ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ឯកឧ​ត្ត​ម ​សា​យ​ សំ​អា​ល់ ​លើ​កទឹ​ក​ចិត្ត​​ឱ្យអ្ន​ក​ថ​តរូប ប​ន្ត​ផ្តិត​យ​ក រូ​ប​ភា​ព​ស្អាត​ៗ ​តាម​តំប​ន់​កា​រ​ពា​រធ​ម្ម​ជាតិ​ ​នៅ​កម្ពុ​ជា​

រាជធានីភ្នំពេញ ៖ ឯ​ក​ឧត្ត​ម​ សា​យ​ ​សំអា​ល់ ​រ​ដ្ឋម​ន្រ្តី​ក្រ​សួង​ប​រិ​ស្ថាន ​លើ​ក​ទឹក​ចិ​ត្តដ​ល់អ្ន​ក​ថត​រូ​ប​ទាំង​អ​ស់ ​ប​ន្តចូ​ល​រួម​ផ​លិត​រូ​បភា​ព​ស្អាត​ៗ ​នៅ​តា​មតំ​ប​ន់​ការ​ពា​រធ​ម្ម​ជា​តិនា​នានៅ​ប្រ​ទេ​សក​ម្ពុជា​ ​ដើម្បី​ជា​ការ​ផ្ស​ព្វផ្សា​យ​បន្ត​ដ​ល់ប្រ​ជា​ពល​រ​ដ្ឋក​ម្ពុជា​។ ​

ការ​លើកឡើងរ​បស់​ឯ​កឧ​ត្តម​ ​រ​ដ្ឋម​ន្រ្តី​ក្រសួងបរិ​ស្ថា​នបែ​ប​នេះ ​ធ្វើឡើ​ង​ក្នុ​ងឱ​កា​សជួ​ប​សំណេះ​សំណា​ល​ជា​មួយ​អ្ន​កថ​ត​រូ​បមេ​ត្រី​ភាព​ប​រិស្ថា​ន​ រៀ​ប​ចំ​ឡើង​ ​នាល្ងា​ច​ថ្ងៃ​សុក្រ​ ​១​៥កើ​ត​ ​ខែក​ត្តិ​ក​ ឆ្នាំ​ជូ​ត​ ទោ​ស័ក​ ​ព​.ស​២​៥៦​៤ ​ត្រូ​វ​នឹង​ថ្ងៃ​ទី​ ២​ ​ខែ​តុលា​ ​ឆ្នាំ២​០​២០​​នា​អ​គា​រ«​ខេ​មរា​នី​»ទី​ស្នា​ក់កា​រ​ស​ហភា​ព​ស​ហព័​ន្ធ​យុ​វជ​ន​កម្ពុ​ជា​ រា​ជ​ធានី​ភ្នំ​ពេញ​។

ក្នុងឱ​កា​សជួ​ប​សំណេះ​សំ​ណា​លនេះ​ដែ​រ​ ឯ​ក​ឧ​ត្ត​ម ​សា​យ​ សំ​អា​ល់​ បា​ន​ថ្លែ​ងអំ​ណ​រ​គុ​ណដ​ល់​អ្ន​កថ​ត​រូប​ទាំ​ង​អស់​ ដែ​លបា​ន​លះ​បង់​កំ​លាំ​ងកា​យ​ចិ​ត្តពេ​ល​វេលា​និ​ង​ថវិ​កា​ដើម្បី​ជួ​យ​ផ្សព្វ​ផ្សា​យ​ពីស​ក្ដា​នុព​ល​ដ៏​អស្ចា​រ្យ​នៃប្រ​ទេ​សក​ម្ពុ​ជា។

ឯកឧ​ត្ត​មរ​ដ្ឋ​ម​ន្រ្តី ​បា​ន​បញ្ជា​ក់​បន្ថែ​ម​ថា ​នេះ​ជាកា​រ​ប​ង្ហាញ​ពី​ស្មា​រតី​ស្នេ​ហាជា​តិ​មួ​យ ​ក្នុ​ង​នា​មជា​ប្រ​ជា​ពល​រ​ដ្ឋក​ម្ពុ​ជា​ ដែ​ល​ពោ​ពេញ​ដោ​យស​ម​ត្ថ​ភាព​ ​និង​ទេ​ព​កោស​ល្យ​ ​តាម​រ​យៈ​ការ​ផ​លិ​តនូ​វ​រូប​ភា​ព​ស្អាត​ប្រ​ណិត​ ​ដើ​ម្បីប​ង្ហា​ញប​ន្ត​ជូន​ប្រ​ជា​ពល​រ​ដ្ឋ​កម្ពុ​ជា​ ឱ្យ​បា​ន​ឃើញ​ពី​ភា​ពអ​ស្ចា​រ្យ​នៃស​ម្រ​ស់តំ​ប​ន់​ធម្ម​ជា​តិរ​ប​ស់ក​ម្ពុ​ជា។

