ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម្តេច​ម៉ែ​​ ជាទីស​ក្ការៈ យា​ង​​​សម្ពោធ ​​ប​ណ្ណាល័​យ​ នៃ​​វិ​ទ្យា​ស្ថា​ន​​ស្លឹ​ក​រឹត ​​រ​ប​ស់​​ម​ជ្ឈ​ម​ណ្ឌល​​ ឯ​ក​សា​រ​​​ក​ម្ពុជា​​​

រាជធានី​ភ្នំ​ពេញ​ ​៖ ​នៅ​​​ព្រឹ​ក​​ថ្ងៃ​​​ច័​ន្ទ​​នេះ​ ​​ស​ម្តេ​ច​ព្រះ​​ម​ហា​ក្ស​ត្រី​ ន​រោ​ត្ត​ម​ មុ​និ​នា​ថ​ ​សី​ហនុ​ ​ព្រះ​វ​រ​រាជ​​​មា​តា​​ជា​តិ​ខ្មែ​រ ​បា​ន​​ស​ព្វ​ព្រះ​រាជ​​ហ​ឫ​ទ័យ​​​យា​ង​​​សម្ពោ​ធ​​​ប​ណ្ណាល័​យ​​​សម្តេ​ច​ម៉ែ​ នៃ​​​វិ​ទ្យា​ស្ថាន​​​ស្លឹ​ក​រឹ​ត​​​រប​ស់​​​ម​ជ្ឈ​ម​ណ្ឌល​​​ឯ​ក​សា​រ​​ក​ម្ពុជា​។​

​ទន្ទឹម​នោះ​នៅក្នុង​ពិធី​ដ៏​មហា​ឡា​រិ​ក​នោះ​ក៏មាន​ការតាំងពិព័រណ៍​ពិសេស​ចំនួន​ពីរ​៖
១៖ ព្រះ​ឆាយា​ល​ក្ខ័​ណ៍​របស់​សម្តេចព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ អតីត​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ជាតិខ្មែរ​។​
២៖ ការ​រចនា​ប្លង់​អគារ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដោយ​ស្ថាបត្យករ​លំដាប់​ពិភពលោក គឺ​លោកស្រី ហ្សា​ហា ហា​ឌី​ដ​។​

​សូមជម្រាបថា បណ្ណាល័យ​សម្តេចម៉ែ​ត្រូវ បាន​បង្កើតឡើង​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដើម្បី​ថ្វាយ​ព្រះរាជ​កិត្តិយស​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ជូន​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ដែល​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​សម្តេច ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ អតីត​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ជាតិខ្មែរ ប្រទេសជាតិ​កម្ពុជា និង​ប្រជាជន​កម្ពុជា​។​
​បណ្ណាល័យ​សម្ដេចម៉ែ មាន​តម្កល់ទុក​សមុច្ច័យ​ជា​សៀវភៅ​ប្រមាណ​ជាង ៣,០០០​ក្បាល និង​ឯកសារ​ចំនួន ២,៨០០​ប្រអប់ ដែល​ប្រមែប្រមូល​ដោយ​លោក​ឯកអគ្គរាជទូត ហូ​លី​យ៉ូ អេ​. ជែ​ល​ដ្រេ​ស ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​នៃ​ការងារ​ចងក្រង​កត់ត្រា​ឯកសារ​របស់លោក​ស្ដីពី​រាជវង្សានុវង្ស និង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​។ លោក​ឯកអគ្គរាជទូត ជែ​ល​ដ្រេ​ស បាន​បរិច្ចាគ​ដោយ​សប្បុរស​នូវ​សមុច្ច័យ​ដ៏​ធំធេង​នេះ​ដល់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នា​ចុងឆ្នាំ​២០១៩​។​
​ឯកសារ​ដែល​តម្កល់​នៅក្នុង​បណ្ណាល័យ​សម្តេចម៉ែ រួមមាន​៖ សៀវភៅ​ជាច្រើន​ទៀត​ស្ដីពី​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា និង​ឯកសារ​ស្តីពី​របប​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) យ៉ាងហោចណាស់ ១,៧០០,០០០​ទំព័រ ដែល​ស្រាវជ្រាវ​ដោយ​បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​អស់​រយៈពេល​ប្រមាណ​ជាង ២០ ឆ្នាំកន្លងមក​។

​ទន្ទឹមនឹងនេះ បណ្ណាល័យ​សម្តេចម៉ែ ថែមទាំង​មាន​តម្កល់​នូវ​ឯកសារ​ក្នុង​ទម្រង់​ដទៃទៀត ដូចជា រូបថត ភាពយន្ត និង​ខ្សែអាត់​សំឡេង​ជាច្រើន​ម៉ឺន​នាទី​របស់​ជនរងគ្រោះ​ក្នុងសម័យ ប៉ុល ពត ដែល​ត្រូវបានធ្វើ​ឲ្យ​ទៅជា​ទម្រង់​ឌីជីថល​មានគុណ​ភាព​ខ្ពស់ ដើម្បី​ធានា​ដល់​ការអភិរក្ស​លើ​ឯកសារ​ឲ្យ​បាន​គង់វង្ស និង​ផ្តល់​ភាពងាយស្រួល​ដល់​សាធារណជន​ក្នុងការ​ប្រើប្រាស់​។​

​បណ្ណាល័យ​សម្ដេចម៉ែ មិនមែន​គ្រាន់តែ​ជាទី​តាំង​សម្រាប់​សិក្សា​អំពី​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​តែប៉ុណ្ណោះ​នោះទេ​។ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា មាន​មោទកភាព​ក្នុងការ​ថ្វាយ និង​ជូន​បណ្ណាល័យ​នេះ ជា​កេរដំណែល​របស់​សម្តេច​ម៉ែ និង​ស្ត្រី​កម្ពុជា​គ្រប​រូប​ថែមទៀត ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.