ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

គួរអាណោចអធ័ម រ​ណ្ដៅ​​​ស្រះ​ទឹក​មួ​យ​ក​ន្លែង ​ឆក់​យ​ក​ជីវិ​ត ក្មេ​ង​ស្រី​ ​២ ​នា​ក់​ ជា​ប​ង​ប្អូ​នជី​ដូ​ន មួ​យ​នឹ​ង​គ្នា

ខេត្តប​ន្ទា​យមា​ន​ជ័​យ ៖ ក្មេ​ងស្រី​ ​២​ នា​ក់​ត្រូ​វបា​ន​រ​ណ្ដៅស្រះ​ទឹ​ក​មួយ​ក​ន្លែ​ង​ឆ​ក់យ​ក​ជី​វិត​ស្លា​ប់​យ៉ា​ងអា​ណោ​ច​អាធ័​មនៅ​វេ​លា​ម៉ោ​ង៥​និ​ង​១៥​នា​ទីល្ងា​ច​ ​ថ្ងៃទី​ ​២​៦ ​ខែ​ក​ញ្ញា​ ឆ្នាំ​២​០​២​០ ​ស្ថិ​ត​ក្នុង​ភូ​មិ​បុស្ប​ធំ​ ​ឃុំតា​គ​ង់​ ស្រុ​ក​ម៉ា​ឡៃ​ ខេ​ត្ត​ប​ន្ទាយ​មា​ន​ជ័យ​ ។

លោកវរសេនីយ៍ឯកបេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថាក្មេងស្រីរងគ្រោះទាំង២នាក់ ម្នាក់មានឈ្មោះ ភាព ចំណាន ភេទស្រី អាយុ១១ឆ្នាំ ជាសិស្ស ឪពុកឈ្មោះភាព តុលា និងម្តាយឈ្មោះឡាច ស៊ីណាក់ មានទីលំនៅភូមិបល្ល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និង ម្នាក់ទៀត ឈ្មោះ វ៉ាង សុខវណ្ណ ភេទស្រី អាយុ៨ឆ្នាំ ជាសិស្ស មានឪពុកឈ្មោះ ផាត់ វ៉ាង និងម្តាយ ឈ្មោះឈឿន ចាន់ណា មានទីលំនៅ ភូមិបល្ល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្មេងស្រីរងគ្រោះទាំង២នាក់ ជាបងប្អូនជីដូនមួយនឹងគ្នា។

លោ​ក​អធិ​ការ​បា​នប​ញ្ជាក់ប​ន្តថា នៅមុនពេលកើតហេតុកុមារីរងគ្រោះទាំង២នាក់ បាននាំគ្នាមកងូតនៅក្នុងស្រះទឹកមួយកន្លែង ស្ថិតក្នុងភូមិបុស្សធំ ឃុំតាគង់ពេលដែលទឹកកំពុងជន់ឡើង។កុមារីទាំងពីរនាក់កំពុងងូតទឹកលេងយ៉ាងសប្បាយស្រាប់តែក្មេងស្រីទាំងពីរនាក់នោះត្រូវ
ទឹកកួចចូលក្នុងរណ្ដៅស្រះបណ្តាលឲ្យលង់ទឹកស្លាប់ទាំង២នាក់បងប្អូនតែម្តង។ លោកវរសេនីយ៍ឯកបេន សំអាតបានបញ្ជាក់ឲ្យដឹងបន្តទៀតថាដោយសារតែនៅទីនោះពុំមានមនុស្សហើយរណ្ដៅទឹកជ្រៅទៀត
បណ្ដាលឲ្យក្មេងទាំងពីរនាក់នោះលង់ស្លាប់ដោយគ្មានអ្នកជួយសង្គ្រោះ។ក្មេងស្រីទាំង២នាក់ក្រោយពីសមត្ថកិច្ចចម្រុះពិនិត្យរួចរាល់ហើយបានប្រគល់ទៅឲ្យឪពុកម្ដាយធ្វើបុណ្យតាមប្រពៃណី៕

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 4454 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.