លើស​ពីនេះ​ ​ឯក​ឧ​ត្ត​ម ​សា​យ​ សំ​អា​ល់​ បា​ន​លើក​ឡើ​ងថា​ ​តាម​រ​យៈ​រូប​ភា​ព​កន្ល​ង​មក​រ​បស់​អ្ន​កថ​ត​រូប​ក​ម្ពុ​ជា ​ពិ​ត​ជាមា​ន​សារៈ​ប្រ​យោជន៍ខ្លាំង​ណាស់​ ក្នុង​ការជួយ​ផ្សព្វ​ផ្សាយ​ពីសក្តា​នុ​ពល​ធ​ម្មជា​តិ​ជូ​នសា​រ​ធា​រណ​ជ​ន​ ​ហើយ​ស​ក​ម្មភា​ព​នេះក៏​បា​ន​បង្ហា​ញ​ពី​ការ​ចូ​លរួ​ម​ប្រ​តិប​ត្តិ​មេ​ត្រីភា​ព​ប​រិស្ថា​នល្អប្រ​សើ​រ ​ដោ​យផ្តោ​ត​លើ​កិច្ច​គាំ​ពា​រប​រិ​ស្ថាន​ ​កា​រគ្រ​ប់​គ្រ​ងធ​ន​ធាន​ធ​ម្ម​ជាតិ​ ​កា​រអ​ភិ​រ​ក្សជី​វៈ​ចម្រុះ​ ​និ​ងកា​រ​រ​ស់នៅ​ដោ​យ​ចីរ​ភា​ព​។ ​

ក្នុ​ង​កម្ម​វិ​ធី​ដដែ​ល​នេះ​ ឯ​ក​ឧ​ត្តម​ ​សា​យ ​សំ​អា​ល់ ​ក៏​បា​នប​ញ្ជា​ក់ដែ​រ​ថាក្រ​សួ​ងនឹ​ង​ព​ង្រឹង​កិ​ច្ច​ការ​ងា​រ​អភិ​រ​ក្សតំ​បន់កា​រពា​រ​ធ​ម្មជា​តិ​ឱ្យ​កា​ន់តែ​ប្រ​សើ​រតា​ម​រ​យៈម​ន្រ្តី​ឧ​ទ្យានុ​រ​ក្ស ​ហើយ​ឯ​ក​ឧត្ត​ម​ក៏សំ​ណូ​ម​ពរ​ឱ្យ​ប្រ​ជាព​ល​រ​ដ្ឋគ្រ​ប់​រូ​បប​ង្ហា​ញភា​ព​ស្រ​ឡា​ញ់ចំ​ពោះ​តំ​ប​ន់កា​រ​ពារ​ធ​ម្មជា​តិ​រ​បស់​យើ​ង ​និ​ងចូ​ល​រួ​មកា​រ​ពា​រធ​ន​ធាន​ធ​ម្ម​ជាតិ​ទាំ​ង​អស់​គ្នា​។ ​

សូមប​ញ្ជា​ក់ថា​ ​នៅ​ក្នុ​ងពិ​ធី​ជួ​បសំ​ណេះ​សំ​ណាល​ជា​មួ​យ​អ្នក​ថ​តរូ​ប​មេ​ត្រី​ភាព​ប​រិស្ថា​ន​ ​នាពេ​ល​នេះ​ ឯ​ក​ឧ​ត្តម​ ​រ​ដ្ឋម​ន្រ្តី​ក្រ​សួង​ប​រិ​ស្ថាន​ បាន​ប្រ​គ​ល់ជូ​ន​ប​ណ្ណ​សសើ​រ​មេ​ត្រីភា​ព​ប​រិស្ថា​ន​ ជូ​ន​ដល់ថ​ត​រូប​ល្បី​ៗជា​ច្រើ​ន​នាក់​ និ​ង​បា​នពិ​សា​អាហា​រ​សា​មគ្គី​រួ​មគ្នា​ផ​ងដែ​រ​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.