទម្រង់ គឺ​ស្លាប់ ”​។​

​សម្តេច​តេជោ បាន​ថ្លែង បែបនេះ នៅ​សណ្ឋាគារ​សុខា ភ្នំពេញ ស្ថិតនៅ​សង្កាត់​ជ្រោយ ចង្វា​រ ខណ្ឌ​ជ្រោយចង្វា ក្នុង កិច្ចប្រជុំ​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​នៃ កម្មវិធី​កែទម្រង់​ការគ្រប់គ្រង ហិរញ្ញវត្ថុ​សាធារណៈ​គោលដៅ ចម្បង​គឺ​“​ការបង្កើន​ភាពជឿ​ទុក ចិត្ត​លើ​ថវិកា​”​ដែល​ផ្តោត​លើ ការពង្រឹង​ការគ្រប់គ្រង​សាច់ ប្រាក់​និង​ការកែលម្អ​នីតិវិធី​ការ អនុវត្ត​ថវិកា ។

​ជាមួយ​នឹង​គោលដៅ​នៃ “​ការបង្កើន​គណនេយ្យភាព​ហិរ ញ្ញ​វត្ថុ​”​ដែល​ផ្តោត​សំខាន់​ទៅ លើ​ការរៀបចំ​កែលម្អ​ការពង្រឹង ការកត់ត្រា ធ្វើ​របាយការណ៍ គណនេយ្យ និង​ហិរញ្ញវត្ថុ​ឱ្យ​កាន់ តែ​ត្រឹមត្រូវ​ច្បាស់លាស់​សុក្រឹត ទាន់ពេលវេលា​និង​ស្របតាម ស្តង់ដារ​អន្តរជាតិ ។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ ប្រចាំឆ្នាំ​នៃ​កម្មវិធី​កែទម្រង់​ការ គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ឯកឧត្តម បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរ ញ្ញ​វត្ថុ​និង​ជា​ប្រធាន​គណៈ​កម្មា​ធិ ការដឹកនាំ​ការងារ​កែ​ទម្រង់​ការ គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ មានប្រសាសន៍​ថា​ស្ថិត​នៅ​ចុង ដំណាក់កាល​ទី ២ នាពេលនេះ ការកែទម្រង់​បាន​ឈាន​មកដល់ ចំណុចរ​បត់​មួយ​ដ៏​សំខាន់ គឺ ដំណាក់កាល​នៃ​ការចាប់ផ្តើម​ធ្វើ ការផ្លាស់ប្តូរ​មួយចំណែក​ម្តងៗ ទៅលើ​ប្រព័ន្ធ​ថវិកា​បច្ចុប្បន្ន ដោយ​ចាប់ផ្តើម​ពី​ចុងឆ្នាំ​២០១៥ នេះ​ទៅ​តាមរយៈ​ការដាក់​ឱ្យ​អនុ វត្ត​មាតិកា​ថវិកា​ថ្មី​ស្តង់ដា​គណ នេ​យ្យ និង​ប្លង់​គណនេយ្យ​ថ្មី អង្គភាព​ថវិកា និង​នីតិវិធី​អនុវត្ត ថវិកា​ថ្មី​រួម​ជាមួយនឹង​ប្រព័ន្ធ​ព័ត៌ មាន​វិទ្យា​សម្រាប់​កិច្ច​ប្រតិបត្តិ ការអនុវត្ត​ថវិកា​ជំហាន​ទី ១ ព្រម​ទាំង​ការ ចាប់ផ្តើម​ពង្រឹង និង​ពង្រីក​ការអនុវត្ត​ថវិកា​កម្មវិធី ពេញលេញ​ជា​ជំហានៗ​ទៅក្នុង ចំណោម​ក្រសួង ស្ថាប័ន​រដ្ឋ​គ្រប់ ថ្នាក់ ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់ ក្រោម​ជាតិ​ដោយ​ចាប់ផ្តើម​ពី​ឆ្នាំ ២០១៥​នេះ​ទៅ រហូតដល់​ឆ្នាំ ២០១៨ ស្រប​តាម​ឯកសារ “​ទស្សនទាន​ស្តីពី​ទិសដៅ​យុទ្ធ សាស្ត្រ​នៃ​ការកែទម្រង់​ប្រព័ន្ធ ថវិកា ២០១៣-២០២០ ក្នុង គោលដៅ​ជា​ជំហាន​ឆ្ពោះទៅ កែប្រែ​ប្រព័ន្ធ​ថវិកា​បច្ចុប្បន្ន​ទាំង ស្រុង​ពី​“​ប្រព័ន្ធ​ថវិកា​ផ្តោតលើ ធាតុ​ចូល​និង​មជ្ឈការ​ទៅជា ប្រព័ន្ធ​ថវិកា​ផ្តោត​លើ​លទ្ធផល​ឬ ធាតុ​ចេញ​និង​វិមជ្ឈការ​”​បាន នៅ​ឆ្នាំ​២០២០ ។​

