ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​អាជីវករ​មួយរូប​ប្រមូល​ភាស៊ី​ផ្សារ​ថ្ម ក្រុង​ស្ទឹងត្រែង ឆ្នាំ​២០១៤ សុំឱ្យ​ក្រសួង​មហាផ្ទៃ​ជួយ​អន្តរាគមន៍ និង​ផ្តល់​ភាពយុត្តិធម៌​

​ខេត្ត​ស្ទឹងត្រែង ៖​អាជីវករ​មួយ រូប ដែល​ធ្វើ​អាជីវកម្ម​ប្រមូល ភាស៊ី​ផ្សារ​ថ្ម ខេត្ត​ស្ទឹងត្រែង ឆ្នាំ ២០១៤​ហើយ​ទទួលរង​ការ​ខាត បង់​ក្នុង​ការធ្វើ​អាជីវកម្ម​មាន រយៈពេល ៤​ខែ ចុងឆ្នាំ​២០១៤ បាន​ដាក់​ពាក្យបណ្តឹង​គោរព​ជូន ឯកឧត្តម ស ខេង ឧបនាយក​រដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដើម្បី​សុំ​ជួយ​អន្តរាគមន៍​និង​រក យុត្តិធម៌​ជូន​រូបគាត់ ។​

​យោង​តាម​ការផ្សាយ​របស់ សារព័ត៌មាន​ថ្ងៃនេះ លេខ​៧៣៨ ដែល​គេហទំព័រ​សារព័ត៌មាន សម្លេង​សច្ចៈ​ដកស្រង់​ផ្សាយបាន ឱ្យដឹងថា អ្នកស្រី ឯល ទី​រៀម ដែល​ទទួល​សិទ្ធិ​ធ្វើ​អាជីវកម្ម ភាស៊ី​ផ្សារ​ថ្ម ខេត្ត​ស្ទឹងត្រែង សម្រាប់​ឆ្នាំ​២០១៤ និង ទទួល បាន​ហានិយ​ភ័យ​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង ការធ្វើ​អាជីវកម្ម​ដោយសារ​មន្ត្រី ពុករលួយ​មួយ​ចំនួន​បានដាក់ ពាក្យបណ្តឹង​គោរព​ជូន​ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដើម្បី​សុំ ជួយ​អន្តរាគមន៍​ទប់​ស្កាយ់ការ រំលោភ​សេចក្តីទុកចិត្ត​លើ​សៀវ ភៅ​បន្ទុក​ភាស៊ី​និង​សុំ​ទាមទារ សំណង​បួន​ខែ គិត​ពី​ខែ កញ្ញា ដល់​ខែ​ធ្នូ ស្មើនឹង​១៤០​លាន​រៀល ព្រមទាំង​សំណង​ជំងឺ​ចិត្ត​ខាត បង់​ពេលវេលា​ចំនួន​១០​ម៉ឺន ដុល្លារ ។​

​បច្ចុប្បន្ន អ្នកស្រី ឯល ទី​រៀម ដែល​រងគ្រោះ​យ៉ាង​អយុត្តិធម៌ ដោយ​បញ្ហា​ខាងលើ​បាន​សំណូម ពរ​យ៉ាង​ទទូច​សុំ ឯកឧត្តម ឧ​ប នាយករដ្ឋមន្ត្រី​មេត្តា​ពន្លឿន​ដោះ ស្រាយ​ពាក្យបណ្តឹង​និង​រក​យុ​ត្តិ ធម៌​ជូន​អ្នកស្រី​ដែល​ជា​អាជីវករ រកស៊ី ដោយ​សុច្ចរិត ទៀងត្រង់ គោរព​ច្បាប់​រដ្ឋ​ដែល​កំពុង​ជួប ប្រទះ​នូវ​បញ្ហា​ហិរញ្ញវត្ថុ​ដោយ សារ​ការខាតបង់​ខាងលើ​និង បញ្ហា សតិអារម្មណ៍​យ៉ាងធ្ងន់ធ្ងរ​។