​ការរៀបចំ​ការផ្លាស់ប្តូ​រ​នេះ គឺជា​ការងារ​ស្នូល​នៃ​ដំណាក់ កាល​ទី ៣ នៃ​កម្មវិធី​កែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សា​ធា រណៈ​ដែល​កំណត់​យក​“​ការ​ផ្សារ ភ្ជាប់​ថវិកា​ទៅនឹង​គោល​ន​យោ បាយ​”​ជា​គោលដៅ​ចម្បង ។ បន្ទាប់មកទៀត​តាម​ការគ្រោង រំពឹងទុក ចាប់ពី​ឆ្នាំ​២០២០​ទៅ នឹង​បន្ត​ពង្រឹង​ការអនុវត្ត​ប្រព័ន្ធ ថវិកា​កម្មវិធី​ដែល​ផ្តោត​លើ​លទ្ធ ផល​ឬ​ធាតុ​ចេញ​នេះ​ជា​បណ្តើរៗ ឆ្ពោះទៅរក​“​ការបង្កើន​គណ នេ​យ្យ​ភាព​សមិទ្ធកម្ម​”​នៃ​ប្រព័ន្ធ គ្រប់គ្រង​ហិរញ្ញវត្ថុ​ស៊ា​ធា​រណៈ កម្ពុជា​ទាំងមូល​ឱ្យបាន​សេ​ម្រេច នៅ​ឆ្នាំ​២០២៥​ដែល​នេះ​គឺជា គោលដៅ​ចម្បង​នៃ​ដំណាក់ កាល​ចុងក្រោយ​គឺ “ ដំណាក់ កាល​ទី ៤ នៃ​កម្មវិធី​កែ ទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សា​ធា រ​ណៈ​” ។​

​ពេល​នេះ​ការកែទម្រង់​បាន ឈាន​មកដល់​ចំណុចរ​បត់​មួយ​ដ៏ សំខាន់​បំផុត​ហើយ​ឆ្នាំ​២០១៤- ២០១៥ គឺជា​ដំណាក់កាល​អន្តរ កាល​នៃ​ការកសាង​មូលដ្ឋាន​គ្រឹះ សម្រាប់​ការផ្លាស់ប្តូរ​នៅក្នុង ប្រព័ន្ធ​ថវិកា ។ បណ្តា​ចំណុច ខ្លាំង​ដែល​នាំ​ឱ្យ​សម្រេចបាន ជោគជ័យ​ក្នុង​ពេល​កន្លងមក មាន ៖ ១-​ចក្ខុវិស័យ​ត្រឹមត្រូវ​, ២-​ឆន្ទៈ​នយោបាយ​មុត​ស្រួច​ឥត រាថយ​,៣-​ការដឹកនាំ ឈ្លាសវៃ រស់​រវើក និង​បុរេ​សកម្ម​, ៤-​ការ ចូលរួម​យ៉ាង​សកម្ម​ពី​គ្រប់​ក្រសួង ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ​, ៥-​ការចូលរួម​ឧបត្ថម្ភ​គាំទ្រ យ៉ាង​ពេញទំហឹង​ពី​សំណាក់​ដៃគូ អភិវឌ្ឍន៍​ដោយ​គោរព​“​ភាពជា ម្ចាស់​”​និង​៦-​យន្តការ​គ្រប់គ្រង តាមដាន​ត្រួតពិនិត្យ​ប្រកបដោយ ស័ក្តិសិទ្ធិ​ភាព​និង​ប្រសិទ្ធភាព ៕

he_hunsen

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.