​តាម​ពាក្យបណ្តឹង​អ្នកស្រី ឯល ទី​រៀម បានឱ្យដឹងថា លោក​អភិបាលក្រុង​ស្ទឹងត្រែង ឈ្មោះ ប៊ុន ណា​រី និង​អភិបាល រង ក្រុង​ឈ្មោះ លី មីណា ព្រម ទាំង​មន្ត្រី​ថ្នាក់​ខេត្ត​ដែល​បាន រំលោភ​លើ​សេចក្តីទុកចិត្ត និង កិច្ចសន្យា​ក្នុង​ការដេញ​ភាស៊ី ដែល​មាន​នៅក្នុង​សៀវភៅ​បន្ទុក ភាស៊ី​ជា​ភស្តុតាង​ស្រាប់​និង​កេង ប្រវ័ញ្ចោ​ញី​សឈាម​អ្នកស្រី​និង ប្រើ​អំពើហិង្សា​ដេញ​ចាប់​សម្ភារៈ បោះ​ដាក់​ឡាន និង​យក​គ្រឿង ចក្រ​ឈូសឆាយ​ដែល​មាន​សកម្ម ភាព​នៅក្នុង​ផ្សារ​ថ្ម​ជាប់​ផ្សារ បន្លែ ឱ្យ​រង​នូវ​ការខាតបង់ ទ្រព្យ សម្បត្តិ​យ៉ាងធ្ងន់ធ្ងរ​របស់​ប្រជា ពលរដ្ឋ​ថែមទាំង​ដេញ​បងប្អូន អាជីវករ ព្រម​ទាំង​រូប​អ្នកស្រី ដែល​ជា​ម្ចាស់​ភាស៊ី​ឱ្យ​ចាកចេញ ពី​កន្លែង​ដែល​អ្នកស្រី​ជាប់​កុងត្រា ជាមួយ​ខេត្ត និង​ថ្នាក់​ក្រុង​ពុំទាន់ ចប់​នៃ​ឆ្នាំ​កំណត់​ឱ្យ​ទៅ​នៅ​ឆ្ងាយ ពី​កន្លែងចាស់ ចំនួន ២​គីឡូ​ដី គឺ ទៅ​ឱ្យ​នៅលើ​ដី​របស់​ឧកញ៉ា សា លាង ធ្វើ​ឱ្យ​អ្នកស្រី​ជា​ម្ចាស់ ភាស៊ី​គ្មាន​ការគ្រប់គ្រង​ថវិកា ចំណូល​ប្រចាំថ្ងៃ​ចាប់តាំងពី​ខែ សីហា កន្លងមក រហូតមកដល់ បច្ចុប្បន្ន​នេះ​ធ្វើឱ្យ​បាត់បង់​ថវិកា យ៉ាង​ធំ​និង​បាក់បែកឆ័​ត្រសម្រាប់ ជួល​ដោយ​ឆ័ត្រ​អ្នកស្រី​មាន​ចំនួន ៥២៨​ឆ័ត្រ ដោយសារ​ពួក​គាត់ ថ្នាក់លើ​ទាំងអស់​នោះ​មិន​គោរព ក្នុង​កិច្ចសន្យា​តាម​លក្ខខណ្ឌ ច្បាប់ ។

​អ្នកស្រី​សូមបញ្ជាក់ថា មន្ត្រី សាលាក្រុង​ឈ្មោះ ប៊ុន ណា​រី ឱ្យចំ គឺ​អ្នកស្រី​បាន​ដេញ​ភាស៊ី ចាប់តាំងពី​ថ្ងៃ​ទី ០១ ខែ​មករា ឆ្នាំ​២០១៤ រហូត​ដល់​ថ្ងៃ​ទី ៣១ ខែ​ធ្នូ ឆ្នាំ​២០១៤ ទើប​ដាច់​កុង ត្រា ហើយ​ការគ្រប់គ្រង គឺ​បាន ចែង​នៅ​កុង​បន្ទុក​សៀវភៅ​ភាស៊ី ដូច​មាន​ស្រាប់​ចុះ​ហេតុដូចម្តេច បាន​លោក ប៊ុន ណា​រី ជា​ចៅ ហ្វាយ​ក្រុង បង្ខំ​ឱ្យ​អ្នកស្រី​បង់ ប្រាក់​រៀងរាល់​ខែ​ក្រៅផ្លូវការ ចំនួន​ទឹកប្រាក់ មួយខែ ២.៧០ ០.០០០​រៀល​(​ពីរលាន​ចិត សិប​ម៉ឺន​រៀល​)​ក្រៅ​ប្រព័ន្ធ​យ៉ាង ដូច្នេះ ហេតុតែ​អ្នកស្រី ជា​ប្រជា ជន​ល្ងិតល្ងង់​ខ្លៅ​ដោយ​រក្សា​សុខ ផង​ចេះតែ​បង់​ជូន​លោក​អភិ បាល​ក្រុង រៀងរាល់ខែ នៅ​ខែ​ទី ៨ អ្នកស្រី​ទៅ​អង្វរ​គាត់ សុំ​បង់ ជូន​លោក ១.០០០.០០០ រៀល​(​មួយ​លាន​រៀល​)​គាត់​ក៏ ព្រម​ទទួល​ដោយ​គាត់​ឃើញ​អ្នក ស្រី​គ្មាន​ចំណូល មក​ដល់​ខែ ៩ អ្នកស្រី​មិន​ទាន់​បាន​បង់​ជូន​គាត់ ទេ ព្រោះ​ត្រូវ​ពួកគាត់​ធ្វើ​បាប គ្មាន​កន្លែង​លក់​និង​គ្មាន​កន្លែង ទារ​ភាស៊ី ។​

​សារព័ត៌មាន​ថ្ងៃនេះ​បាន​សរ សេរ​ទៀតថា គម្រោងការ​អភិ វឌ្ឍន៍​បង្ហាញ​នូវ​ការរីកចំរើន ប៉ុន្តែ​បើ​គម្រោង​នៃ​ការអភិវឌ្ឍន៍ បាន​ប៉ះពាល់​ទៅ​ដល់​ផលប្រយោ ជន៍ ប្រជាពលរដ្ឋ និង​អាជីវករ គួរតែ​អាជ្ញាធរ​មូលដ្ឋាន​រិះរក​វិធី ណា​មួយ​សមស្រប​ដែល​មិន​ធ្វើ ឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍ ប្រជាពលរដ្ឋ​តាម​គោល​ន​យោ បាយ​ឈ្នះ​-​ឈ្នះ​របស់​សម្តេច​តេ ជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា ទើប​ជា​ការ ប្រសើរ ។​

​នា​ពេល​កន្លងមក​ក្នុង គម្រោង​អភិវឌ្ឍន៍​របស់​លោក ឧកញ៉ា សា លាង នៅ​ផ្សារ ប្ញ​ស្សី​ថ្មី ក្រុង​ស្ទឹងត្រែង ដែល គាំទ្រ ដោយ​សមត្ថកិច្ច​ខេត្ត​ត្រូវ បាន​ប្រជាពលរដ្ឋ​តវ៉ា​យ៉ាង​ច្រើន ព្រោះ​វា​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់ ផលប្រយោជន៍​ប្រជាពលរដ្ឋ​អ្នក លក់ដូរ​ក្រីក្រ​ដែល​គ្រាន់តែ​រកស៊ី លក់ដូរ​បាន​មួយ​ក្រពះ​តែ​ប៉ុណ្ណោះ ។​

​មតិ​សាធារណៈ​មាន​ទស្សនៈ ថា អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង និង ដំណើរការ​រក​យុត្តិធម៌​ជូន​អ្នកស្រី ឯល ទី​រៀម អាជីវករ ដែល​បាន ទទួល​សិទ្ធិ​ធ្វើ​អាជីវកម្ម​ភាស៊ី ផ្សារ​ថ្ម​ឆ្នាំ​២០១៤​និង​បាន​ទទួល ហានិយ​ភាព​ខ្ពស់​ក្នុង​ការធ្វើ​អាជី វ​កម្ម ដោយសារ​ការបណ្តេញ អ្នកលក់ដូរ​នៅ​ក្នុង​ផ្សារ​ថ្ម​ជាប់ ផ្សារ​បន្លែ​ខណៈ​កុងត្រា​ពុំទាន់ ផុតកំណត់ ។​

​ឯកឧត្តម កុល សំអុល អ​ភិ បាល​ខេត្ត​ស្ទឹងត្រែង​ត្រូវបាន ប្រជាពលរដ្ឋ​សរសើ​រលើ​ស្នាដៃ ដឹកនាំ​របស់ ឯកឧត្តម ក្នុងការ អភិវឌ្ឍន៍​ខេត្ត​ឱ្យ​រីកចម្រើន​លើ គ្រប់​វិស័យ​ការកសាង​សោភ័ណ ភាព​ទីក្រុង​ស្ទឹងត្រែង​ឱ្យមាន ភាព​រីក​ស្រស់បំព្រង​ស្របតាម គោលនយោបាយ​របស់​រា​ជ​រដ្ឋា ភិ​បាល ។​

​ទន្ទឹម​និង​នោះ​ដែរ​មតិ​សា​ធា រណៈ​ក៏​រំពឹងថា ឯកឧត្តម អភិបាលខេត្ត​និង​ពិនិត្យ​ឡើងវិញ​នូវ ការខាតបង់​ដ៏​ធ្ងន់ធ្ងរ​របស់​អាជីវ ករ​ដែល​ទទួល​សិទ្ធិ​ធ្វើ​អាជីវកម្ម ប្រមូល​ភាស៊ី​ផ្សារ​ថ្ម​ឆ្នាំ​២០១៤ ដោយសារ​ការរៀបចំ​ផ្សារ​តាម គម្រោង​អភិវឌ្ឍន៍​របស់ ខេត្ត និង​សូម​ឱ្យ​ក្រសួង​មហាផ្ទៃ​ជួយ ពន្លឿន​ដំណើរការ​ដំណោះស្រាយ លើ​បណ្តឹង​ខាងលើ​នេះ​ផង ។​

​សារព័ត៌មាន​យើង​នឹង​ព្យា យាម​សុំ​ការពន្យល់​ពី​គ្រប់ភាគី ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ផ្សាយ​ជូន សាធារណជន​ជ្រាប​ថា​បន្ត​នៅ លេខ​ក្រោយ ៕
​ដោយ ៖ កែវ ចាន់​ឌួង​

 

sorkheng

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.